ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់ចង្កេះមើលមហាសេដ្ឋីនូវែលសេឡង់សុំគូស្នេហ៍រៀបការ

5 ឆ្នាំ មុន

​សារ​ព័ត៌​មាន​បរទេស​​​​កាលពី​​​ថ្ងៃទី​១៩ មិថុនា​​​​​២០១៨​ផ្សាយ​ថា​​ ​​​​មហា​​សេដ្ឋី​ជនជាតិ​នូ​វែល​​សេឡង់​​​ម្នាក់​​​​បាន​សុំ​គូ​​​​​​ស្នេហ៍​​​រៀប​ការ​​​​​​​​​ដោយជិះ​ឧទ្ធម្ភាគ​​ចក​ទៅ​ចុះ​​ចត​​​នៅ​ទី​លាន​ប្រ​​កួត​​បាល់​ទាត់​​​ ​និង​​ផ្ដល់​​កាដូ​​​​​​​រថ​យន្ត ​​​​​«Range Rover» មួយ​គ្រឿង​​មាន​តម្លៃ​​​​​ខ្ពស់ ​ហើយរូបគេ​​​បាន​​​លុតជង្គង់​​​​​ប្រគល់​​​ចិញ្ចៀន​​ពេជ្រ​​​ជូ​ន​គូ​​​ស្នេហ៍​ ។​ ​​​ប្រ​​វត្តិ​​របស់​គូ​​​ស្នេហ៍​​​​​​នោះ​…

​សារ​ព័ត៌​មាន​បរទេស​​​​កាលពី​​​ថ្ងៃទី​១៩ មិថុនា​​​​​២០១៨​ផ្សាយ​ថា​​ ​​​​មហា​​សេដ្ឋី​ជនជាតិ​នូ​វែល​​សេឡង់​​​ម្នាក់​​​​បាន​សុំ​គូ​​​​​​ស្នេហ៍​​​រៀប​ការ​​​​​​​​​ដោយជិះ​ឧទ្ធម្ភាគ​​ចក​ទៅ​ចុះ​​ចត​​​នៅ​ទី​លាន​ប្រ​​កួត​​បាល់​ទាត់​​​ ​និង​​ផ្ដល់​​កាដូ​​​​​​​រថ​យន្ត ​​​​​«Range Rover» មួយ​គ្រឿង​​មាន​តម្លៃ​​​​​ខ្ពស់ ​ហើយរូបគេ​​​បាន​​​លុតជង្គង់​​​​​ប្រគល់​​​ចិញ្ចៀន​​ពេជ្រ​​​ជូ​ន​គូ​​​ស្នេហ៍​ ។​

​​​ប្រ​​វត្តិ​​របស់​គូ​​​ស្នេហ៍​​​​​​នោះ​ គឺ​ពួក​​គេ​​បាន​​សេព​គប់គ្នា​​អស់​​រយៈ​ពេល​​​​ជា​​​​យូ​រ​​​​ហើយ​ ​​​​ក្រោយ​មក​​​​​ចង់​​បង្កើត​​​​​​​ជា​​​​ក្រុម​គ្រួ​សារ​ ​ទើ​ប​បង្កើត​​​ព្រឹត្តិ​​​ការណ៍​​​ដ៏​ភ្ញាក់​​​​ផ្អើ​ល​​នេះ​​​ដោយ​​​​​សុំ​គូ​​ស្នេ​ហ៍​​រៀប​ការ​ ។ ​​ដោយ​សារ​​​តែ​​គេ​ជា​មនុស្ស​ម្នាក់​មាន​ទ្រព្យ​​​​ស្ដុក​​ស្ដម​​ ទើប​​​​យក​​ឧទ្ធម្ភាគ​​ចក្រ​សុំ​គូ​​ស្នេហ៍​​​​រៀប​ការ​​​ ។​ ​​ខាង​ប្រុស​​​បាន​សុំ​បិទ​ទី​លាន​ប្រ​កួត​​​បាល់​ទាត់​ នាំ​​គូ​​ស្នេហ៍​​ទាំ​ង​​​​បិទ​ភ្នែក​​​ឡើង​ជិះឧទ្ធម្ភាគ​​​ចក្រ​​ រួច​​ចុះ​​​លើ​ទី​​​លាន​ប្រ​កួត​ រួម​ទាំង​​​​ដឹក​ដៃ​​គូ​​ស្នហ៍​​​​ទៅ​រក​​ប្រ​អប់​កាដូ​​ដ៏​ធំ​​​​មួយ​ ។ ​

ពេល​បើក​ភ្នែក​ខាង​ស្រី​ឃើញ​ប្រអប់​​​កាដូ​​​ធំ​​មួយ ​​​​គឺ​​ជា​​រថយន្ត​​«Range Rover» តម្លៃជា​​​​ច្រើ​ន​​មុឺន​ដុល្លារ​​ រួម​ទាំង​​មាន​​ពាក្យ​​​​​មួយ​​ឃ្លា​​​សរសេរ​ថា​​ «សុំ​រៀប​ការ​» ​។ ខាង​ប្រុស​បាន​​លុត​​ជង្គ​ង់​​​ប្រ​គល់​​ចិញ្ចៀន​ពេជ្រ​​​​យ៉ាង​ធំ​​ដល់​គូ​​​ស្នេហ៍​​នាង​​​ក៏​​​​យល់​ព្រម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ