ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្លា.ប់​បន្សល់​ទុក​នៅ​មន្ទិល

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​ពេល​អ្នកស្រុក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំង​មាន​មន្ទិល​ដោយ​ខ្លះ​សង្ស័យ​ថា មក​ពី​ពុល​ស្ករ​គ្រាប់ ឯ​អ្នកខ្លះ​ថា អាច​មក​ពី​ជំងឺ​បេះដូង ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​ម៉ោងជាង​១២​រសៀល ថ្ងៃ​ទី​១៩ មិថុនា ២០១៨…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​ពេល​អ្នកស្រុក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំង​មាន​មន្ទិល​ដោយ​ខ្លះ​សង្ស័យ​ថា មក​ពី​ពុល​ស្ករ​គ្រាប់ ឯ​អ្នកខ្លះ​ថា អាច​មក​ពី​ជំងឺ​បេះដូង ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​ម៉ោងជាង​១២​រសៀល ថ្ងៃ​ទី​១៩ មិថុនា ២០១៨ ស្ថិត​នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ នាង ហេង ភេទ​ប្រុស (​រៀន​ផ្នែក​ជាង​ម៉ូតូ​) មាន​ទីលំនៅ​ភូមិ​-​សង្កាត់​ផ្សារ​កណ្តាល​ហើយ​ជន​រង​គ្រោះ​បាន​ស្លាប់​ពេល​ដែល​អ្នកស្រុក​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ពី​មាន​អាកា​រៈ​ទន់​ដៃជើង និង​ប្រកាច់​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ត​គ្នា​ៗ​តែ​ម្តង ។

បើ​តាម​បុរស​ឈ្មោះ​ទឹម វិ​ន ជា​មេជាង​ម៉ូតូ និង​ជា​អ្នក​បង្រៀន​ជន​រង​គ្រោះ​ប្រាប់​ថា ដំបូង​ជន​រង​គ្រោះ​ទិញ​កាហ្វេ​ពី​តៀម​មក​ផឹក​ជាមួយ​គាត់​នៅ​កន្លែង​ធ្វើ​ម៉ូតូ លុះ​ផឹក​រួច​ជន​រង​គ្រោះ​រអ៊ូរទាំ​ថា គេ​មិនសូវ​ស្រួលខ្លួន​សោះ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គាត់​ក៏​ទៅ​ទិញ​បបរ​ឲ្យ​​ហូប បន្ទាប់​មក​ជន​រង​គ្រោះ​ឃើញ​ស្ករ​គ្រាប់​កាត់​ស្លេះ​បំពង់ក​ដែល​គាត់​ទុក​លើ​តុ​ក៏​សុំ​ហូប​អស់​មួយ​គ្រាប់​។ ក្រោយ​ហូប​បបរ និង​ស្ករ​គ្រាប់​មួយសន្ទុះ ស្រាប់តែ​ជន​រង​គ្រោះ​ថា អួល​ៗ​ទ្រូង គាត់​និង​គ្រួសារ​មួយទៀត​នៅ​ជិត​នោះ​ត្រូវជា​បងធម៌​ជន​រង​គ្រោះ​ក៏​លួង​លោម​​​ឲ្យ​ទៅ​ចូល​គ្លី​និ​គ​ឈ្នួល​នៅ​ក្បែរ​នោះ​ពិនិត្យ​សុខភាព​។ ដំបូង​ពេទ្យ​ប្រាប់​ថា ឲ្យ​ឈប់​​​សម្រាក​មួយ​រយៈ​សិន​ទៅ​ព្រោះ​ចង្វាក់បេះដូង​មិនសូវ​ល្អ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ស្តាប់​ក៏​ក្រោក​ដើរទៅ​ដេក​អង្រឹង​មុខ​ផ្ទះ​បងធម៌​ប្រហែល​ជាង​១០​នាទី ស្រាប់តែ​ប្រកាច់​ធ្វើ​ឲ្យ​អ្នកស្រុក​នាំ​គ្នា​ផ្អើល​ឆោឡោ​នាំ​គ្នា​ជួយ​សែង​ចូល​គ្លីនិក​ដដែល ប៉ុន្តែ​គ្រូពេទ្យ​ឲ្យ​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​មិន​ហ៊ាន​ទទួល ព្រោះ​សភាព​ធ្ងន់ធ្ងរ​ទៅ​ហើយ​។

ជុំវិញ​ករណី​នេះ​លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ប្រាប់​ថា ពិតជា​មាន​ជន​រង​គ្រោះ​ស្លាប់​ម្នាក់​មែន ប៉ុន្តែ​ប្រហែលជា​ស្លាប់​មុន​នាំ​ដល់​មន្ទីរពេទ្យ ព្រោះ​ពេល​លោក​ពិនិត្យ​ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។ ការ​ស្លាប់​នេះ​លោក​មិន​អាច​សន្និដ្ឋាន​ថា បណ្តាល​​មក​ពី​អ្វី​នោះ​ទេ ប៉ុន្តែ​សាច់ញាតិ​ប្រាប់​ថា មុន​ស្លាប់​គឺ​ជន​រង​គ្រោះ​ញ៉ាំ​ស្ករ​គ្រាប់​។

ដោយឡែក​លោក​មេ​ភូមិ​ដាក់​ការ​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​កើត​ជំងឺ​បេះដូង ដោយ​លោក​ថា កាលពី​អំឡុង​លោក​ធ្វើការ​នៅ​ភ្នំពេញ​មាន​ក្រុមការងារ​ម្នាក់​ធ្វើទុក្ខ​បេះដូង ក្រោយ​ទទួលទាន​កាហ្វេ​រួច​ចូល​ទៅ​អង្គុយ​ធ្វើការ​ក៏​គាំងបេះដូង​ស្លាប់​ដូច​ជន​រង​គ្រោះ​ខាងលើ​ដែរ​។ រីឯ​គ្រួសារ​បងធម៌​និយាយ​ថា ក្រោយ​ស្លាប់​ជន​រង​គ្រោះ​មាន​ឈាម​ចេញ​តាម​ច្រមុះ​ទៀត​ផង​។

ក្រោយមក​សព​ជន​រង​គ្រោះ​ត្រូវ​សាច់ញាតិ​ដឹក​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​តយ​ក​ទៅ​ធ្វើបុណ្យ​ខាង​ប្រពន្ធ​ឯ​ស្រុក​មង្គល​បូ​រី បន្សល់​ទុក​នៅ​តែ​មន្ទិល ព្រោះ​មិនដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ​ទេ ខណៈ​សមត្ថកិច្ច​ក្រុង​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២០ មិថុនា​ថា មិន​ទាន់​បានដឹង​ពី​រឿង​ខាងលើ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ