ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រាក់​ដុល្លារ​កើនឡើង​ បន្ទាប់​ពី​មាន​ព័ត៌មាន​ក្តៅ​គគុក​

5 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ តម្លៃ​ប្រាក់​ដុល្លារ​បាន​កើនឡើង​កាលពី​ថ្ងៃ​ទី​១៨ មិថុនា បន្ទាប់​ពី​មាន​ព័ត៌មាន​ក្តៅ​គគុក​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន ហើយ​វិនិយោគិន​ជឿជាក់​ថា ប្រទេស​ទាំង​ពីរ​នេះ​នឹង​ចៀសវាង​ពី​សង្គ្រាម​ពាណិជ្ជកម្ម ។ តម្លៃ​ប្រាក់​ដុល្លារ​បាន​កើនឡើង​០,២%…

ទីក្រុង​សិង្ហ​បុរី ៖ តម្លៃ​ប្រាក់​ដុល្លារ​បាន​កើនឡើង​កាលពី​ថ្ងៃ​ទី​១៨ មិថុនា បន្ទាប់​ពី​មាន​ព័ត៌មាន​ក្តៅ​គគុក​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន ហើយ​វិនិយោគិន​ជឿជាក់​ថា ប្រទេស​ទាំង​ពីរ​នេះ​នឹង​ចៀសវាង​ពី​សង្គ្រាម​ពាណិជ្ជកម្ម ។ តម្លៃ​ប្រាក់​ដុល្លារ​បាន​កើនឡើង​០,២% ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​៧​ខែ​មកនេះ ។

ជាមួយ​គ្នា​នេះ ធនាគារ UOB បាន​និយាយ​ថា ៖« តម្លៃ​ប្រាក់​ដុល្លារ​នឹង​បន្ត​កើនឡើង​បន្ថែម​​ទៀត ព្រោះតែ​កំណើន​អត្រា​ការ​ប្រាក់​របស់​ធនាគារជាតិ​អា​មេ​រិ​ក​, ការ​នាំ​ចេញ​នៅ​អាស៊ី អន់​ថយ​បន្តិច និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​តានតឹង​រវាង​សហរដ្ឋអាមេរិក​និង​ចិន សុទ្ធតែ​ជា​កត្តា​ជំរុញ​ឲ្យ​ប្រាក់​ដុល្លារ​កើនឡើង និង​តម្លៃ​រូបិយប័ណ្ណ​អាស៊ី​ធ្លាក់​ចុះ​នៅ​ឆមាស​ទី​២ ឆ្នាំ​២០១៨​នេះ » ។

ក្រៅពី​កិច្ចប្រជុំ​កាលពី​ស​ប្តា​ហ៍​មុន​រវាង​ធនាគារជាតិ​អា​មេ​រិ​ក​, ECB និង​ធនាគារជាតិ​ជប៉ុន ទីផ្សារ​រូបិយប័ណ្ណ​ក៏​ទទួល​រង​ឥទ្ធិពល​ពី​កិច្ចប្រជុំ​រវាង​សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង និង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន ផង​ដែរ ។ ប៉ុន្តែ​ប្រាក់​ដុល្លារ​​មិន​ទទួល​រង​ផល​ប៉ះពាល់​ឡើយ ជា​ពិសេស បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​សម្រេច​ចិត្ត​កាលពី​ថ្ងៃ​សុក្រ​ថា នឹង​អនុម័ត​ការ​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ ។

ភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​ចិន​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​ចិន​នឹង​ដាក់​ពន្ធ​២៥%​លើ​ផលិតផល​អា​មេ​រិ​ក​ចំនួន​៦៥៩​មុខ រួម​មាន សណ្តែកសៀង យានយន្ត និង​គ្រឿង​សមុទ្រ ជាដើម ។

លោក Yokio Ishizuki មន្ត្រី​យុទ្ធសាស្ត្រ​ជាន់ខ្ពស់​ផ្នែក​រូបិយ​វត្ថុ​នៅ Daiwa Securities ទីក្រុង​តូ​ក្យូ បាន​និយាយ​ថា ៖« ការ​ឆ្លើយ​តប​របស់​រូបិយ​វត្ថុ​ទៅ​កាន់ការ​អភិវឌ្ឍ​ពាណិជ្ជ​កម្ម​ថ្មី​ៗ​ភាគច្រើន​នៅ​មាន​កម្រិត ព្រោះតែ​វិធានការ​របស់​សហរដ្ឋអាមេរិក និង​ការ​ឆ្លើយ​តប​របស់​ចិន គឺ​ដូចនឹង​ការ​គិត​ទុក​មុន » ។

លោក​បន្ត​ថា ៖« ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន គឺជា​ហានិ​ភ័យ​មួយ ប៉ុន្តែ​ការ​ដាក់​ពន្ធ​នា​ពេល​បច្ចុប្បន្ន​នេះ នឹង​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភព​លោក​​ទេ ប្រសិនបើ​ត្រូវ​បាន​អនុម័ត ហើយ​ទីផ្សារ​នឹង​គិត​ពី​ហេតុការណ៍​ដែល​ប្រទេស​ទាំង​ពីរ​ព្យាយាម​កាត់​បន្ថយ​ភាព​តានតឹង​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ