ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរិត​ដ៏​អាថ៌​កំបាំង​របស់​នារី​កើត​ឆ្នាំជូត រោង ម្សាញ់

5 ឆ្នាំ មុន

នារី​កើត​ឆ្នាំជូត រោង និង​ឆ្នាំម្សាញ់ មាន​លក្ខណៈ​អាថ៌​កំបាំង​បែប​ណា ? បើ​តាម​ក្បួនហោរ​បាន​ចារ​មក​ថា មនុស្ស​ស្រី​ដែល​កើត​ឆ្នាំជូត រោង​និង​ម្សាញ់ មាន​ចរិតលក្ខណៈ​អាថ៌​កំបាំង​ពិសេស​ជាង​នារី​ផង​ទាំងពួង​តាំងពី​កំណើត​មក ដែល​ចរិត​ពិសេស​នេះ​ហើយ​ជា​ទុន​ទាក់ទាញ​ក្រសែភ្នែក​អ្នកផង​ទាំងពួង​មើល​ហើយ​ចង់​មើល​ទៀត…

នារី​កើត​ឆ្នាំជូត រោង និង​ឆ្នាំម្សាញ់ មាន​លក្ខណៈ​អាថ៌​កំបាំង​បែប​ណា ?
បើ​តាម​ក្បួនហោរ​បាន​ចារ​មក​ថា មនុស្ស​ស្រី​ដែល​កើត​ឆ្នាំជូត រោង​និង​ម្សាញ់ មាន​ចរិតលក្ខណៈ​អាថ៌​កំបាំង​ពិសេស​ជាង​នារី​ផង​ទាំងពួង​តាំងពី​កំណើត​មក ដែល​ចរិត​ពិសេស​នេះ​ហើយ​ជា​ទុន​ទាក់ទាញ​ក្រសែភ្នែក​អ្នកផង​ទាំងពួង​មើល​ហើយ​ចង់​មើល​ទៀត គឺ​មើល​មិន​ចេះ​ឆ្អែតឆ្អន់ ។

មនុស្ស​ស្រី​កើត​ឆ្នាំជូត នារី​ណា​កើត​ឆ្នាំជូត​ជា​មនុស្ស​មាន​ចរិត​ម៉ឺងម៉ាត់ ម៉ត់ចត់​សព្វសារពើ ដែល​ភាគច្រើន​ជា​ស្រី​បរិសុទ្ធ​។ បើ​និយាយ​ពី​ស្នេហា​វិញ បុរស​ណា​ដែល​ក្បត់​នាង គឺ​គេច​មិន​ផុត​ពី​ការ​តាម​សងសឹក​ទេ ដោយសារ​តែ​ការ​មិន​លើកលែងទោស​ឱ្យ​ជា​ដាច់​។ ព្រោះហេតុនោះ​បុរស​ដែល​មាន​ទំនាក់ទំនង​សម្ព័ន្ធភាព​ស្នេហា​ជាមួយ​នាង ត្រូវ​ប្រយ័ត្ន​កុំ​ធ្វើ​ឱ្យ​នាង​ឈឺចាប់​ឱ្យ​សោះ​។ មនុស្ស​ស្រី​កើត​ឆ្នាំ​នេះ​ចង់បាន​ស្នេហា​មួយ​ឋិតថេរ​យូរអង្វែង រហូត​ចាស់​អស់​ជីវិត​រៀងខ្លួន​។ បុរស​ណា​ដែល​បាន​នាង​ជា​គូគាប់​ភ្ជាប់​និស្ស័យ នឹង​ទទួល​ជោគជ័យ​ក្នុង​ជីវិត​ជាក់​ជា​មិន​ខាន រស់នៅ​ប្រកបដោយ​សិរី​សួស្តី​អស់​កាល​ជា​អង្វែង ។

មនុស្ស​ស្រី​កើត​ឆ្នាំរោង ជានា​រី​ដែល​មាន​ចរិត​ខុស​ប្លែក​ពី​ស្ត្រី​ដទៃ​ដោយ​ចង់​ដឹង​ចង់​ឮ រឿង​អ្នក​ដទៃ​ពិសេស​បញ្ហា​អយុត្តិធម៌ នាង​ស្អប់ខ្ពើម​អ្នក​ដែល​ជិះជាន់​សង្កត់សង្កិន​គេ​បំផុត មានគំនិត​ច្នៃប្រឌិត និង​ជំនាញ​ខាង​ទំនាក់ទំនង​សង្គម ប៉ុន្តែ​ការ​សម្រេចចិត្ត​របស់​នាង​ហាក់ដូចជា​លឿន​ជាង​ការ​គិត​បន្តិច តែ​ជា​គំនិត​វិជ្ជា​មាន ។ នាង​ជា​មនុស្ស​ដែល​មានគំនិត​ល្អ យល់​ល្អ ចូល​ចិត្ត​និយាយ​ការ​ពិត​នៅ​ចំពោះ​មុខ គឺ​ខុស​ថា​ខុស ត្រូវ​ថា​ត្រូវ​ជាក់ស្តែង​តែ​ម្តង គឺ​មិន​ចូល​ចិត្ត​និយាយដើម​គេ​ពីក្រោយ​ខ្នង​ឡើយ ។ ទោះជា​យ៉ាងណា​នាង​ក៏​ជា​ស្ត្រី​ម្នាក់​ដែល​ធ្វើ​ឱ្យ​បុរស​ៗ​គ្រោះថ្នាក់​ចំពោះ​រឿង​ស្នេហា​ផង​ដែរ ដោយសារ​តែ​ការ​លេងសើច​ច្រើន តែ​ប្រុស​ៗ​មិន​បាន​គិត​វែង​ឆ្ងាយ​បែរជា​យល់​ខុស​ក្នុង​រឿង​ផ្សេង​ទៅ​វិញ​។

មនុស្ស​ស្រី​កើត​ឆ្នាំម្សាញ់ ជានា​រី​ដែល​មានចិត្ត​ស្មោះត្រង់​បំផុត និង​ពោរពេញ​ទៅ​ដោយ​ភាព​អាថ៌​កំបាំង ជា​អ្នកមាន​បញ្ញា​ឆ្លាត​វៃ​ក្នុង​កិច្ចការ​ទាំងពួង និង​ភាគច្រើន​ជា​ស្រី​ដែល​មាន​សម្រស់​ស្រស់​ស្អាត​។ នាង​ជា​មនុស្ស​ចេះ​គួរសម​ចំពោះ​មនុស្ស​ទូទៅ បូក​រួម​នឹង​ភាព​រីករាយ រាក់ទាក់​ពី​ធម្មជាតិ​ផង​។ និយាយ​ពី​បញ្ហា​ស្នេហា​វិញ​បុរស​ណា​ហ៊ាន​ក្បត់ចិត្ត​នាង នឹង​ត្រូវ​បាត់បង់​នាង​ជា​រៀង​រហូត ដោយសារ​តែ​នាង​ជា​មនុស្ស​ចិត្តដាច់​បំផុត ។ មនុស្ស​ស្រី​កើត​ឆ្នាំ​នេះ មាន​ភាព​វៃឆ្លាត តែងតែ​ដើរ​ឈានមុខ​គេ​មួយ​ជំហាន​ជា​និច្ច ធ្វើ​ឱ្យ​ដំណើរ​ជីវិត​របស់​នាងទទួល​ជោគជ័យ ដូច្នេះ អ្នក​មិន​គួរ​លេងសើច​នឹង​មនុស្ស​ស្រី​កើត​ឆ្នាំ​នេះ​ជា​ដាច់ខាត ព្រោះ​គ្មាន​លទ្ធផល​ល្អ​ទេ​។