សុភាពនារីដែលមានប្រជ្រុយនៅត្រង់ខ្ទង់ច្រមុះជាប្រជ្រុយបង្កប់ទៅដោយអាថ៌កំបាំងបំផុត មានអានុភាពទាក់ទាញបុរសៗក្រឡេកមើលមករកនាងមិនដាក់ភ្នែក ។ ចំណុចពិសេសជាងនេះទៅទៀតជាអ្នកសម្បូរលុយចាយណែនៗដៃផងដែរ ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះនាងជាមនុស្សដែលពូកែចាយវាយ ពុំសូវជាអ្នកចេះទុកដាក់របស់ទ្រព្យទេ ។
តាមជើងលេខគ្រូហោរបានបញ្ជាក់ថា ស្ត្រីណាដែលមានប្រជ្រុយនៅនឹងខ្ទង់ច្រមុះជាមនុស្សសម្បូរស្នេហ៍ មានបុរសជាច្រើនសម្លឹងនាងមិនដាក់ភ្នែកឡើយ តែស្នេហ៍ទាំងនោះពុំសូវបានសម្រេចក្នុងរឿងគូអនាគតពិតប្រាកដទេ ដែលភាគច្រើនបានត្រឹមតែជាគូកម្មប៉ុណ្ណោះ។ ចំពោះបញ្ហានេះប្រសិនបើសុភាពនារីណា ចង់កែកុនដួងរាសីឱ្យបានប្រសើរជាងនេះ ចង់បានគូគាប់ភ្ជាប់និស្ស័យទៅអនាគតពិតប្រាកដ សូមអនុវត្តតាមវិធីខាងក្រោមនេះ ៖
របៀបទី១ ធ្វើទៅតាមបែបវិទ្យាសាស្ត្រ៖ អ្នកត្រូវតែកាត់ប្រជ្រុយនោះចោល គឺកាត់ឱ្យដាច់ ឫសរបស់វា មិនមែនកាត់សើៗនោះទេ នឹងអាចដុះឡើងវិញ ។
របៀបទី២ ធ្វើទៅតាមបុរាណ៖ ត្រូវមូរស្លឹកម្លូ ជាមួយនឹងស្លាក្រៀមបីបួនចំណិត បញ្ចូលគ្នា ហើយយកអំបោះរុំវាឱ្យជាប់ រួចយកកន្ត្រៃ ឬកាំបិតកាត់ច្រឹបវាឱ្យដាច់ជាច្រើនកំណាត់ ហើយយក វាទៅបោះចោល ក្នុងទឹកទន្លេ ដោយនិយាយថា សូមឱ្យគ្រោះជោក គ្រោះជាំ គ្រោះកាចចង្រៃទាំងអម្បាលម៉ានក្នុងជាតិនេះ វិនាសសាបសូន្យ រលត់រលាយទៅហោង ។
ចែករំលែកព័តមាននេះ