ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​បុក​ជាមួយ​រថយន្ដ​ដឹក​ផ្លែ​ឈើ ស្លា.ប់​៣​នាក់​របួសធ្ងន់​ម្នាក់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ រថយន្ដ​ពីរ​គ្រឿង​បាន​បុក​គ្នា​លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​មនុស្ស​០៣​នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​។ ករណី​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោល គីឡូ​ម៉ែ​ត​លេខ​១៩២ ១៩៣ ខាងលិច​ស្ថានីយ​ថ្លឹង​រថយន្ដ​ចម្ងាយ​៥០០​ម៉ែត្រ…

ខេត្តពោធិ៍សាត់ ៖ រថយន្ដ​ពីរ​គ្រឿង​បាន​បុក​គ្នា​លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​មនុស្ស​០៣​នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​។ ករណី​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោល គីឡូ​ម៉ែ​ត​លេខ​១៩២ ១៩៣ ខាងលិច​ស្ថានីយ​ថ្លឹង​រថយន្ដ​ចម្ងាយ​៥០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន កាលពី​វេលា​ម៉ោង​០៤​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២២​ខែមិថុនា ឆ្នាំ​២០១៨​។ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​រវាង​រថយន្ដ​ដឹក​កុងតឺន័រ​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-1452 បើកបរ​ដោយ​ឈ្មោះ ម៉ា​ញ ភេទ​ប្រុស នៅ​ខេត្តកំពង់ធំ​។ រថយន្ដ​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុ​ង​ដឹក​ផ្លែ​សាវម៉ាវ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-8965 បើកបរ​ដោយ​ឈ្មោះ វ៉ា​ន់ វឿ​ន ភេទ​ប្រុស រស់នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង និង​អ្នក​រួម​ដំណើរ​០២​នាក់​ទៀត​។ នៅ​វេលា​ទៀប​ភ្លឺ​នោះ រថយន្ដ​កុងតឺន័រ​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច រីឯ​រថយន្ដ​សាំ​យ៉ុ​ង​ដឹក​ផ្លែ​ឈើ​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត បញ្ច្រាសទិស​គ្នា​។ រថយន្ដ​ទាំង​ពីរ​គ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន លុះ​ទៅ​ដល់​ចំណុច​កើតហេតុ មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​បុក​គ្នា​ពេញ​យ៉ាង​ទំហឹង​តែ​ម្ដង​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល ឲ្យ​ភាគី​ខាង​រថយន្ដ​សាំ​យ៉ុ​ង​ស្លាប់​០៣​នាក់ ក្នុង​នោះ​មាន​ក្មេង​ស្រី​ម្នាក់​ផង​ដែរ​។ ចំណែក​ភាគី​ខាង​រថយន្ដ កុងតឺន័រ​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន មន្ត្រី​នគរបាល​យក​ចេញពី​កន្លែង​កើតហេតុ ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រីឯ​សាកសព​ទាំង​០៣​នាក់ រង់ចាំ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ