ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយទ្រហោយំ​លុតជង្គង់​សុំ​ក្តី​មេត្តា​ពី​សមត្ថកិច្ច (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​​ទ្រហោយំ​សុំ​ក្តី​មេត្តា​ពី​សមត្ថកិច្ច​កម្ពុជា ដោយ​លុតជង្គង់​អង្វរ​សុំ​កុំឱ្យ​បញ្ជូន​គាត់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ប៉ុន្តែ​សមត្ថកិច្ច​កម្ពុជា​និយាយ​ថា អាណិត​ដែរ តែ​ប្រទេស​មានច្បាប់​។ ហេតុការណ៍​ដ៏​កម្រ​នេះ បាន​កើតឡើង​នៅ​​ទីតាំង​ទទួល​ពលករ​ត្រឡប់​ពី​ថៃ ក្នុងភូមិ​-​សង្កាត់​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​​ទ្រហោយំ​សុំ​ក្តី​មេត្តា​ពី​សមត្ថកិច្ច​កម្ពុជា ដោយ​លុតជង្គង់​អង្វរ​សុំ​កុំឱ្យ​បញ្ជូន​គាត់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ប៉ុន្តែ​សមត្ថកិច្ច​កម្ពុជា​និយាយ​ថា អាណិត​ដែរ តែ​ប្រទេស​មានច្បាប់​។ ហេតុការណ៍​ដ៏​កម្រ​នេះ បាន​កើតឡើង​នៅ​​ទីតាំង​ទទួល​ពលករ​ត្រឡប់​ពី​ថៃ ក្នុងភូមិ​-​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ស្ត្រី​ខាងលើ​ឈ្មោះ​ភូ អាយុ​៧០​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ​រើស​អេ​ត​ចាយ និង​សុំទាន​នៅ​ក្រុង​បាងកក ប្រទេស​ថៃ មាន​ទីលំនៅ​ភូមិ​អាងយ៉ាង ឃុំ​ចុក ស្រុក​យ៉ាង​អឺយ ខេត្ត​ឧត្តុ​ង ​ប្រទេស​វៀតណាម​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​ត្រូវ​សមត្ថកិច្ច​ថៃ​បញ្ជូន​តាម​រថយន្ត​ទ្រុង​ជា​មួយ​​ពលករ​ខុសច្បាប់ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​១៩ មិថុនា ២០១៨។ ហើយ​ក្រោយ​ពី​មន្ត្រី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បំរើ​ការងារ​នៅ​ទីតាំង​ទទួល​ពលករ​បញ្ជូន​ពី​ថៃ​សួរនាំ​ដឹង​ថា ជា​ជនជាតិ​វៀតណាម ព្រមទាំង​មិន​ចេះ​ភាសា​ខ្មែរ​សូ​ម្បី​តែ​មួយ​ម៉ាត់ ភ្លាម​នោះ​សមត្ថកិច្ច​កម្ពុជា រួម​មាន​នគរបាល​អន្តោប្រវេសន៍ និង​នគរបាល​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​គ្នា​ហៅ​ស្ត្រី​ខាងលើ​សួរនាំ​បន្ត​។ ក្រោយមក​ទើប​​ដឹង​ថា គាត់​ជា​ជនជាតិ​វៀតណាម និង​មិន​ចេះ​ខ្មែរ ហើយ​គ្មាន​ឯកសារ​ស្របច្បាប់​ណាមួយ​ផង សមត្ថកិច្ច​កម្ពុជា​ក៏​ទំនាក់ទំនង​ទៅ​ភាគី​ថៃ​ឱ្យ​ដឹក​ស្ត្រី​វៀតណាម​រូប​នេះ​តាម​រថយន្ត​ទ្រុង​ទៅ​ប្រទេស​ថៃ​វិញ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​។

តាមសមត្ថកិច្ច​ប្រាប់​បន្ត​ថា ស្ត្រី​ចំណាស់​ខាងលើ​នៅ​ពេល​ឮ​អ្នកបកប្រែ​ប្រាប់​ថា យាយ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ថៃ​វិញ ស្រាប់តែ​គាត់​លុតជង្គង់​លើកដៃ​សំពះ និង​ទ្រហោ​រយំ​សុំ​ក្តី​មេត្តា​ដោយ​និយាយ​ថា កុំ​បញ្ជូន​គាត់​ទៅ​ប្រទេស​ថៃ​វិញ​អី​។

រីឯលោក​វរសេនីយ៍ត្រី អោ​ក សំ​ណុ​ក បាន​ប្រាប់​ថា ពេល​ឃើញ​ការ​យំ​អង្វរ​របស់​ស្ត្រី​ខាង​លើ​​គ្រប់​គ្នា​ហាក់​អាណិត​ដែរ ប៉ុន្តែ​ប្រទេស​មានច្បាប់ ហើយ​ស្ត្រី​ខាងលើ​បាន​ខុសច្បាប់​លើ​​ដី​ថៃ ចឹ​ង​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ ត្រូវ​តែ​ឲ្យ​ភាគី​ថៃ​បញ្ជូន​ត្រឡប់​ទៅ​ថៃ​វិញ ព្រោះ​កម្ពុជា​មិនមែន​ជាទី​តាំង​ទទួល និង​ធ្វើ​អ្វី​ដែល​ខុសច្បាប់​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ