យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC News បានឲ្យដឹងថា អ្នកដែលជួបបញ្ហារបួសនៅខួរក្បាល គឺមានការប្រឈមកាន់តែខ្ពស់នឹងភាពភ្លេចភ្លាំងនៅថ្ងៃក្រោយ ។ រឿងនេះគឺផ្អែកទៅលើការសិក្សាមួយទៅលើប្រជាជនជាតិ៣លាននាក់ ក្នុងប្រទេស Denmark ។
អ្នកស្រាវជ្រាវបានសម្គាល់ទៅលើអ្នកដែលធ្លាប់មានរបួសខួរក្បាលដោយសារការប៉ះទង្គិច (Traumatic Brain Injury, TBI) និងអ្នកដែលមិនធ្លាប់មាន ព្រមទាំងតាមដានពួកគេរយៈពេលជាមធ្យម១០ឆ្នាំ ដើម្បីចង់ដឹងថាពួកគេមានផលវិបាកទាក់ទងនឹងភាពភ្លេចភ្លាំង ឬអត់ ។ TBI គឺជាការមានរបួសនៅក្បាលដែលធ្វើឲ្យខូចដល់ខួរក្បាល ។ ការខូចខាតនេះអាចមានពីតិចតួចរហូតដល់គ្រោះថ្នាក់ដល់អាយុជីវិត ។
ការសិក្សាបានបង្កើតនូវការចែកចាយដ៏មានតម្លៃមួយសម្រាប់ការស្រាវជ្រាវក្នុងតំបន់នេះ ។ អ្នកស្រាវជ្រាវបានប្រើប្រាស់ទិន្នន័យថ្នាក់ជាតិដែលអាចជឿទុកចិត្តបាន និងពិនិត្យរកមើលករណីភ្លេចភ្លាំងដែលកើតឡើងតែលើអ្នកមានរបួសខួរក្បាលទេ ។ ពួកគេក៏បានកែរសម្រួលការវិភាគរបស់ខ្លួនសម្រាប់កត្តាសុខភាព ផ្សេងៗទៀតដែលអាចជះឥទ្ធិពលទៅលើការទាក់ទងដែលរកឃើញដែរ ។ ជាសរុបមកអ្នកស្រាវជ្រាវបានរកឃើញថា ការរបួសនៅខួរក្បាលមានជាប់ទាក់ទងនឹងការបង្កើនការប្រឈមនូវភាពភ្លេចភ្លាំងប្រហែល២៤ភាគរយ ។
រឿងដ៏សំខាន់បំផុតដែលត្រូវគិតនោះគឺថា កត្តាប្រឈមមុខត្រូវតែកើតមានតែម្តងសម្រាប់ភាពភ្លេចភ្លាំងនៅតែតិចទេ ដែលមានប្រហែល៤,៥ភាគរយ លើអ្នកដែលមិនធ្លាប់មានបញ្ហា TBI ហើយបើប្រៀបធៀបនឹងអ្នកធ្លាប់មាន TBI វិញគឺមាន ៥,១ភាគរយប៉ុណ្ណោះ ។ ជាមួយនឹងការរកឃើញបែបនេះ វាប្រហែលជាត្រូវការការស្រាវជ្រាវកាន់តែច្រើនថែមទៀតដើម្បីបញ្ជាក់ទៅលើវិធីសាស្ត្រស្តារលទ្ធពលកម្មខាងភាពឆ្លាតវៃបន្ថែមទៀត ព្រោះរឿងនេះអាចជួយបន្ថយការប្រឈមនឹងផលវិបាករយៈពេលវែងបាន ៕
ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ