ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដកខ្លួន​ថយ​ចេញពី​ ​អ .​ស .​ប

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១៩ ​មិថុនានេះ បាន​សម្រេចចិត្ត​​ដកខ្លួន​ថយ​​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អ​.​ស​.​ប ដោយ​ចោទប្រកាន់​ស្ថាប័ន​មាន​មូលដ្ឋាន​នៅ​ក្រុង​ហ្សឺ​ណែវ​នោះ​ថា ​មានពុត​ត្បុត ហើយ​ប្រកាន់​ជំហរ​ប្រឆាំង​អ៊ី​ស្រា​អែ​ល​។ ​នេះ​ជា​ការ​សម្រេច​ដែល​បរិហារ​ភ្លាម​ៗ…

សហរដ្ឋអាមេរិក ​៖ ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១៩ ​មិថុនានេះ បាន​សម្រេចចិត្ត​​ដកខ្លួន​ថយ​​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អ​.​ស​.​ប ដោយ​ចោទប្រកាន់​ស្ថាប័ន​មាន​មូលដ្ឋាន​នៅ​ក្រុង​ហ្សឺ​ណែវ​នោះ​ថា ​មានពុត​ត្បុត ហើយ​ប្រកាន់​ជំហរ​ប្រឆាំង​អ៊ី​ស្រា​អែ​ល​។ ​នេះ​ជា​ការ​សម្រេច​ដែល​បរិហារ​ភ្លាម​ៗ ដោយ​បណ្ដា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​។

នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​មុខ​សារព័ត៌មាន ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ ​អ​.​ស​.​ប លោកស្រី​នី​ក​គី​ហា​ឡី នៅ​ក្បែរ​រដ្ឋមន្ត្រី​ការ​បរទេស​លោក MIKE POMPEO​ ថ្លែង​ថា យើង​ចាត់​វិធាន​ការ​​នេះ ​ព្រោះតែ​ការ​សន្យា​របស់​យើង​ពុំ​អាច​ស្ថិត​ក្នុង​អង្គការ​មួយ​ដែល​មានពុត​ត្បុត ហើយ​​ដែល​បម្រើ​តែ​ផលប្រយោជន៍​របស់​ខ្លួន ដោយ​ប្រើ​សិទ្ធិ​មនុស្ស​មក​បោក​គេ​ឡើយ​។ លោកស្រី​បន្ត​ថា ចាប់ពី​យូរ​មក​ហើយ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ការពារ​ពួក​អ្នក​ប្រព្រឹត្តិ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ហើយ​មានការ​លម្អៀង​ ព្រោះ​ប្រកាន់​ជំហរ​នយោបាយ​។

ការ​ប្រកាស​ដកខ្លួន​របស់​អា​មេ​រិ​ក​នេះ ធ្វើ​ឡើង​ក្រោយ​ការ​រិះគន់​យ៉ាង​ខ្លាំង របស់​នាយ​ស្នង​ការ​ជាន់ខ្ពស់​ អ​.​ស​.​ប ​ខាង​សិទ្ធិ​មនុស្សលោក ZEID RA’AD AL HUSSEIN ប្រឆាំង​នយោ​បាយ​មិន​អាច​ទទួលយក​បាន​ និង​សាហាវព្រៃផ្សៃ របស់​អាជ្ញាធរ​អា​មេ​រិ​ក បំបែក​បណ្ដា​កុមារ​ពី​ឪពុក​ម្ដាយ​របស់​ពួក​គេ ដែល​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ លួច​ឆ្លងកាត់​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ី​ក​ចូល​ដែនដី​អា​មេ​រិ​ក​។

ទោះបី​យ៉ាងណា​លោកស្រី​នី​ក​គី​ហា​ឡី​ និង​លោក MIKE POMPEO​ អះអាង​ថា ការ​សម្រេច​ចិត្ត​នេះ​ទាក់ទិន​ដល់​បរាជ័យ​នៃ​ការ​ប៉ុនប៉ង​កែទម្រង់​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស ​អ​.​ស​.​ប​។ លោកស្រី​ថា​គួរ​ឲ្យ​សោកស្ដាយ ពេល​នេះ​វា​ច្បាស់​ថា​ការ​អំពាវនាវ​របស់​យើង​ឲ្យ​មានការ​កែទម្រង់​ពុំ​អាច​បំពេញ​។

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ត្រូវ​បាន​បង្កើត​ឡើង កាលពី​ឆ្នាំ​២០០៦​ ដើម្បី​លើក​ស្ទួយ​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​លើ​លើ​ពិភពលោក ប៉ុន្តែ​បណ្ដា​របាយ​គា​រណ៍​របស់​អង្គការ​នោះ ជា​រឿយ​ៗ​​ផ្ទុយ​នឹ​ង​បណ្ដា​អាទិភាព​របស់​អា​មេ​រិ​ក​។ ជា​ពិសេស​បំផុត​ប្រការ​ដែល​អ៊ីស្រា​អែ​ល​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​អា​មេ​រិ​ក ជា​ប្រទេស​តែ​មួយ​គត់​លើ​ពិភពលោក ក្លាយជា​ចំណុច​មួយ​​ស្ថិត​ក្នុង​របៀបវារៈ​រាល់​សម័យប្រជុំ​របស់​ខ្លួន ដែល​មាន​៣​លើក​ក្នុង​១​ឆ្នាំ ធ្វើ​ឲ្យ​អា​មេ​រិក​​ខឹង​យ៉ាង​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ