ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើករណី​គ្រោះថ្នាក់​សម្តេចក្រុមព្រះ​និង​អ្នក​​ម្នាង​… ស្តាប់​ជន​បង្ក​​សារភាព​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន បានឱ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា នេះ​ថា ខាង​រថយន្ត​បង្ក​…

រាជធានី​ភ្នំពេញ ៖ បើ​តាម​លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន បានឱ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា នេះ​ថា ខាង​រថយន្ត​បង្ក​ គឺបាន​ដាក់​មនុស្ស​លើស​ចំណុះ​ និង​បើក​លឿន​ហួសកំណត់ ក៏​ងាក​មក​ស្តាំ​ទៅ​ឆ្វេង ទើប​ទៅ​ប៉ះ​ជាមួយ​រថយន្ត​សម្តេចក្រុមព្រះតែម្តង ។ ​លោកបន្តថា ជន​​បង្ក​បាន​សារ​ភាព​​ទៀត​​ថា រូបគេ​បាន​បើកបរ​ក្នុង​ល្បឿន​១០០Kh/h ដើម្បី​ចំណេញ​ពេលវេលា ។

បើ​តាម​នគរបាល​ជាតិ ជន​បង្ក​បាន​ប្រព្រឹត្ត​ល្មើស​ផ្ទុយ​ច្បាប់​ចរាចរណ៍​លើ​មាត្រា​៨៣ និង​៨៥ ។ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ទៅ​លើ​សម្តេចក្រុមព្រះ ពិតជា​គ្រោះ​ថ្នាក់​ចរាចរណ៍​ពិតមែន ដោយ​ជន​បង្ក​ឈ្មោះ​ម៉ិ​ល សារ៉េ​ត បាន​បើកបរ​ក្នុង​ល្បឿន​លឿន ដោយ​បំពាន​នឹង​ច្បាប់​ចរាចរណ៍ ។ នគរបាល​ជាតិ​បដិសេធ​រាល់​ព័ត៌មាន​ទាំងឡាយ​ណា ដែល​ផ្ទុយ​ពី​ការ​ស៊ើបអង្កេត ដែល​ថា​មាន​ចេតនា​គិត​ទុកជា​មុន ក្នុង​ការ​ប៉ុនប៉ង​បុក​រថយន្ត​សម្តេចក្រុមព្រះ ។

គួរ​បញ្ជាក់​ថា ដូច​តាម​ការ​គ្រោងទុក នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃនេះ លោកនាយ​ឧត្តម​សេនីយ៍ ហ៊ី​ម យ៉ា​ន​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ចរាចរណ៍​សាធារណៈ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ផ្លូវការ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ករណី​សម្តេចក្រុមព្រះ​និង​អ្នក​ម្នាង​អ៊ុ​ក ផល្លា កាលពី​ថ្ងៃ​ទី​១៦ មិថុនា កន្លង​មក នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន​បាន​លើក​ឡើង​ថា គ្រោះថ្នាក់​ចរា​ចរណ៍​ករណី​រថយន្ត​ប៉ះ​ទៅ​លើ​រថយន្ត​សម្តេចក្រុមព្រះ បណ្តាល​ឱ្យ​ទ្រង់ រង​របួសធ្ងន់​និង​អ្នក​ម្នាង​អ៊ុ​ក ផល្លា ត្រូវ​បាន​ទទួលមរណភាព ។ លោក​ថា រថយន្ត​មួយ​គ្រឿង​បាន​បើក​លឿន​មក​ប៉ះ​នឹង​ព្រះ​ទីនាំង​សម្តេចក្រុមព្រះ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​បណ្តាល​​ឲ្យ​អ្នក​ម្នាង​ស្លាប់ និង​សម្តេចក្រុមព្រះ​របួសធ្ងន់ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។