ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mesut Ozil បោះសម្តីចាក់ដោត​ចង់​កម្ទេច​ក្រុម​មួយ​នេះ​ឱ្យ​ហ្មត់ដូច​ផេះ​នៅ World Cup

5 ឆ្នាំ មុន

មុនឡើងសមរភូមិ World Cup ប្រយុទ្ធជាមួយក្រុមម៉ិ​ក​ស៊ិ​ក​ កាលពីរាត្រី​ថ្ងៃអាទិត្យ​​ទ័ព​ខ្លាំង​របស់​ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់​កីឡាករ Ozil បាន​បោះពាក្យ​សម្ដីគ្រោតគ្រាតដាក់ក្រុមជម្រើសជាតិអង់​គ្លេស​ថា «​ខ្ញុំ​សុបិន​ចង់​កម្ទេច​ក្រុម​តោ​កំណាច​អង់គ្លេស​ឱ្យ​ហ្មត់ដូច​ផេះ​នៅ World Cup…

មុនឡើងសមរភូមិ World Cup ប្រយុទ្ធជាមួយក្រុមម៉ិ​ក​ស៊ិ​ក​ កាលពីរាត្រី​ថ្ងៃអាទិត្យ​​ទ័ព​ខ្លាំង​របស់​ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់​កីឡាករ Ozil បាន​បោះពាក្យ​សម្ដីគ្រោតគ្រាតដាក់ក្រុមជម្រើសជាតិអង់​គ្លេស​ថា «​ខ្ញុំ​សុបិន​ចង់​កម្ទេច​ក្រុម​តោ​កំណាច​អង់គ្លេស​ឱ្យ​ហ្មត់ដូច​ផេះ​នៅ World Cup វគ្គ​ផ្តាច់​ព្រ័ត្រ​» ។ ពាក្យ​ប្រមាថនេះ​មាន​ន័យ​ថា ក្រុម​ជើងឯក​ចាស់​អា​ល្លឺ​ម៉​ង់​នឹង​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​​ហើយ​ជួប​ក្រុម​អង់គ្លេស ។

កីឡាករកូន​កាត់​ពីរ​សាសន៍​តួ​ក​គី​និង​អា​ល្លឺ​ម៉​ង់ Ozil គឺជា​ផ្នែក​មួយ​របស់​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​​អំឡុង​ជ័យជម្នះ​World Cupនៅ​ប្រទេស​ប្រេ​ស៊ី​ល​កាលពី៤ឆ្នាំ​មុន​ ហើយ​ក្រុមបាល់ទាត់​ដ៏​ខ្លាំង​នៅ​អឺរ៉ុប​មួយ​នេះ​ព្យាយាម​ទម្លុះឧបសគ្គ​ដើម្បី​ការពារ​តំណែង​ជើងឯក​របស់​គេ ។

ខ្សែបម្រើ​វ័យ២៩ឆ្នាំ Ozil ប្រាប់សារព័ត៌មាន The Evening Standard ថា​ «​យើង(​ក្រុម​អាលឺ្ល​ម៉​ង់​) គឺជា​ម្ចាស់​ជើងឯក World Cup ២០១៤​ ។ យើង​ត្រូវ​តែ​យក​ពាន World Cup ២០១៨ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឱ្យ​ខាង​តែ​បាន ។ នេះ​គឺជា​អ្វី​ដែល​អ្នកគាំទ្រ​អា​ល្លឺ​ម៉​ង់​ចង់បាន​ពី​ពួក​យើង» ។ Ozil បន្ត​ថា «​តែ​សម្រាប់​ខ្ញុំ​គឺ​មាន​សុបិន​មួយ​ចង់​កម្ទេច​ក្រុម​អង់គ្លេស​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង៩០នាទី​មិនបាច់​ត្រូវការ​ម៉ោង​បន្ថែម​ឡើយ​» ។ 

គួរ​បញ្ជាក់​ថា ស្ថិត​ក្នុង​ពូ​ល F ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់​ត្រូវជួប​ម៉ិ​ក​ស៊ិ​ក (១៧ មិថុនា​) ស៊ុ​យ​អែ​ត(២៤ មិថុនា) និង​កូរ៉េ​ខាងត្បូង(២៧ មិថុនា​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ