ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដា​ណឺ​ម៉ាក ចង់​យំ​ក៏​យំ​លែង​ចេញ​ក្រោយ​នាំមុខ អូស្ត្រាលី​វាយបក​តាម​ស្មើ​វិញ

5 ឆ្នាំ មុន

ការ​ប្រកួត​​ជុំទីពីរ​ វគ្គជម្រុះ​ ក្នុង​ពូល C នៃពានរង្វាន់ពិភពលោក World Cup 2018 រវាងក្រុមខ្លាំងដាណឺម៉ាកប៉ះជាមួយ​ក្នុង​អូស្ត្រា​លី​បានបើកឆាកវាយសម្រុកគ្នាយ៉ាងខ្លាំងដើម្បីស្វែងរកគ្រាប់បាល់បំប៉ោងសំណាញ់ទីរៀងៗខ្លួន ។…

ការ​ប្រកួត​​ជុំទីពីរ​ វគ្គជម្រុះ​ ក្នុង​ពូល C នៃពានរង្វាន់ពិភពលោក World Cup 2018 រវាងក្រុមខ្លាំងដាណឺម៉ាកប៉ះជាមួយ​ក្នុង​អូស្ត្រា​លី​បានបើកឆាកវាយសម្រុកគ្នាយ៉ាងខ្លាំងដើម្បីស្វែងរកគ្រាប់បាល់បំប៉ោងសំណាញ់ទីរៀងៗខ្លួន ។ មិនបានប៉ុន្មានផង ក្រុមខ្លាំងដាណឺម៉ាកបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនហោកញ្ជៀវពេញកីឡដ្ឋានដោយការបំប៉ោងសំណាញ់ទីបានសម្រេចរបស់កីឡាករ Cristian Erikson នៅនាទីទី៦ បើកការនាំមុខមុនឱ្យដាណឺម៉ាក ១-០​ ។ការប្រកួតកាន់តែតានតឹង ក្រោយការនាំ​មុខរបស់ក្រុមជម្រើសជាតិដាណឺម៉ាកធ្វើឱ្យក្រុមអូស្ត្រាលីបើកការសម្រុក​កាន់តែខ្លាំង រហូតដល់នាទីទី៣៥អាជ្ញាកណ្តាល​បាន​ពិនិត្យ​ទៅ​លើវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ឃើញថា កីឡាករ​ដាណឺម៉ាកបង្ក​កំហុស​ដោយ​បាល់ប៉ះ​ដៃ​ក្នុងតំបន់គ្រោះថ្នាក់ក៏បាន​ផ្តល់បាល់​ពិន័យ១១ម៉ែត្រដល់ក្រុមអូស្ត្រាលីធ្វើបានសម្រេច ១-១ ធ្វើឱ្យលទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួតក្រុមទាំងពីរបានត្រឹមតែ១ពិន្ទុរៀងៗខ្លួន ៕