ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយស៊ុត Hat Trick ឱ្យព័រទុយហ្គាល់ភ្លាម រូបសំណាក Ronaldo ត្រូវដូរចេញភ្លែត

5 ឆ្នាំ មុន

តាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា រូបសំណាក់របស់ Cristiano Ronaldo នៅអាកាស​យាន​ដ្ឋាន Madeira ត្រូវបានគេផ្លាស់ប្តូរថ្មីនៅថ្ងៃជាមួយគ្នានឹងការប្រកួត World…

តាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា រូបសំណាក់របស់ Cristiano Ronaldo នៅអាកាស​យាន​ដ្ឋាន Madeira ត្រូវបានគេផ្លាស់ប្តូរថ្មីនៅថ្ងៃជាមួយគ្នានឹងការប្រកួត World Cup រវាង​ព័រ​ទុយហ្កាល់ និងអេស្ប៉ាញ ដែលកីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronald រកបាន៣គ្រាប់ (Hat Trick) ជួយក្រុមជម្រើសជាតិខ្លួនតាមស្នើអេស៉្បាញ ។

រូបសំណាក់ធ្វើអំពីសំរិតរបស់កីឡាករល្បីលំដាប់ពិភពលោកត្រូវបានដាក់ជាលើកដំបូងនៅក្នុងព្រលានយន្តហោះ Madeira កាលពីខែមីនា ឆ្នាំមុន ។ នៅពេលនោះមានមនុស្សជាច្រើនសម្តែងការមិនពេញចិត្តនឹងរូបនោះដោយសារតែវាមិនមានលក្ខណៈដូចនឹង Ronaldo អ្វីបន្តិចសោះហើយអាក្រក់មើលខ្លាំងទៀត ។ តែនៅពេលប៉ុន្មានថ្ងៃមុននេះគេក៏បានសម្រេចផ្លាស់ប្តូររូបនោះចេញដោយជំនួសមកវិញនូវរូបមួយទៀតថ្មីដែលមានលក្ខណៈកាន់តែដូចនឹង Ronaldo។

បើទោះបីជាការប្តូរចេញនេះមានគោលបំណងឲ្យគ្រប់គ្នាពេលចិត្តក៏ដោយ ក៏នៅតែមានមនុស្សមួយភាគតូចសម្តែងការមិនពេញចិត្តដែរ ។ ពួកគេថា រូបសំណាក់មុនមានភាពទាក់ទាញដោយ​សារតែវាចម្លែកហើយល្បីពេញពិភពលោក ។ តើលោកអ្នកផ្ទាល់ពេញចិត្តមួយណាជាង?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ