ឱ…ធម្មជាតិអើយ ហេតុអ្វីមិនចេះត្រូវចិត្តមនុស្សសោះ ?
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ មេឃចាប់ផ្តើមភ្លៀងធ្លាក់ទៀតហើយ បន្ទាប់ពីរាំងបានរយ:ពេល១ថ្ងៃ។ ដូច្នេះហើយទើប…
ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ មេឃចាប់ផ្តើមភ្លៀងធ្លាក់ទៀតហើយ បន្ទាប់ពីរាំងបានរយ:ពេល១ថ្ងៃ។ ដូច្នេះហើយទើប…
ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ មេឃចាប់ផ្តើមភ្លៀងធ្លាក់ទៀតហើយ បន្ទាប់ពីរាំងបានរយ:ពេល១ថ្ងៃ។ ដូច្នេះហើយទើប ប្រជាកសិករបានលើកឡើងនៅតាមហាងការហ្វេថា «ភ្លៀងអីភ្លៀងយ៉ាងនេះ មើលទៅដំណាំដាំដុះ របស់ពួកគាត់នាពេលឆ្នាំនេះ គ្មានសង្ឃឹមបានផលប៉ុន្មាននោះទេ»។ ប្រជាពលរដ្ឋម្នាក់ឈ្មោះ សុខ ខន អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យដឹងថា ទឹកភ្លៀងនៅឆ្នាំ២០១៨នេះ ច្រើនជាងឆ្នាំណាៗទាំងអស់ ដែលជាហេតុ ធ្វើឱ្យដំណាំពោតនៅក្នុងចម្ការ របស់គាត់ ដែលចាប់ផ្តើមមានមើមតូចៗមកហើយ ស្រាប់តែរលួយខូចត្រង់កន្លែងទំនាបៗ អស់ជាច្រើនកន្លែង។
គាត់បន្តទៀតថា តាមសង្កេតមើលនៅឆ្នាំថ្មីនេះ ភ្លៀងច្រើនពេក អស់រយៈពេលជាង១ខែមកហើយ ដែលស្ទើរតែមិនរាំងមួយថ្ងៃនោះឡើយ។ តែបានរាំងភ្លៀងកាល ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះដែរ ដោយរាំងបានត្រឹម១ថ្ងៃ ស្រាប់តែមេឃចាប់ផ្តើមបន្តភ្លៀង តាំងពីម៉ោង១២ និង៣០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង៣ និង៣០នាទីរសៀល ទៅហើយនៅមិនទាន់ រាំងទៀត។ បើសិនជាភ្លៀងបែបៗនេះ ជាបន្តទៀត មើលទៅអ្នកចម្ការដែលនាំគ្នាទៅចងការលុយធនា គារយកមកដាំដំណាំក្នុងចម្ការរបស់ខ្លួន ពិតជាមិនអាចសងជំពាក់បំណុលគេរួចនៅឆ្នាំក្រោយនោះទេ បើទោះបីជាកសិផលឡើងថ្លៃជាងឆ្នាំមុនៗបន្តិចក៏ដោយ។ ទោះបីជាយ៉ាងណា គ្មាននរណាម្នាក់អាចបិទ ឬហាមមេឃមិនឱ្យភ្លៀងនោះឡើយ ហើយក៏មិនអាចហាមឃាត់មិនឱ្យរាំងនោះដែរ ប៉ុន្តែអ្វីដែលគាត់ សង្កេតមើលនោះឃើញថា បច្ចុប្បន្នអាកាសធាតុពិតជាមានការប្រែប្រួលគួរឱ្យកត់សម្គាល់ខ្លាំងណាស់ ដោយពេលភ្លៀងគឺគ្មានថ្ងៃរាំង ហើយបើសិនជារាំងជួនកាលរាំងរហូតដល់ងាប់ដំណាំដាំដុះស្ទើរអស់ ពីចម្ការតែម្តង។ចំណែកប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិនទាំងមូល កំពុងតែភ័យព្រួយនឹងដំណាំ ពោតក្រហម ដំឡូងមី ដែលខ្លួនអត់មានលុយ ហើយទៅយកលុយអង្គការ ឬធនាគារ ដែលសង្ឃឹមថា នៅឆ្នាំក្រោយបានផលមកសងគេ លុះសល់មួយចំនួនទុកសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែអ្វីដែលពួកគេរៀបចំគម្រោងគឺហាក់ដូចជាបរាជ័យទាំងស្រុង ដូច្នេះនៅឆ្នាំក្រោយ ប្រហែលជាលក់ដីសងគេជាក់ជាមិនខាន។ សូមបញ្ជាក់ថា ភ្លៀងរាល់ថ្ងៃចាប់តាំងពីចុងខែមីនា ឆ្នាំ២០១៨មកម្លេះ រហូតមកដល់ពាក់កណ្តាលខែមិថុនាទៅហើយ ភ្លៀងនៅតែធ្លាក់ខ្លាំងជោគជាំដដែល ដោយបានហូរដាច់អស់ដំណាំប្រជាពលរដ្ឋស្ទើរតែទាំងអស់ទៅហើយ៕
https://www.youtube.com/watch?v=AR1lUYtygVU
ចែករំលែកព័តមាននេះ