រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ កើតឡើង១៣លើក (យប់៥លើក) ស្លាប់ប្រុស៥នាក់ របួសធ្ងន់១១នាក់ (ស្រី៣នាក់) របួសស្រាល១១នាក់(ស្រី៤នាក់) ។
មូលហេតុគ្រោះថ្នាក់ មកពីល្បឿន៧លើក ស្លាប់៣នាក់ ,មិនគោរពសិទ្ធ២លើក ,មិនប្រកាន់ស្តាំ៤លើក ស្លាប់២នាក់ ។ សរុបស្លាប់៥នាក់ ម៉ូតូ៣នាក់(មិនពាក់មួក៣នាក់) ,រថយន្តតូច១នាក់,ថ្មើរជើង១នាក់ ។ គ្រោះថ្នាក់ប៉ះទង្គិច ម៉ូតូ និងម៉ូតូ២លើកស្លាប់ម្នាក់ ,ម៉ូតូ និងរថយន្តតូច៥លើកស្លាប់២នាក់ ,ម៉ូតូ និងអ្នកថ្មើរជើងម្នាក់លើក ស្លាប់ម្នាក់,រថយន្តតូច និងរថយន្តតូច១លើកស្លាប់ម្នាក់ ,រថយន្តតូចនិងរថយន្តធំ១លើក ,រថយន្តតូច និងអ្នកថ្មើរជើង១លើក,រថយន្តធំ និងរថយន្តធំ១លើក ,រថយន្តកែច្នៃ និងថ្មើរជើង១លើក ។
បណ្តាលឲ្យខូចខាតយាន២៤គ្រឿងក្នុងនោះមាន ម៉ូតូ១០គ្រឿង ,រថយន្តតូច១០គ្រឿង ,រថយន្តធំ៣គ្រឿង ,រថយន្តកែច្នៃ១គ្រឿង ,ថ្មើរជើង៣នាក់ ។ យានយន្តបង្កហេតុ ម៉ូតូ៦លើក ,រថយន្តតូច៣លើក ,រថយន្តធំ២លើក ,រថយន្តកែច្នៃ១លើក,ថ្មើរជើង១លើក ។
គ្រោះថ្នាក់នៅលើផ្លូវ ផ្លូវជាតិ ៦លើក, ផ្លូវខេត្ត៤លើក,ផ្លូវលំ៣លើក ។ រាជធានី-ខេត្តមានគ្រោះថ្នាក់ និងរងគ្រោះច្រើន និងភ្នំពេញ១លើក ស្លាប់ម្នាក់ របួសម្នាក់ ,កំពង់ចាម៤លើក ស្លាប់២នាក់ របួស៣នាក់ ,សៀមរាប១លើក ស្លាប់ម្នាក់ របួស៧នាក់ (ស្រី៣នាក់) និងខេត្តរតនគីរី១លើក ស្លាប់ម្នាក់ របួស៤នាក់ ។
លទ្ធផលត្រួតពិនិត្យថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ មធ្យោបាយចូលគោលដៅ៤០៩៧៨គ្រឿង ( ម៉ូតូ៥៦%) មធ្យោបាយល្មើស៧១៩៦គ្រឿង (ម៉ូតូ៧១%) អប់រំ៣២៦៩គ្រឿង (ម៉ូតូ៤៥%) មធ្យោបាយពិន័យ៣៩២៧គ្រឿង(៩៩%) ។
លទ្ធផលត្រួតពិនិត្យមួក និងកញ្ចក់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានចុះអនុវត្តចំនួន៣៤៧០គោលដៅ ម៉ូតូចូលគោលដៅ១៩៩០៥គ្រឿង អប់រំ៩២៥គ្រឿង ពិន័យសរុប២៩០៩គ្រឿង (មួក២១៧៥គ្រឿង,កញ្ចក់៦១៦គ្រឿង,ស្រវឹង៤៤គ្រឿង,ផ្សេងៗ៧៤គ្រឿង ។
ដោយឡែកលទ្ធផលត្រួតពិនិត្យយានយន្តនៅរាជធានីភ្នំពេញរយៈពេល១៨ថ្ងៃ គិតពីថ្ងៃទី១ដល់១៨ ខែមិថុនា ឆ្នាំ២០១៨ ឃាត់យានយន្តសរុប៨១៧៥គ្រឿង ម៉ុតូ៨១៧៥គ្រឿង ពិន័យរួច៧៩៨៣គ្រឿង មិនទាន់ពិន័យ១៩២គ្រឿង ៕
ចែករំលែកព័តមាននេះ