ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តិចទៀត ​​សាលាលិចទឹកលែងកើតមាន​ហើយ ព្រោះនឹងទទួល​អគារ​សិក្សាថ្មី

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សិស្សានុសិស្ស​ជិត​៦០០​នាក់​នៃ​សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ ស្ថិត​ក្នុងភូមិ​ក្បាល ស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​តក្រុង​ប៉ោយ​ប៉ែ​ត ដែល​តែងតែ​ជួប​ការ​លំបាក​ព្រោះតែ​សាលា​លិច​ទឹក​រាល់​រដូវ វស្សា នឹង​ទទួល​បាន​អគារសិក្សា​ថ្មី​សង់​ពី​ថ្ម​នា​ពេល​ខាង​មុខ ជា​ចំណងដៃ​របស់​សប្បុរសជន…

ខេត្តបន្ទាយមានជ័យ ៖ សិស្សានុសិស្ស​ជិត​៦០០​នាក់​នៃ​សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ ស្ថិត​ក្នុងភូមិ​ក្បាល ស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​តក្រុង​ប៉ោយ​ប៉ែ​ត ដែល​តែងតែ​ជួប​ការ​លំបាក​ព្រោះតែ​សាលា​លិច​ទឹក​រាល់​រដូវ វស្សា នឹង​ទទួល​បាន​អគារសិក្សា​ថ្មី​សង់​ពី​ថ្ម​នា​ពេល​ខាង​មុខ ជា​ចំណងដៃ​របស់​សប្បុរសជន ក្រោម​ការ​ផ្តួច ផ្តើម​និង​ជួយ​ឧបត្ថម្ភ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​មយ៉ា​ន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត
បន្ទាយ​មាន​ជ័យ និង​លោក សាន ស៊ា​ន​ហូ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ។បច្ចុប្បន្ន ថ្នាក់រៀន​បណ្តោះអាសន្ន​កំពុង​ចាប់ផ្តើម​សាងសង់​ហើយដោយ​ធ្វើ​ពី​ដែក ប្រក់​ស័ង្កសី​ស្ថិត​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ​ដូច​គ្នា តែ​ម្ខាង​ផ្លូវ ។ ថ្នាក់រៀន​បណ្តោះអាសន្ន​នេះ គឺ​ត្រៀម​ឱ្យ​សិស្ស​ចូល​រៀន​មួយ​រយៈ​ខ្លី ស្រប​ពេល​ដែល​អគារ​ចាស់​ត្រូវ​រុះរើ​សាងសង់​ជា​អគារ​ថ្មី ធ្វើ​ពី​ថ្ម​មាន​កម្ពស់​២​ជាន់ នា​ពេល​ឆាប់​ៗ​ខាង​មុខ ។

លោក សាន ស៊ា​ន​ហូ អភិ បាលក្រុង​ប៉ោយប៉ែ​ត បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​សិ​ស្សា​នុសិស្ស និង​លោកគ្រូ​អ្នកគ្រូ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ក៏​បាន​ផ្តួចផ្តើម​គំនិត​និងចូលរួម​ថវិកា ក្នុង​នោះ​ឱ្យ​លោក​អំពាវនាវ​រកសប្បុរសជន​ឱ្យ​ជួយ ដើម្បី​ធ្វើ​យ៉ាងណា​សាងសង់​អគារ សិក្សា​ថ្មី​មួយ​ឡើង ។ លោក​បន្ត​ថា ក្រោយ​ការ​អំពាវនាវ​ក៏​មាន​សប្បុរសជន​ជា​ច្រើន​បាន​ចូលរួម​ទាំង​ថវិកា និង​សម្ភារ​ក្នុង​នោះ ក្រុមហ៊ុន​ប៉ោយ​ប៉ែ​ត​អភិវឌ្ឍន៍ ជួយ​ចំនួន​២​ម៉ឺន​ដុល្លារ ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ក្រុង​ប៉ោយ​ប៉ែ​ត ជួយ​ដែក​១០​តោន សាលាសង្កាត់​ប៉ោយ​ប៉ែ​ត ជួយ​ដែក​១០​តោន ការិយាល័យ​ធម្មការ​និង​សាសនា​ក្រុង​ប៉ោយ​ប៉ែ​តជួយ​ស៊ីម៉ង់ត៍​១០​តោន ក្រុមហ៊ុន​របស់​ថៃ​មួយ​ក៏​នឹង​ចូលរួម​ជួយ​ផង​ដែរ ។

ក្រៅពី​នេះ ជា​ថវិកា​របស់​លោក​ឧបនាយករដ្ឋមន្ត្រី និង​រូប​លោក​ផ្ទាល់​តែ​ម្តង ។លោក សាន ស៊ា​ន​ហូ ថ្លែង​ទៀត​ថា អគារសិក្សា​ខាងលើ​នឹង​សាងសង់​ពី​ថ្ម​មាន​៥​បន្ទប់ កម្ពស់២​ជាន់​ស្មើ​១០​បន្ទប់ ក្នុង​ទំហំ​ទឹកប្រាក់​១៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ហើយនឹង​បញ្ចុះ​បឋមសិលា​សាងសង់​នៅ​ថ្ងៃ​ទី​២ ខែកក្កដា​ខាង​មុខ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ។លោក សាន ស៊ា​ន​ហូ បញ្ជាក់​ថា ក្រៅពី​សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យក៏​នឹង​សាងសង់​អគារសិក្សា ថ្មី​មួយ​កន្លែង​ទៀត ដើម្បី បំពេញ​តាម​តម្រូវការ​ខ្វះខាត​របស់​ពលរដ្ឋ​នៅ​ភូមិ​អូរ​ឫស្សី លើ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល ដោយ​សាង់សង់​ពី​ថ្ម​ដូច​គ្នា​១​ខ្នង ស្មើ​៦​បន្ទប់ ។ ការ​សាងសង់​អគារ សិក្សា​នេះ​ជា​ថវិកា​របស់​លោក គាត ហ៊ុ​ល ចៅសង្កាត់​ផ្សារ​កណ្តាល និង​សប្បុរសជន តាម​គំនិត​ផ្តួចផ្តើម​របស់​លោក​ឧបនាយក រដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ដូច​គ្នា​ដែរ ៕

អត្ថបទសរសេរ ដោយ