ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើឱ្យពួកគាត់ធ្វើចិត្តបែបណាបើប្រពន្ធនិងកូនស្រីស្លា.ប់ រីឯប្តីនិងកូនស្រីម្នាក់ទៀតរបួសធ្ងន់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ម៉ូតូរ៉ឺម៉កកង់បីបុកជាមួយនឹងម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យប្រពន្ធ និងកូនស្រីតូចម្នាក់ស្លាប់ រីឯឪពុក និងកូនស្រីម្នាក់ទៀតរងរបួស ត្រូវគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ ហេតុការណ៍ម៉ូតូបុកជាមួយម៉ូតូរ៉ឺម៉កនេះបានកើតឡើងកាលពីវេលាម៉ោង៨​និង​០០​នាទីយប់ ថ្ងៃទី១៨…

ខេត្តប៉ៃលិន ៖ ម៉ូតូរ៉ឺម៉កកង់បីបុកជាមួយនឹងម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យប្រពន្ធ និងកូនស្រីតូចម្នាក់ស្លាប់ រីឯឪពុក និងកូនស្រីម្នាក់ទៀតរងរបួស ត្រូវគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ ហេតុការណ៍ម៉ូតូបុកជាមួយម៉ូតូរ៉ឺម៉កនេះបានកើតឡើងកាលពីវេលាម៉ោង៨​និង​០០​នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសា​លា​ក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ណាត ស្រីដា ភេទស្រី អាយុ២២ឆ្នាំ បានស្លាប់បាត់បង់ជិវិត, ទី២- ឈ្មោះ រិន បុស្បា ភេទស្រី អាយុ៣ឆ្នាំ កូនបង្កើត ស្លាប់បាត់បង់ជីវិតពេល​បញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង, ទី៣-ឈ្មោះ រិន ពិសី ភេទស្រី អាយុ៧ឆ្នាំ កូនបង្កើត រងរបួសធ្ងន់, ទី៤-ឈ្មោះ តេន ភារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាប្ដី និងជាឪពុកជនរងគ្រោះរងរបួស ជនរងគ្រោះទាំង០៤នាក់រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែកឯភាគីខាងម៉ូតូកង់បីមានគ្នា០២នាក់មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកនៅវត្ថុតាងរ៉ឺម៉កកង់នៅនឹងកន្លែងកើតហេតុ ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿងជិះគ្នា៤នាក់ដោយមានប្តីប្រពន្ធ និងកូនស្រី២នាក់ ក្នុងទិសដៅពីកើតទៅលិចលុះដល់ផ្លូវឡើងទួលស្រាប់តែមានម៉ូតូកង់បី១គ្រឿងជិះគ្នា២នាក់ បើកបរក្នុងល្បឿនលឿនដោយសារតែអត់មានភ្លើងបំភ្លឺច្បាស់ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលទៅនឹងផ្លូវស្លាប់ម្តាយនៅនឹងកន្លែង រីឯកូនស្រីម្នាក់រងរបួសធ្ងន់បានស្លាប់ ខណៈគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។

ពាក់ព័ន្ធនឹងបញ្ហានេះបច្ចុប្បន្នវត្ថុតាងត្រូវបាននគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរ​បាល​ស្រុកសាលាក្រៅដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ