ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែអត់លុយមើលជំងឺមហារីក… គឺមាន​​ដេករង់ចាំ​ថ្ងៃ​ស្លា.ប់របស់​ខ្លួន​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ពិតជា​គួរ​ឱ្យ​​អាណិតអាសូរ​ជាពន់ពេក​​ណាស់ បន្ទាប់ពី​បាន​ឃើញ​​​បុរស​ម្នាក់​ ​ឈ្មោះ​ធី​ម សេរី​​រិ​ទ្ធ អាយុ​២២​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ព្រៃ​ញា ឃុំ​ផ្អាវ ស្រុក​បា​ធា​យ…

ខេត្តកំពង់ចាម​ ៖ ពិតជា​គួរ​ឱ្យ​​អាណិតអាសូរ​ជាពន់ពេក​​ណាស់ បន្ទាប់ពី​បាន​ឃើញ​​​បុរស​ម្នាក់​ ​ឈ្មោះ​ធី​ម សេរី​​រិ​ទ្ធ អាយុ​២២​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ព្រៃ​ញា ឃុំ​ផ្អាវ ស្រុក​បា​ធា​យ បាន​​កើត​​ជំងឺមហារីក​ដៃ​​ផ្នែក​ខាងឆ្វេង​
ស៊ី​ដំរៅ​រីក​​យ៉ាង​ធំ ។ សព្វ​ថ្ងៃ គាត់​កំពុង​រស់​នៅ​ជាមួយម្តាយដែល​​​ជា​ស្ត្រី​មេម៉ាយ​ ហើយបុរស​នោះ​ក៏​មាន​​​ប្រពន្ធ​ដែល​ទើប​​​កូនខ្ចី​បាន​២​​ខែហើយ ដែលរស់ក្នុង​​ជីវ​ភាព​ខ្វះខាត​​ និង​អស់​លទ្ធភាព​​ក្នុង​ការចំណាយ​​ថវិកា​​ទិញ​​ថ្នាំសង្កូវ គឺ​​​រង់​ចាំតែ​ថ្ងៃ​ស្លាប់​ ​នៅ​ពេល​ណាមួយ​នោះ​ទេ​ ។

​ជួបផ្ទាល់​​ជាមួយ​កោះ​សន្តិភាព កាលពី​ព្រឹក​ថ្ងៃទី​២១ មិថុនា នេះ ស្ត្រី​ម្នាក់​ឈ្មោះ​ឌិន អែម អាយុ​៥៣​ឆ្នាំ ត្រូវ​ជាម្តាយបាន​រៀប​រាប់​ទាំង​ទឹកភ្នែកថា ដំ​បូង​គាត់​មាន​ប្តី​ ដោយ​បាន​បង្កើតកូន​២​នាក់ ​ក្នុង​នោះ​មាន​ស្រី​ជា​កូន​បង ចំណែក​​កូន​ប្អូនប្រុស ។ ​ក្នុងពេល​ដែល​អាយុ​ទើបតែ​២​ខួប ប្តី​​បាន​លែង​គាត់​ទៅ​យកប្រពន្ធ​ថ្មី ធ្វើ​ឱ្យ​ជីវភាព​រស់​ជួប​តែ​ការ​លំបាកដែល​ត្រូវ​តែ​ប្រឹង​តស៊ូ​ចិញ្ចឹម​កូន​២​នាក់ ។ ស្ត្រី​ជា​ម្តាយ​បុរស​រង​គ្រោះ​ខាងលើ​ បាន​​រំលឹក​ថា បន្ទាប់​មក ​កូនប្រុស​ពៅ​ នៅ​ពេល​ដែល​បាន​ធំ​​ដឹងក្តី​មាន​អាយុ​២១​ឆ្នាំ ​បាន​ចេញ​ទៅ​ស៊ី​ឈ្មួ​ល​គេ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​យក​លុយ​មក​ផ្ត​ត់​ផ្ត​ង់​ជីវភាព​គ្រួសារ​។ ​ក្នុង​ពេល​កូនប្រុស​ត្រឡប់​មក​នៅផ្ទះ​រៀន​កាត់​ដេរ ក៏​បាន​ស្រលាញ់​​កូនស្រី​​គេ​ម្នាក់ ​ឈ្មោះ​វុ​ធ ស្រី​ខួច អាយុ​១៩​ឆ្នាំ ដោយ​បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ តែ​មិន​បាន​រៀប​ការ​នោះ​ទេ​ គ្រាន់តែ​បាន​ធ្វើ​ឡើង​តាម​ប្រពៃណី​បង្គ្រប់កិច្ច​តែ​ប៉ុណ្ណោះ ។

មុន​ចូល​ឆ្នាំ​ខ្មែរ​ កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ កូនប្រុស​ឈ្មោះ​រិ​ទ្ធ មាន​អាកា​រៈឈឺ​​ស្មារ​ផ្នែក​ខាងឆ្វេង​មិន​បាត់​សោះ​ ក៏​ឱ្យ​​គេ​កា​យស​រសៃ​ឱ្យ​​ក្នុងភូមិ​ តែ​មិន​បាត់​នោះ​ទេ ។ ហើយ​ដៃ​នោះ​ក៏​​​ចេះ​តែ​ហើម​ឡើង​ៗ ​ក៏​នាំ​ទៅ​ពេទ្យ​រដ្ឋ​មួយ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​​គ្រូពេទ្យ​ជួយ​ព្យាបាល​ ។ ដំបូង​​​បាន​​យក​ឈាម​ទៅ​ពិនិត្យ​ តែ​មិន​បានឃើញ​កើត​មាន​រោគ​អ្វី​ឡើយ ។ លុះ​ពេល​ដែល​វិល​ត្រឡប់​មក​វិញ យក​កូន​ឲ្យ​មក​រក​គ្រូខ្មែរ​ នៅ​ខេត្ត កំពង់ធំ​ ស្តោះផ្លុំ​ព្រោះ​ខ្លាច​ខុស​ដូនតា តែ​មិន​ស្រក​ហើម ​លុះ​ពេល​ដែល​ទៅ​ឲ្យ​ពេទ្យ​រដ្ឋ​នៅ​ភ្នំពេញ​មើល​ម្តងទៀត បាន​​ចោះ​សាច់​មើល​យក​សាច់​ទៅ​ពិនិត្យ​ដឹង​ថា បាន​កើត​ជំងឺមហារីក​ ហើយ​គ្រូ​ពេទ្យ​ប្រាប់​ថា ឱ្យ​​កាត់​ដៃ​ម្ខាង​ចេញ ក្នុង​ពេល​ដែល​សម្រាក​នៅ​ទីនោះ​បាន​កន្លះ​ខែ​ ។

ស្ត្រី​ជា​ម្តាយ​បន្ត​​ថា កូនប្រុស​​​គាត់​មិន​ឱ្យ​​ពេទ្យ​កាត់​ដៃ​នោះ​ទេ ព្រោះ​ថាបើ​កាត់​ក៏​មិន​សង្ឃឹម​រស់ទើប​សុំ​គ្រូពេទ្យ​ចេញ​មក​ផ្ទះ​វិញ ​នៅ​ស្រុក​បា​ធា​យ មក​ដល់​សព្វ​ថ្ងៃនេះ ​ជំងឺ​កូន​ចេះ​តែ​ដុនដាប​ទៅ​ៗ គ្រាន់តែ​លុយ​ដែល​គាត់​បាន​ចំណាយ​មក​លើ​កូនប្រុស អស់​ជា​ច្រើន​ទាំង​ពេទ្យ​រដ្ឋ​និង​គ្រូខ្មែរ រហូត​ដល់អស់​លុយ​ពី​ខ្លួន ។ មាន​ពេល​ខ្លះ​អ្នក​ភូមិ​គេ​ឃើញ​អាណិត​ហុច​ឱ្យ​១​ម៉ឺន​រៀល ​ទៅ​២​ម៉ឺន​រៀល គ្រាន់​នឹង​ទិញ​ថ្នាំសង្កូវ​មក​ព្យា​​បាល​កូនប្រុស ។ នៅ​​ពេល​ណាមួយ​ កូនប្រុស​នឹង​ស្លាប់ ​តែ​មុន​នឹង​ស្លាប់​គាត់​មាន​តែ​ម្រាមដៃ​ដប់ ​ប្រណម្យ​សូម​ក្តី​សន្តោស​ប្រណី​ពី​សប្បុរសជន​គ្រប់​ទិស​ទី សូម​មេត្តា​ជួយ​ឧបត្ថម្ភ​ថវិកាមក​ដល់កូនប្រុស​​គាត់ ដែល​ដេក​តែ​នៅ​លើ​គ្រែ​នេះ
ផង ។

អត្ថបទសរសេរ ដោយ