ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រាប់ស្វាយចន្ទី​វៀតណាម​កើនឡើង​រយៈពេល​5​ខែ​ដំបូង

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ យោង​តាម​សមាគម​គ្រាប់ស្វាយចន្ទី​វៀតណាម​បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​បាន​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ប្រមាណ​១៤​ម៉ឺន​១​ពាន់​តោន ក្នុង​ទឹកប្រាក់​១,៣៩​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​នេះ កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ២១,៤% និង​២៥,៣% ។ លោក…

ទីក្រុង​ហូ​ជី​មិ​ញ ៖ យោង​តាម​សមាគម​គ្រាប់ស្វាយចន្ទី​វៀតណាម​បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​បាន​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ប្រមាណ​១៤​ម៉ឺន​១​ពាន់​តោន ក្នុង​ទឹកប្រាក់​១,៣៩​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​នេះ កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ២១,៤% និង​២៥,៣% ។

លោក Dang Hoang Giang ប្រធាន​សមាគម​នេះ ឲ្យ​ដឹង​ថា វៀតណាម​បាន​រក្សា​ចំណាត់​ថ្នាក់​ជា​ប្រទេស​កែ​ច្នៃ និង​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ធំ​ជាងគេ​អស់​រយៈពេល​១៣​ឆ្នាំ​ជាប់​ៗ​គ្នា ។ ប្រាក់​ចំណូល​ពី​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​វៀតណាម​ស្មើនឹង​៦៥% នៃ​ចំណូល​បាន​ពី​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​សរុប​លើ​ពិភពលោក​។ បច្ចុប្បន្ន ក្រុមហ៊ុន​កែ​ច្នៃ​បាន​ជួប​ប្រទះ​នឹង​ឧបសគ្គ ព្រោះតែ​កង្វះខាត​វត្ថុធាតុដើម ។ ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ កាលពី​ថ្ងៃ​សុក្រ លោក Giang បាន​និយាយ​ថា ការ​នាំ​ចូល​វត្ថុធាតុដើម​មាន​កម្រិត​ទាប​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ។ ជា​លទ្ធផល គ្រាប់ស្វាយចន្ទី​ជា​ច្រើន​ត្រូវ​បាន​ពន្យារពេល​កែ​ច្នៃ ។ លោក​ថា ៖« នៅ​ខេត្ត ឡុ​ង​អាន មាន​ក្រុមហ៊ុន​ផលិត​ត្រឹមតែ​១២​ប៉ុណ្ណោះ​ដែល​ដំណើរការ ក្នុង​ចំណោម​៣៣​ក្រុមហ៊ុន » ។

លោក Ta Quang Huyen នាយករង​ក្រុមហ៊ុន Vinacas និង​ជានា​យក​ក្រុមហ៊ុន Hoang Son 1 នៅ​ខេត្ត Binh Phuoc បាន​និយាយ​ថា កាលពី​៥​ខែ​ដំបូង​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​វៀតណាម​បាន​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ឆៅ​ចំនួន​២៨​ម៉ឺន​៣​ពាន់​តោន បូក​នឹង​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​ស្មើ​៣៧​ម៉ឺន​តោន និង​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ផង​ដែរ សរុប​ស្មើ​ដល់​ទៅ​៦៥​ម៉ឺន​៣​ពាន់​តោន ។  លោក Huyen បន្ត​ថា ៖« ក្រុមហ៊ុន​ផលិតកម្ម​គ្រាប់ស្វាយចន្ទី​របស់​វៀត​ណាម បាន​បង្កើន​សមត្ថភាព​ផលិត​២៥% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ដែល​បាន​ផ្គត់ផ្គង់​គ្រាប់ស្វាយចន្ទី​យ៉ាងច្រើន​ក្នុង​ទីផ្សារ ។ ហេតុនេះ បានជា​ឈ្មួញ​បរទេស​បង្ខំ​ឲ្យ​ពួក​គេ​លក់​ក្នុង​តម្លៃ​ថោក » ។

គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ​នេះ តម្លៃ​គ្រាប់ស្វាយចន្ទី​បាន​ធ្លាក់​ចុះ​ពី​១១​ដុល្លារ មក​នៅ​ត្រឹមតែ​៨,២​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិតកម្ម​គ្រាប់ស្វាយចន្ទី​ទទួល​រង​ផល​ប៉ះពាល់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ