ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​បា​ប្រេ​ស៊ី​លអាច​កម្ទេច​ទាហាន​មរណៈ​កូ​ស្តា​រី​កា​បាន​អត់​យប់​នេះ

5 ឆ្នាំ មុន

បន្ទាប់​ពី​បាន​ប្រកួត​លើក​ទី​១​ស្មើ​១​ទល់​១​ជាមួយ​ស្វ៊ី​ស​កាលពី​ថ្ងៃ​ចន្ទ​រួច​មក ប្រេ​ស៊ី​ល​ដែល​ជា​ក្រុម​ខ្លាំង​​មួយ​នៅ​អា​មេ​រិ​ក​ខាងត្បូង ត្រូវការ​ឈ្នះ​ទាំង​២​ប្រកួត​ចុង​ក្រោយ​នេះ​ដាច់ខាត ដើម្បី​ធានា​ពី​សុវត្ថិ​​​ភាព​របស់​ខ្លួន​ឡើង​ទៅ​វគ្គ​បន្ត ។ យ៉ាងណាមិញ ជំនួប​ប៉ះ​កូ​ស្តា​រី​កា​នា​រាត្រី​នេះ ហាក់​មិន​មាន​អ្វី​ជា​​​​បញ្ហា​ចោទ​សម្រាប់​ក្រុម​ប្រេ​ស៊ី​ល​នោះ​ឡើយ ។​ ​បទ​ពិសោធន៍​ដ៏​ក្រាស់ក្រែល​របស់​ប្រេ​ស៊ី​ល​នៅ…

បន្ទាប់​ពី​បាន​ប្រកួត​លើក​ទី​១​ស្មើ​១​ទល់​១​ជាមួយ​ស្វ៊ី​ស​កាលពី​ថ្ងៃ​ចន្ទ​រួច​មក ប្រេ​ស៊ី​ល​ដែល​ជា​ក្រុម​ខ្លាំង​​មួយ​នៅ​អា​មេ​រិ​ក​ខាងត្បូង ត្រូវការ​ឈ្នះ​ទាំង​២​ប្រកួត​ចុង​ក្រោយ​នេះ​ដាច់ខាត ដើម្បី​ធានា​ពី​សុវត្ថិ​​​ភាព​របស់​ខ្លួន​ឡើង​ទៅ​វគ្គ​បន្ត ។ យ៉ាងណាមិញ ជំនួប​ប៉ះ​កូ​ស្តា​រី​កា​នា​រាត្រី​នេះ ហាក់​មិន​មាន​អ្វី​ជា​​​​បញ្ហា​ចោទ​សម្រាប់​ក្រុម​ប្រេ​ស៊ី​ល​នោះ​ឡើយ ។​

​បទ​ពិសោធន៍​ដ៏​ក្រាស់ក្រែល​របស់​ប្រេ​ស៊ី​ល​នៅ World Cup បូក​រួម​ទាំង​សមត្ថភាព​គ្រូបង្វឹក និង​កីឡា​​ករ​ឆ្នើម​ផង​នោះ នឹង​ធ្វើ​ឱ្យ​ក្រុម​ដែល​មាន​រហស្សនាម “​សាំ​បា​” មួយ​នេះ មិន​ពិបាក​យកឈ្នះ​កូ​ស្តា​​​រី​​កា​នោះ​ទេ ។ ម្ចាស់​ជើងឯក​៥​សម័យកាល​នេះ ពុំដែល​ខកខាន​ការ​ប្រកួត World Cup ម្តង​ណា​​​ឡើយ​ចាប់តាំងពី​ព្រឹត្តិការណ៍​នេះ​បង្កើត​ដំបូង​មក​ម្ល៉េះ ។​

​គ្រូបង្វឹក​លោក Tite ដែល​បាន​ចូល​កាន់​តំណែង​កាលពី​ឆ្នាំ​ ២០១៦ ទើបតែ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​​​​​ប្រេ​ស៊ី​ល​ចាញ់​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​២២​លើក ។ ទន្ទឹម​នឹង​នេះ ប្រេ​ស៊ី​ល​​​បច្ចុប្បន្ន​សំបូរ​ទៅ​ដោយ​តារា​ក្មេង​ៗ​ច្រើន​រូប​សុទ្ធសឹងតែ​ជា​ទ័ពស្រួច​កម្រ​មាន​ក្រុម​ណា​ទប់ទល់​បាន​​​ឡើយ ។​

​ចំពោះ​កូ​ស្តា​រី​កា​ដែល​ជា​ក្រុម​មក​ពី​អា​មេ​រិ​ក​ខាងជើង មិនមែន​ជា​គូសត្រូវ​ធំ​ដែល​ប្រេ​ស៊ី​ល​គួរ​ញ​ញើត​​ប៉ុន្មាន​ទេ ។ បើ​និយាយ​ពី​ការ​ប្រឡូក​នៅ World Cup វិញ កូ​ស្តា​រី​កា​ទើបតែ​បង្ហាញខ្លួន​បាន​៥​​លើក​ប៉ុណ្ណោះ​គិត​ទាំង​រដូវ​កាល​២០១៨​នេះ ហើយ​ទម្រង់​លេង​ពួក​គេ​ក៏​គ្មាន​អ្វី​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ជាង​រដូវ​កាល​មុន​ៗ​ដែរ ។ វត្តមាន​ចុង​ក្រោយ​ឆ្នាំ​២០១៤ កូ​ស្តា​រី​កា​បាន​ឡើង​ដល់​វគ្គ​៨​ក្រុម​​ចុង​ក្រោយ ដែល​ជា​កំណត់​ត្រា​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពួក​គេ​នៅ World Cup​។​

​ប្រេ​ស៊ី​ល និង​កូ​ស្តា​រី​កា​ធ្លាប់​ជួប​គ្នា​១០​ដង​មក​ហើយ ដែល​ក្នុង​ចំណោម​នេះ ប្រេ​ស៊ី​ល​ឈ្នះ​៩​លើក និង​​​ចាញ់​តែ​ម្តង​ប៉ុណ្ណោះ​អំឡុង​ប្រកួត​មិត្តភាព​កាលពី​ឆ្នាំ​១៩៦០ ។ ចំពោះ​ប្រវត្តិ​ប៉ះ​គ្នា​នៅ World Cup វគ្គ​ចែក​ពូ​ល​ទាំង​២​លើក​កន្លង​មក គឺ​នៅ​ឆ្នាំ​១៩៩០ ប្រេ​ស៊ី​ល​បាន​យកឈ្នះ​១​ទល់​០ រីឯ​ឆ្នាំ​២០០២ ប្រេ​ស៊ី​ល​ក៏​ឈ្នះ​ម្តងទៀត ដោយ​លទ្ធផល​៥​ទល់​២ ។​

​ផ្អែក​តាម​សមត្ថភាព​នា​ពេល​បច្ចុប្បន្ន ថែម​ទាំង​សេចក្តី​ស្រេកឃ្លាន​ជ័យជម្នះ​ដើម្បី​ឆ្លង​ទៅ​វគ្គ​បន្ត ក្រុម​​​ប្រេ​ស៊ី​ល​នឹង​មិន​ទុក​មុខ​ឱ្យ​កូ​ស្តា​រី​កា​នោះ​ទេ​នា​រាត្រី​នេះ ហើយ​ជា​ការ​ប្រកួត​មួយ​ប៉ះប៉ូវ​របួស​ចាស់​​ពេល​ស្មើ​ស្វ៊ី​ស​ថ្ងៃមុន​ផង​ដែរ ។ ក្នុង​ជំនួប​នេះ ប្រេ​ស៊ី​លអាច​នឹង​យកឈ្នះ​រហូត​ដល់​៣​ទល់​០ បើ​​យោង​តាម​ការ​ទស្សន៍​ទាយ​របស់​គេហទំព័រ​កីឡា​បរទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ