ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខ្មែរអ៊ិស្លាម​សំណូមពរ​អាជ្ញាធរចាក់​ដី​បំពេញ​ទីតាំង​រស់នៅ​ដែល​កំពុង​លិច​ទឹក

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ខ្មែរអ៊ិ​ស្លាម​ចំនួន​៣៥​គ្រួសារ មាន​១៧​ខ្នង​ផ្ទះ ដែល​បាន​មក​តាំង​ទីលំនៅ​ថ្មី នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បាន​ត្អូញត្អែរ​ពី​ការ​រស់នៅ​របស់​គាត់ ដែល​កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មានការ​ចាក់​ដី​អភិវឌ្ឍន៍​ថ្មី​ជុំ​ជិត…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ខ្មែរអ៊ិ​ស្លាម​ចំនួន​៣៥​គ្រួសារ មាន​១៧​ខ្នង​ផ្ទះ ដែល​បាន​មក​តាំង​ទីលំនៅ​ថ្មី នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បាន​ត្អូញត្អែរ​ពី​ការ​រស់នៅ​របស់​គាត់ ដែល​កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មានការ​ចាក់​ដី​អភិវឌ្ឍន៍​ថ្មី​ជុំ​ជិត ធ្វើ​ឱ្យ​ទីកន្លែង​របស់​ពួក​គាត់​រស់នៅ​កើតជា​ទឹក​ដក់​ក្លាយជា​ត្រពាំង​យ៉ាង​កខ្វក់ ប៉ះពាល់​ដល់​បរិស្ថាន និង​បង្កើត​ជា​មូស​ខាំ​កូនចៅ​បណ្តាល​អោយ​កើត​ជម្ងឺគ្រុនឈាម​ជាដើម​។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង ថា​ពួក​គាត់​បាន​ចាក​ចេញពីផ្ទះ​បណ្តែត​លើ​ទឹក ហើយ​បាន​មក​រស់នៅ​លើ​ទី​នេះ​នៅ​ឆ្នាំ​២០១៥ តាម​ការ​កំណត់​របស់​អាជ្ញាធរ ខេត្ត ក្រុង ដែល​តម្រូវ​ឲ្យ​ពួក​គាត់​ឡើង​ពី​ក្នុង​ទឹកទន្លេ​មក​រស់នៅ​លើគោក​។ ដី​ដែល​ពួក​គាត់​ទាំង​៣៥​គ្រួសារ បាន​មក​រស់នៅ​នេះ​គឺជា​ដី​ដែល​ពួក​គាត់​បាន​ទិញ​ទុក​តាំងពី​ឆ្នាំ​២០១៤​មក ។ ប៉ុន្តែ​ក្រោយមក បន្ទាប់​ពី​មានការ​អភិវឌ្ឍ​តំបន់​នោះ​មានការ​ចាក់​ដី​គ្រប់​ទីកន្លែង ធ្វើ​ឲ្យ​ពួក​គាត់​នៅ​ចំ​កណ្ដាល​គេ មានទឹក​ដក់​លិច​ផ្ទះសំបែង បង្កើត​ជា​មូស ទឹក​កខ្វក់​ព្រោះ​គ្មាន​ចរន្ត​ហូរ​ទឹក​ចេញចូល ហើយ​បាន​បង្កើត​ជា​បរិស្ថាន​មិនល្អ ពួក​គាត់​រស់នៅ​គ្មាន​បង្គន់​អនាម័យ​ត្រឹមត្រូវ​នោះ​ឡើយ ។

ពួក​គាត់​ចង់​ចាក់​ដី​បំពេញ​ដូច​ដី​គេ​នៅ​ជុំវិញ​ខ្លួន​ដែរ តែ​មិន​អាច​ចាក់​បាន ដោយសារ​តែ​មានការ​ហាម ឃាត់ ពី​អាជ្ញាធរ ទើប​ពួក​គាត់​មិន​អាច​ចាក់​ដី​លើ​ទីតាំង​ពួក​គាត់​កំពុងរស់នៅ​ឡើយ ម៉្លោះ​ហើយ​ធ្វើ​អោយ​ទឹក​កាន់តែ​ដក់​ជ្រៅ​ទៅ​ៗ ពេល​ខ្លះ​កូនចៅ​គាត់​ធ្លាក់​ចូល​បណ្តាល​អោយ​លង់ទឹក​ក៏​មានដែរ ។ ​ជាមួយ​គ្នា​នេះ មូស​កាន់តែ​កើត​ច្រើន​ កើត​ជម្ងឺ​ដ​ង្កា​ត់ កូនចៅ​ពួកគាត់​កើត​ជំងឺ​គ្រុនឈាម​ដល់​ជាដើម ។ បញ្ហា​មួយទៀត ពួក​គាត់​មិន​អាច​ដាំ​ដំណាំ ចិញ្ចឹមសត្វ ឬ ដាក់​កង់​ម៉ូតូ​ក្រោមផ្ទះ​បាន​ឡើយ ។ ក្រៅពី​នោះ​ពួក​គាត់​គឺ​ជួប​បញ្ហា​បរិស្ថាន​មិនល្អ​ផង​ដែរ ។ ហេតុនេះ​ហើយ​ពួក​សូម​សំណូមពរ បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត ក្រុង​ ជាពិសេស​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សូម​មេត្តា​ជួយ​ឲ្យ​ពួក​គាត់​ចាក់​ដី​លើ​ទីកន្លែង​ពួក​គាត់​រស់នៅ​នោះ​បាន​ផង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រជាពលរដ្ឋ​ចាក់​ដី​មិន​បាន​នេះ បើ​តាម​មន្ត្រី​ស្ថាប័ន​តុលាការខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​គឺ​ដី​របស់​ប្រជាពលរដ្ឋ​៣៥​គ្រួសារ​នេះ ដែល​ទិញ​ពី​គេ​នោះ​គឺ​ស្ថិត​នៅ​ក្នុង​ទំនាស់ ដែល​សំណុំរឿង កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​នៅឡើយ ហើយ​ចៅក្រម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង លោក សុខ ហេង បាន​ចេញ​ដីកា​​រក្សា​ការពារ ហាមឃាត់​មិន​អោយ​មានការ​ទិញ​លក់, សាងសង់​ ឬចាក់​ដី​ដែល​កំពុង​ស្ថិត​ក្នុង​ទំនាស់​នោះ​ឡើយ ។

​តែ​យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​នៅ​តែ​ស្នើ​សុំ​យ៉ាង​ទទូច​ថា ពូក​គាត់​មិន​អាច​រស់នៅ​ក្នុង​បរិ​ដ្ឋា​ន​មិនល្អ​បែប​នេះ​ឡើយ គឺ​ស្នើ​សុំ​ចាក់​ដី​បំពេញ​ដើម្បី​លប់​ទឹក​ដក់​ដែល​មាន​បរិ​ស្ថាន​មិនល្អ​នេះ ហើយ​បើ​ទោះជា​រឿង​នេះ ឈ្មោះ ញ៉ុ​ក ញ៉ុ​ន ដែល​បាន​លក់​ដី​អោយ​ពួក​គាត់ ឈ្នះក្តី​នៅ​តុលាការ​ពួក​គាត់​នឹង​រស់នៅ​បន្ត តែបើ​ឈ្មោះ
ញ៉ុ​ក ញ៉ុ​ន ចាញ់ក្តី ពួក​គាត់​សុំ​តែ​លុយ​ពី​ឈ្មោះ ញ៉ុ​ក ញ៉ុ​ន នោះ​មក​វិញ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ