ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ពេលនេះនៅលើ Messi ហើយ

5 ឆ្នាំ មុន

តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតកីឡាករជើងខ្លាំងរបស់ក្លិបបិសាចក្រហម Roy Keane គិតថាពេលនេះ Ronaldo បានស៊ីដាច់…

តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតកីឡាករជើងខ្លាំងរបស់ក្លិបបិសាចក្រហម Roy Keane គិតថាពេលនេះ Ronaldo បានស៊ីដាច់ Messi ហើយ ។ បើទោះបីជាមានការប្រកែកគ្នាជាច្រើនពាក់ព័ន្ធជាមួយនឹងរឿងថា Ronaldo និង Messi មួយណាខ្លាំងជាង អតីតកាពីទែនក្លិប Manchester United លោក​ Keane ហ៊ាននិយាយថា ពេលនេះគឺ Ronaldo អ្នកខ្លាំងជាងហើយ ។

លោកបានប្រាប់ទៅកាន់ ITV ថា «នៅកំឡុងពេល៦ខែចុងក្រោយនេះខ្ញុំគិតថា Ronaldo គឺស៊ីដាច់ Messi ហើយ ។ នេះមិនមែនជាដុងពីកំណើតទេ ។ វាជាការប្រឹងប្រែងរបស់គេ ។ គេពិតជាមានភាពក្លាហានខ្ពស់ និងពិតជាអ្នកខ្លាំងមែន» ។ Keane បានបន្តថា «ខ្ញុំគិតថា ក្នុងកំឡុងពេលប៉ុន្មានខែមកនេះ Ronaldo ស្ថិតនៅលើ Messi ហើយ» ។

គួរបញ្ជាក់ផងដែរថា Ronaldo តាំងពីចាប់ផ្តើមរដូវកាល World Cup នៅរុស្ស៊ីមក រកគ្រាប់ជូនក្រុមជម្រើសជាតិព័រទុយហ្កាល់បាន៤គ្រាប់ ខណៈដែល Messi មិនបានមួយគ្រាប់ណាទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ