ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​ថ្មី ៖ បច្ចេកវិទ្យា​គ្មាន​អ្នកបើកបរ នឹង​អាច​ជួយ​ដល់​សេដ្ឋកិច្ច

5 ឆ្នាំ មុន

យោង​តាម​របាយការណ៍​ថ្មី​មួយ​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ឯកទេស​ខាង​បច្ចេកវិទ្យា​រថយន្ត​គ្មាន​អ្នកបើកបរ Securing America’s Future Energy (SAFE) បាន​ចែករំលែក​ការ​យល់​ដឹង​អំពី​បច្ចេកវិទ្យា​បើកបរ​ដោយ​ខ្លួនឯង ដែល​អាច​ជួយ​កាត់​បន្ថយ​កម្លាំង​ពល​កម្ម​នៅ​រយៈពេល​៣០​ឆ្នាំ​ខាង​មុខ ។ ក្នុង​ចំណោម​ការ​រក​ឃើញ​នេះ…

យោង​តាម​របាយការណ៍​ថ្មី​មួយ​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ឯកទេស​ខាង​បច្ចេកវិទ្យា​រថយន្ត​គ្មាន​អ្នកបើកបរ Securing America’s Future Energy (SAFE) បាន​ចែករំលែក​ការ​យល់​ដឹង​អំពី​បច្ចេកវិទ្យា​បើកបរ​ដោយ​ខ្លួនឯង ដែល​អាច​ជួយ​កាត់​បន្ថយ​កម្លាំង​ពល​កម្ម​នៅ​រយៈពេល​៣០​ឆ្នាំ​ខាង​មុខ ។ ក្នុង​ចំណោម​ការ​រក​ឃើញ​នេះ គឺ​មាន​ផល​ចំណេញ​ទឹកប្រាក់​ដល់​ទៅ​៣​ទ្រី​លាន ទៅ​៦​ទ្រី​លាន​ដុល្លារ ដែល​មាន​ផលប្រយោជន៍​សម្រាប់​អ្នក​ប្រើប្រាស់ និង​សង្គម​ខាង​ផ្នែក​សេដ្ឋ​កិច្ច ។ លើស​ពី​នេះ វា​អាច​ជួយ​ដល់​អ្នកបើកបរ​ដែល​មាន​វ័យ​ចំណាស់ និង​ជន​ពិការ ដើម្បី​ធ្វើ​ឲ្យ​ការ​បើកបរ​របស់​ពួក​គេ​កាន់តែ​មាន​ភាព​ងាយ​ស្រួល ។

របាយការណ៍​នេះ​បែងចែក​ជា​២​ផ្នែក គឺ​បច្ចេកវិទ្យា​រថយន្ត​គ្មាន​អ្នកបើកបរ​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​សាធារណៈ និង​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់ ដែល​ផ្តោត​ទៅ​លើ​ការ​ជួយ​​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ចំណាយ​លើ​សាំង ។ ទឹកប្រាក់​ដែល​អាច​ជួយ​​ធ្វើ​ឲ្យ​ចំណេញ​ដល់​សង្គម ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ​ស្មើ​ដល់​ទៅ​១១៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​អាច​ជួយ​កាត់​បន្ថយ​ការ​ស៊ីសាំង​បាន​ដល់​ទៅ​៥៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។ សម្រាប់​សេវាកម្ម​តាក់ស៊ី​វិញ គឺ​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​នៅ​ក្នុង​របាយការណ៍​នេះ​ទេ​។ ប៉ុន្តែ​គេ​ប៉ាន់​ស្មានថា បច្ចេកវិទ្យា​គ្មាន​អ្នកបើកបរ គឺ​អាច​ជួយ​សន្សំ​សំចៃ​ការ​ចំណាយ​បាន​១០​ប៊ី​លាន​ដុល្លារ​ឯណោះ​ក្នុង​១​ឆ្នាំ ។

លោក Robbie Diamond នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SAFE បាន​មាន​ប្រសាសន៍​ថា ៖ «បច្ចេកវិទ្យា​គ្មាន​អ្នកបើកបរ នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​របស់​យើង​ទាំង​វិស័យសេដ្ឋកិច្ច និង​សង្គម​ទាំងមូល » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ