ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​៣​យ៉ាងនេះ​​បញ្ជាក់ពីការ​យំ​មាន​ផល​​ល្អអ្វី​​សម្រាប់​ខ្លួនឯង

5 ឆ្នាំ មុន

ខណៈ​ពេល​ដែល​វា​ជា​ការណ៍​ពិត​មួយ​ថា ការ​យំ​មិនមែន​ជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​គ្រប់យ៉ាង​ឡើយ តែ​វា​ពិតជា​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​។ ការ​ផ្លាស់​ប្តូរ​ទាំងនេះ​អាច​ជួយ​អ្នក​ធ្វើ​ឲ្យ អ្វី​ៗ​កាន់តែ​ល្អ​ជាង​មុន​បាន ។ ជាមួយ​គ្នា​នេះ​ដែរ​វា​មាន​អត្ថប្រយោជន៍ សំខាន់​ៗ​បី​យ៉ាង​ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​យំ​នេះ ។ ការ​យំ​ភ្ជាប់​ការ​ទាក់ទង​អ្នក​ជាមួយនឹង​ការណ៍​ពិត​របស់​អ្នក…

ខណៈ​ពេល​ដែល​វា​ជា​ការណ៍​ពិត​មួយ​ថា ការ​យំ​មិនមែន​ជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​គ្រប់យ៉ាង​ឡើយ តែ​វា​ពិតជា​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​។ ការ​ផ្លាស់​ប្តូរ​ទាំងនេះ​អាច​ជួយ​អ្នក​ធ្វើ​ឲ្យ អ្វី​ៗ​កាន់តែ​ល្អ​ជាង​មុន​បាន ។ ជាមួយ​គ្នា​នេះ​ដែរ​វា​មាន​អត្ថប្រយោជន៍ សំខាន់​ៗ​បី​យ៉ាង​ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​យំ​នេះ ។

ការ​យំ​ភ្ជាប់​ការ​ទាក់ទង​អ្នក​ជាមួយនឹង​ការណ៍​ពិត​របស់​អ្នក ។ ការ​យំ​មិន​គ្រាន់តែ​ជា​ផលិត​ផល​នៃ​ការ​ពិបាកចិត្ត​ឡើយ តែ​វា​ពិតជា​ការ​បញ្ជាក់​មួយ​នៃ​បទ​ពិសោធន៍​ដែល​អ្នកមាន ។ អ្នក​អាច​មាន​អារម្មណ៍​មួយ​ចំនួន​ក្នុង​ខ្លួន​ដូច​ជា ការ​ពិបាកចិត្ត ការ​ឈឺចាប់ ឃ្នើសចិត្ត ខឹង ឬ​ឯកា​។ ដូច្នេះ​បើសិនជា​អ្នក​កំពុង​តែ​ធ្វើ​ការងារ​ដើម្បី​បដិសេធ ឬ​មិន​ខ្វល់​អំពី​បទ​ពិសោធន៍​ខ្លាំងក្លា​ជា​ច្រើន​ដោយ​មិនដឹង​ខ្លួន​នោះ ពេល​ខ្លះ​ទឹកភ្នែក​អាច​ជួយ​សម្រួល​​បញ្ហា​ជា​ច្រើន​ដែល​ត្រូវការ​ដោះស្រាយ ឬ​កើតឡើង​នៅ​នឹង​មុខ​ដែរ ។ ដូច្នេះ​ការ​សម្រក​ទឹកភ្នែក​អាច​ភ្ជាប់​រូប​អ្នក​ជាមួយ​បទ​ពិសោធន៍​ជីវិត​ខ្លួនឯង ជាមួយនឹង​ខ្លួន​ពិត​របស់​អ្នក​បាន ។

ការ​យំ​ផ្តល់​នូវ​អារម្មណ៍​មួយ​ដែល​យកចិត្ត​គេ​ដាក់ចិត្ត​យើង​ដែរ នៅ​ពេល​អ្នក​យំ​នៅ​ទល់មុខ​មនុស្ស​ដែល​យកចិត្តទុកដាក់​ចំពោះ​អ្នក វា​ងាយ​នឹង​បន្ទន់​អារម្មណ៍​ពួក​គេ​មក​លើ​អ្នក ហើយ​ក៏​ជួយ​ឲ្យ​ពួក​គេ​យល់​ដឹង​អំពី​បទ​ពិសោធន៍​ដែល​អ្នក​ធ្លាប់​មាន​នេះ​ដែរ ។ ពួក​គេ​ទំនងជា​ងាយ​នឹង​មាន​ប្រតិកម្ម​ឆ្លើយ​តប​វិញ​យ៉ាង​មាន​បំណង​ច្បាស់លាស់ ហើយ​ក៏​អាច​ផ្តល់​ឲ្យ​អ្នក​វិញ​នូវ​ការ​គាំទ្រ​ផ្លូវចិត្ត​ផង ។ ប្រតិកម្ម​មួយ​នេះ​អាច​ពង្រឹង​ដល់​ការ​ទាក់ទង​ដែល​អ្នកមាន​ផង​ដែរ ។

ការ​យំ​នឹង​បន្ធូរ​ភាព​តានតឹង​ដែល​កំពុង​មាន​ក្នុង​ទ្រូង​ការ​យំ​មិនមែន​ជា​បទ​ពិសោធន៍​ល្អ​ពិតប្រាកដ​មួយ​ឡើយ តែ​វា​អាច​ជា​ការ​បន្ធូរ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ទ្រូង​បាន ។ ដូច្នេះ​ក្រោយ​ពី​យំ​រួច អ្នក​អាច​នឹង​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន ហើយ​រាង​កាយ​ប្រហែលជា​មិន​តឹងតែង​ដូច​មុន​ឡើយ ។ ការ​ផ្លាស់​ប្តូរ​មួយ​នេះ​មិន​គ្រាន់តែ​ជា​អារម្មណ៍ល្អ​ឡើយ តែ​វា​អាច​ជួយ​អ្នក​រំសាយ​ភាព​តានតឹង​ដែល​មាន​ក្នុង​ចិត្តបាន​យ៉ាង​ល្អ ។សរុប​សេច​ក្តី​មក​ការ​យំ​អាច​ចាត់​ទុក​ថា​មាន​ប្រយោជន៍​ច្រើន​ចំពោះ​រាង​កាយ​ខ្លួនឯង ប៉ុន្តែ​វា​មិនមែន​ជា​សញ្ញា​បញ្ជាក់​អំពី​ភាព​ទន់ខ្សោយ​ឡើយ​។ ដូច្នេះ​ក្រោយ​ពី​អ្នក​យំ​បាន​យ៉ាង​ល្អ​មួយ អ្នក​នឹង​មាន​អារម្មណ៍ល្អ​ឡើង​វិញ​ជា​មិន​ខាន ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ