ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំខ្លួន​ជន​បង្ក​បណ្តាល​ឱ្យ​អ្នកម្នាង អ៊ុក ផល្លា សោយទិវង្គត់ឡើង​តុលាការ​ទោះសន្លប់អត់ដឹង​ខ្លួន

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ បុរស​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម្នាក់ ឈ្មោះ វ៉ុល សា​រ៉េ​ត អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​១ ក្រុងព្រះសីហនុ…

ខេត្ត​ព្រះ​សីហ​នុ​ ៖ បុរស​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម្នាក់ ឈ្មោះ វ៉ុល សា​រ៉េ​ត អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​១ ក្រុងព្រះសីហនុ ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​វ៉ា​ជែង​ជ្រុល​ទៅ​បុក​រថយន្ត​
សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ នៅ​ផ្លូវជាតិ​លេខ​៤ ក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ហើយ​ខ្លួនឯង​ក៏រង​របួសធ្ងន់​ដែរ​នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បា​ចរាចរណ៍​ខេត្ត​ព្រះ​សីហ​នុប​ញ្ជូ​ន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ហើយ​នា​រសៀល​ថ្ងៃ​១៨ ខែមិថុនា​ ​ឆ្នាំ​២០១៨​ នេះ​​ ។

លោក​ឧត្តមសេនីយ៍ត្រី​អុី​ សុខា ស្នងការ​រង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ទទួល​ផែន​សណ្តាប់ធ្នាប់​និង​ចរាចរណ៍​ថ្លែង​ថា នេះ​ជា​នីតិវិធី​ផ្លូវច្បាប់ ក្រោយ​សមត្ថកិច្ច​រក​ឃើញ​ថា ជន​ស​ង្ស​យ័​ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម្នាក់​នេះ​បង្ក​អោយ​មាន​ជា​គ្រោះថ្នាក់​ចរាចរណ៍​ទ្រង់ទ្រាយ​ធំ​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ បណ្តាល​អោយ​មាន​អ្នក​ស្លាប់ និង​របួស ។

លោក​ឧត្តមសេនីយ៍ត្រី​បញ្ជាក់​បន្ថែម​ថា ករណី​នេះ បើ​ទោះជា​ជន​ស​ង្ស​យ័​មាន​របួស​យ៉ាងណា​ក៏ដោយ ក៏នីតិវិធី​ត្រូវ​តែ​ធ្វើ​ដែរ តាម​រយៈ​ការ​ព្យាបាល​ផង​ និង​អនុវត្តន៍​នីតិវិធី​ច្បាប់​ផង និង​ថា​ក្រោយ​បញ្ជូន​ទៅ​ដល់​សា​លា​ដំបូង​ខេត្ត ការ​សម្រេច​ក្តី​គឺ​ស្ថិត​នៅ​លើ​ចៅក្រម​ជា​អ្នក​សម្រេច​។

គួរ​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នោះ បណ្តាល​ឱ្យ​​អ្នក​ម្នាង​អ៊ុ​ក ផល្លា សោយទិវង្គត់ និង​មនុស្ស​៦​នាក់​ទៀត​ដែល​ជិះ​ក្នុង​រថយន្ត​ទាំង​សងខាង រង​របួសធ្ងន់​និង​ស្រាល ក្នុង​នោះ​រួម​មាន​ទាំង​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ផង​ដែរ ដែល​ទ្រង់​ទទួល​រង​របួសធ្ងន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ