ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលនាំឪពុកឡើងឡាន​​ទាំង​ដៃ​ជាប់​ខ្នោះ… ប្រពន្ធ-កូនស្រែកយំហៅប៉ាប៉ាមិនដាច់ពីមាត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​​រសៀល​ថ្ងៃ​ទី​១៧ ​មិថុនា លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ញើ​បុរស​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយដំ​យ៉ាងសាហាវ​លើ​កូនប្រុស​អាយុ​៤​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ កាលពី​​រសៀល​ថ្ងៃ​ទី​១៧ ​មិថុនា លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ញើ​បុរស​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយដំ​យ៉ាងសាហាវ​លើ​កូនប្រុស​អាយុ​៤​ឆ្នាំ ទៅ​សមត្ថកិច្ច​វិញ​ ដើម្បី​ទុក​ពេល​ពិចារណា ដោយ​យោង​ទៅ​លើ​ប្រពន្ធ​និង​កូនប្រុស​៤​នាក់ ​តាម​សុំ​អង្វរ​មិន​ឱ្យ​ឃុំខ្លួន ព្រោះ​អាច​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ដោយសារ​ជា​គ្រួសារ​ក្រីក្រ​មួយ ។ ជា​ការ​កត់សម្គាល់ ខណៈ​ប្តីឬ​ឪពុក​ក្មេង​ប្រុស​តូច​ៗ៤​នាក់ ត្រូវ​សមត្ថកិច្ច​នាំ​ចូល​រថយន្ត​ដឹក​ឆ្ពោះទៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្សនិង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ​វិញ ប្រពន្ធ​ដែល​មាន​រូបរាង​ស្គមស្គាំង និង​កូន​៤​នាក់​បាន​ដើរតាម​ប្តី​និង​ឪពុក ដោយ​ពោល​ពាក្យ​ឱ្យ​គេ​ដឹង​ឮ​គ្រប់​គ្នា​ថា ពួក​គាត់​ជា​ប្រពន្ធ​និង​កូន​ទទូច​អង្វរ​សុំ​ឱ្យ​តុលាការ​លើកលែង​ការ​ចោទប្រកាន់ ។

ស្ត្រី​ជា​ប្រពន្ធ​និយាយ​ថា អ្វី​ដែល​បាន​កើតមក​នេះ​ដូច​ក្នុង​វី​ដេ​អូ​ឃ្លី​ប ត្រូវ​បាន​សង្គម​ហ្វេ​ស​ប៊ុ​ក​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​លើ​ប្តី​គាត់​ថា ឪពុក​មានចិត្ត​សាមាន្យ​ប្រើ​អំពើ​ហិង្សា​វាយដំ​ទាត់​ធាក់កូនប្រុស​ម្នាក់ ដោយ​ចោទ​គ្នា​ថា​ មាន​ដៃ​មាន​ជើង​លួច​លុយ​លួច​កាក់​អ្នក​ដទៃ ។ កាល​កើត​មាន​ហេតុការណ៍​នោះ​ គាត់​មិន​នៅផ្ទះ​ទេ ប៉ុន្តែ​នៅ​​ពេល​មានរឿង​កើតឡើង កូនប្រុស​ដែល​ត្រូវ​ឪពុក​វាយដំ​ទាត់​ធាក់​នោះ​ បាន​ប្រាប់​គាត់​ថា នេះ​ជា​គម្រោង​​ការ​របស់​ប្អូនស្រី​គាត់ ​ដែល​ត្រូវជា​ម្តាយមីង​ក្មេង​ទេ ដែល​លួច​ថត ។ ទោះបីជា​បែប​ណា វា​មិន​សំខាន់​​រឿង​អ្នក​លួច​ថត​ទេ តែ​ទារុណ​នៃ​ការ​វាយដំ​ទាត់​ធាក់​នោះ ​គឺ​សាហាវ​ណាស់ គឺ​ចំណុច​នេះ​ហើយ​ដែល​សង្គម​បាន​ស្តី​បន្ទោ​ល ។

ស្ត្រី​ជា​ប្រពន្ធ​និយាយ​ទៀត​ថា ពិត​ណាស់​ថា កូន​គាត់​បាន​រពឹសដៃ​លួច​លុយ​លួច​កាក់​អ្នក​ជិតខាង​មែន ប៉ុន្តែ​រឿង​តិចតួច ប្អូន​គាត់​បាន​បញ្ឆេះ​ឪពុក​គេ​ឱ្យ​ខឹង រហូត​ដល់​ប្រើ​អំពើ​ហិង្សា​លើ​កូន រួច​ហើយ​ពេល​ឃើញ​សកម្មភាព​បែប​ឃោរឃៅ​នោះ ម្តាយមីង​និង​ត្រូវជា​ប្អូនបង្កើត​របស់គាត់ បាន​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ថត​សកម្មភាព និង​យក​ទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​កធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​គ្រប់​គ្នា ។ ស្ត្រី​ជា​ប្រពន្ធ​រូប​នេះ​​និយាយ​ទៀត​ថា បើ​ទោះបី​ប្តី​គាត់​បាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​យ៉ាង​ដូច្នេះក្តី ក៏​មក​ដល់​ពេល​នេះ​ បើ​តុលា​ការ​សម្រេច​ឃុំខ្លួន​ប្តី​ ដែល​ជា​ឪពុក​កូនប្រុស​តូច​ៗ​ទាំង​៤​នាក់​មែន តើ​អនាគត​ពួក​គេ​នឹង​ទៅ​ជា​យ៉ាងណា ព្រោះ​​ការ​គ្រប់គ្រង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​មួយ​នេះ​ សង្ឃឹម​តែ​លើ​ឪពុក​គេ​ទាំងស្រុង​នោះ ។

ពេល​សមត្ថកិច្ច​នាំ​ប្តី និង​ឪពុក​ឡើង​រថយន្ត​ទាំង​ដៃ​ជាប់​ខ្នោះ ប្រពន្ធ​និង​កូន​បាន​ដើរ​តាម និង​មាន​ទឹកភ្នែក​រលីងរលោង ពិសេស​កូនប្រុស​ម្នាក់​ដែល​រង​នូវ​ការ​វាយដំ​ពី​ឪពុក បាន​ស្រែកហៅ​ប៉ា​មិន​ដាច់​ពី​មាត់​កាន់តែ​គួរ​ឱ្យ​សង្វេគ ។ អ្នក​ច្បាប់​នានា​បាន​បញ្ចេញមតិ​ថា នេះ​ពិត​បទល្មើស​ព្រហ្មទណ្ឌ​សុទ្ធសាធ ដែល​ច្បាប់​មិន​អាច​លើកលែង​បាន ។ ប៉ុន្តែ​បើ​យើង​ក្រឡេក​មើល​ជីវភាព​ក្នុង​គ្រួសារ​មួយ​នេះ​វិញ វា​ពិតជា​រង​នូវ​ទុក្ខលំបាក​ធ្ងន់​ធ្ងរ​ពេក​ណាស់ បើសិនជា​បាត់បង់​មេ​គ្រួសារ ។ កូន​តូច​ៗ​នៅ​កំពុង​ពេញវ័យ​សិក្សា និងត្រូវការ​ឪពុក​ម្នាក់​ដែល​រក​ចំណូល​ចិញ្ចឹមជីវិត​ពួកគេ ។ ចំណុច​នេះ បាន​ធ្វើ​ឱ្យ​តំណាង​អយ្យការ​ពិបាក​នឹង​ចោទប្រកាន់ ម្ល៉ោះហើយ​បាន​សម្រេច​ផ្ញើ​ទៅ​នគរបាល​គ្រប់គ្រង​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ពិចារណា ។

គួរ​បញ្ជាក់​ថា ឪពុក​ចិត្តសាមាន្យ​ម្នាក់ ដែល​បាន​ប្រើប្រាស់​ហិង្សា​យ៉ាង​ព្រៃផ្សៃ​លើ​កូនប្រុស​អាយុ​៤​ឆ្នាំ ដោយ​ការ​វាយ​និង​ទាត់​ធាក់ ហើយ​ត្រូវ​បាន​គេ​ថត​ប​ង្ហេ​ាះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ត្រូវ​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១ ឃាត់ខ្លួន​ដល់​លំនៅ​ឋាន​លេខ៧៣ ដែល​ជា​ផ្ទះ​ម្តាយក្មេក ស្ថិត​នៅ​តាម​ផ្លូវលេខ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមាន​ជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ។ការ​ឃាត់ខ្លួន​នេះ​ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៍​ឯក ឡៅ លី​ន នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។ បុរស​ជា​ឪពុក​កំណាច​រូប​នេះ ឈ្មេ​ាះ ហ៊ិ​ន សុ​ផា​ន់​ណា អាយុ​៣៩​ឆ្នាំ ជា​អតីត​អ្នក​ប្រដាល់ ចំណែក​កូនប្រុស​ដែល​រង​គ្រោះ​ឈ្មេ​ាះ ហេង ឡិ​ថុ​ន អាយុ​៤​ឆ្នាំ ។

ការ​ដែល​កូនប្រុស​មាន​នាមត្រកូល​ខុស​ពី​ឪពុកបែប​នេះ ត្រូវ​បាន​ប្រាប់​ថា ដោយសារ​យក​ត្រកូ​ល​ខាង​ម្តាយ ។ នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​១ លោក ម៉ៅ សា​វឿ​ន ឱ្យ​ដឹង​ថា បុរស​ជា​ឪពុក​រូប​នេះ ជា​មនុស្ស​ប្រើប្រាស់​ថ្នាំ​ញៀន និង​ជា​មនុស្ស​ផឹកស្រា​ជា​ប្រចាំ​ថ្ងៃ​ផង​ដែរ ហើយ​តែងតែ​កើត​មានចិត្ត​ខឹង និង​ប្រាស់​ប្រាស់​ហិង្សា​ក្នុង​គ្រួសារ​មិន​ដែល​ខាន ។ ចំណែក​កូនប្រុស​ដែល​រង​គ្រេ​ាះ​គឺជា​កូន​ទី​៣ ។មន្ត្រី​ដដែល​ឱ្យ​ដឹង​ថា ការ​សម្រេច​ឃាត់ខ្លួន​បុរស​ជា​ឪពុក​នេះ គឺ​ធ្វើ​ឡើង​ក្រោម​បទបញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បន្ទាប់​ពី​បុរស​នេះ​បាន​ប្រើ​ហិង្សា​វាយដំ​កូនប្រុស​យ៉ាង​សាហាវ ហើយ​ថត​ជា​វី​ដេ​អូ​ប​ង្ហេ​ាះ​តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក កាលពី​ប៉ុន្មាន​ថ្ងៃមុន ។ អំពើ​ហិង្សា​ដ៏​សាហាវ​នេះ ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​និយម​លេង​ហ្វេ​ស​ប៊ុ​ក នាំ​គ្នា​រិះគន់ និង​កើត​ចិត្ត​ខឹងសម្បា​យ៉ាង​ខ្លាំង ៕ ​

អត្ថបទសរសេរ ដោយ