ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រក្រុមជម្រើសជាតិអូស្ត្រាលី​ម្នាក់​ត្រូវ​បាន​ឃុំខ្លួនភ្លាម​ៗនៅ World Cup

5 ឆ្នាំ មុន

ប៉ូលិស​ក្រុង​ម៉ូ​ស្គូ​បាន​ឃុំខ្លួន​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​ម្នាក់​ក្រោយ​ពី​រូបគេ​ព្យាយាម​បង្ហោះ​ដ្រូ​ន​លើ​ទីលាន​ក្រហម Red Square ក្នុង​ក្រុង​ម៉ូ​ស្គូអំឡុងពេលមានការរឹតបន្តឹងសន្តិ សុខក្នុងរដូវកាល World Cup។ យោង​តាមសារ​ព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី TASS ឱ្យ​ដឹង​ថា…

ប៉ូលិស​ក្រុង​ម៉ូ​ស្គូ​បាន​ឃុំខ្លួន​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​ម្នាក់​ក្រោយ​ពី​រូបគេ​ព្យាយាម​បង្ហោះ​ដ្រូ​ន​លើ​ទីលាន​ក្រហម Red Square ក្នុង​ក្រុង​ម៉ូ​ស្គូអំឡុងពេលមានការរឹតបន្តឹងសន្តិ
សុខក្នុងរដូវកាល World Cup។

យោង​តាមសារ​ព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី TASS ឱ្យ​ដឹង​ថា ក្រោយ​ពី​ចាប់ខ្លួនប៉ូលិសបានចោទប្រកាន់អ្នកគាំទ្រ​ម្នាក់​នោះ​ពីបទបំពាន​ច្បាប់​ដែនអាកាស​យោង​តាម​មាត្រា​១១.៤ ។ តាម​ច្បាប់​ អ្នកគាំទ្រ​រូបនោះ​ត្រូវ​ផាកពិន័យរដ្ឋបាលជាប្រាក់ចំនួន៨០,៦ដុល្លារ​មុនពេល​ដោះ​លែង​ឱ្យមានសេរីភាពវិញ​ តែ​ឧបករណ៍​ដ្រូ​ន​ត្រូវ​បាន​រឹបអូស​ទុក ។ ស្រប​ពេល​សាមីខ្លួន​និយាយ​ថា រូបគេ​មក​កាន់​រុ​ស្ស៊ី​ដើម្បី​ទស្សនា​ព្រឹត្តិការណ៍ FIFA World Cup ២០១៨​ និង​ថត​យក​រូបភាព​ល្អ​ៗ​ដែល​មាន​ក្នុង​ក្រុង​តែ​
ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ថា ក្រសួង​ដឹក​ជញ្ជូន​រុ​ស្ស៊ី​បាន​ហាមឃាត់​ការ​បង្ហោះ​ដ្រូ​ន​លើ​ក្រុង​ម៉ូ​ស្គូ​ តាំងពី​ថ្ងៃ​ទី៩ មីនា ២០១៦ ហើយ​ក្រសួង​ក៏​បាន​ដំឡើង​ស្លាក​សញ្ញា​ហាមឃាត់​ការ​ហោះហើរ​នៅ​លើទីលាន​ក្រហម Red Square ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ