កាកបាទក្រហម​ខេត្ត​ចែក​អំណោយ​ដល់​​គ្រួសារ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ


ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ លោកស្រី ពៅ សុភាព ហេ​រញ្ញឹក​គណៈក​ម្មា​ធិ​ការ​សាខា ដឹកនាំ​ក្រុមការងារ​សាខា​អនុ​សាខា​កាកបាទក្រហម​ខេត្តស្វាយរៀង​បាន​នាំ​យក​អំណោយ​មនុស្សធម៌​ទៅ​ចែក​ជូន​គ្រួសារ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ បណ្តាល ឲ្យ​រលំ​ខូចខាត​ផ្ទះ​ទាំងស្រុង​ចំនួន​២​ខ្នង នៅ​ភូមិ​ស្វាយ​គយ ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប​។ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​នេះ លោកស្រី ពៅ សុភាព តំណាង​លោក ម៉ែ​ន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ចំពោះ​បងប្អូន​ទាំងអស់​ដោយ​ក្តី​នឹករលឹក​។ក្នុង​ឱកាស​នោះ​ដែរ លោកស្រី​ក៏​បាន​ផ្តាំផ្ញើ​ដល់​អ្នក​រង​គ្រោះ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​តាម​មូលដ្ឋាន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ប្រើប្រាស់​ភ្លើង​គ្រប់​ប្រភេទ ហើយ​ត្រូវប្រុងប្រយ័ត្ន​ពេលមាន​ភ្លៀង​​ខ្យល់​បក់​បោក​ខ្លាំង ត្រូវ​រក​កន្លែង​ដែល​មាន​សុវត្ថិភាព ព្រោះ​ឆ្នាំ​នេះ​បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​នឹង​មាន​ខ្យល់​បក់​បោក​ខ្លាំង ដោយ​លាយឡំ​ផ្គរ រន្ទះ​។នា​ឱកាស​នោះ​ដែរ អំណោយ​ដែល​បាន​ចែក​ជូន​ដល់​គ្រួសារ​រង​គ្រោះ​ទាំង​២​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​៣០​គីឡូក្រាម កៅស៊ូ​តង់​១ ធុង​ទឹក​ជ័រ​១ ឆ្នាំងបាយ សម្ល​២ កន្ទេល​បត់​១ មី​១​កេស ទឹកស៊ីអ៊ីវ​១​
យួរ​ត្រីខ​១០​កំប៉ុង ឃី​ត​១​កញ្ចប់​រួម​មាន មុង​១ ភួយ​១ មុង​១ ក្រ​ម៉ា​១ សារុង​១ និង​ថវិកា​២០០,០០០​រៀល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ