ដាវសាមូរ៉ៃជប៉ុន បានក្លាយជាក្រុមជម្រើសជាតិដំបូងគេនៅទ្វីបអាស៊ីដែលអាចបំបាក់ក្រុមជម្រើសជាតិកូឡុំប៊ីដែលមកពីទ្វីបអាមេរិកខាងត្បូងក្នុងចំណារប្រវត្តិសាស្ត្រ World Cup ។ គ្រាប់បាល់ចុងក្រោយរបស់កីឡាករ Yuya Osakaគ្រប់គ្រាន់ឱ្យក្រុមជប៉ុនឈ្នះក្រុមជើងខ្លាំងកូឡុំប៊ីនៅក្នុងពហុកីឡដ្ឋាន Mordovia Arena ។
អាចនិយាយបានថា ជាសំណាងអាក្រក់របស់កូឡុំប៊ីលើទីលានបើកឆាកប្រកួត ដោយនៅនាទីទី៣ កីឡាករ Carlos Sanchez ទទួលបានកាតក្រហមពីអាជ្ញាកណ្តាលដោយសារបាល់ប៉ះដៃ ក្នុងតំបន់គ្រោះថ្នាក់ និងត្រូវពិន័យដោយការស៊ុតបាល់ប៉េណាល់ទីពីសំណាក់កីឡាករ Shinji
Kagawaធ្វើឱ្យជប៉ុននាំមុខ១គ្រាប់នៅនាទីទី៦ ។
ក្រុមកូឡុំប៊ីរកបាន១គ្រាប់តាមស្មើវិញដោយកីឡាករ Juan Fernando Quintero នៅនាទីទី៣៩ ប៉ុន្តែនៅនាទីទី៧៣ កីឡាករ Yuya Osaka របស់ជប៉ុនរកបាន១គ្រាប់ចុងក្រោយជួយឱ្យ
ក្រុមរបស់ខ្លួនទទួលជ័យជម្នះដោយលទ្ធផល ២-១ ។ គួរបញ្ជាក់ថា នេះគឺជាមហាជ័យជម្នះទី៥របស់ជប៉ុនក្នុងចំណារប្រវត្តិសាស្ត្រ World Cup ៕
ចែករំលែកព័តមាននេះ