ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងភ្នំ​ខៀវ​បច្ចុប្បន្ន​ឃើញ​គេ​លួច​កា.ប់​ឆ្ការ​កា.ប់​ទន្ទ្រាន​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រស់នៅ​ក្នុង​ក្រុងប៉ៃលិន​មានការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ព្រៃ​ជើងភ្នំ​ខៀវ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​មាន​ដី​នៅ​ក្បែរ​នោះ​កាប់​ទន្ទ្រាន​១​ថ្ងៃ​បន្តិច​ៗ រហូត​ដល់​កន្លែង​ខ្លះ​ជិត​ដល់​កំពូលភ្នំ​ទៅ​ហើយ ។ អ្នកខ្លះ​រំពឹង​ទុក​ថា ប្រហែលជា​១០​ទៅ​២០​ឆ្នាំ​ទៀត ព្រៃ​តំបន់​អភិរក្ស​នៅ​លើ​កំពូលភ្នំ​ខៀវ​នឹង​ត្រូវ​រង​ការ​កាប់​បំផ្លាញ​អស់…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រស់នៅ​ក្នុង​ក្រុងប៉ៃលិន​មានការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ព្រៃ​ជើងភ្នំ​ខៀវ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​មាន​ដី​នៅ​ក្បែរ​នោះ​កាប់​ទន្ទ្រាន​១​ថ្ងៃ​បន្តិច​ៗ រហូត​ដល់​កន្លែង​ខ្លះ​ជិត​ដល់​កំពូលភ្នំ​ទៅ​ហើយ ។ អ្នកខ្លះ​រំពឹង​ទុក​ថា ប្រហែលជា​១០​ទៅ​២០​ឆ្នាំ​ទៀត ព្រៃ​តំបន់​អភិរក្ស​នៅ​លើ​កំពូលភ្នំ​ខៀវ​នឹង​ត្រូវ​រង​ការ​កាប់​បំផ្លាញ​អស់ បើសិនជា​នៅ​តែ​បណ្តែតបណ្តោយ​ឱ្យ​ប្រជាពលរដ្ឋ​កាប់​ដុត​ព្រៃ​យក​ដី​ដាំ​ដំណាំ​បែប​នេះ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បើ​គេ​សង្កេត​មើលទៅ​ជើងភ្នំ​ខៀវ​បច្ចុប្បន្ន ឃើញ​គេ​លួច​រាន​កាប់​ឆ្ការ​ស្រឡះ រួច​គេ​នាំ​គ្នា​ដាំចេក ដំឡូង និង​ដំណាំ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ព្រៃ​តំបន់​អភិរក្ស​ជើងភ្នំ​ខៀវ​ដែល​ធ្លាប់តែ​ស្រឡះ​ល្អ បែរ​ទៅ​ជា​ត្រងិល​ទៅ​វិញ ។

ប្រភព​បន្ត​ទៀត​ថា បើសិនជា​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​មិន​យកចិត្តទុកដាក់​ការពារ​ព្រៃឈើ​ទាំងអស់​ខាង លើ​ទេ មិនយូរ​ប៉ុន្មាន​អាច​ក្លាយជា​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ជើងភ្នំ​ជាក់​ជា​មិន​ខាន​ឡើយ ។
ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក​គឹ​ម សុខា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​ធ្លាប់​ឱ្យ​ដឹង​ថា ខាង​លោក​តែងតែ​ចាត់​កម្លាំង​មន្ត្រី​ឱ្យ​ដើរ​ល្បាត​ការពារ​កុំឱ្យ​ប្រជាពលរដ្ឋ​បន្ត​លួច​កាប់​ឆ្ការព្រៃ​តំបន់​អភិរក្ស​ភ្នំ​ខៀវ​ថែម​ទៀ ត ។ លោក​បន្ត​ទៀត​ថា អ្នក​ដែល​លួច​កាប់​ព្រៃ​ខាង​លោក​នឹង​ធ្វើ​លិខិត​កោះហៅ​មក​សួរនាំ និង​ធ្វើ​កិច្ចសន្យា មិន​ឱ្យ​បន្ត​កាប់​បែប​នេះ​ទៀត ហើយ​ជួនកាល​ទៀត ពួក​គេ​ទាំងនោះ​លួច​កាប់​ឆ្ការ​ពេល​ដែល​មន្ត្រី​បរិស្ថាន​មិន​នៅ លុះ​ពេល​ទៅ​ដល់​នាំ​គ្នា​រត់គេច​ខ្លួន​អស់រលីង ។

ចំណែក​ឯកឧត្តម​ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន​ដែល​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មី ធ្លាប់​លើក​ឡើង កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ព្រៃ​ភ្នំ​ទាំងអស់​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​កាប់​ឆ្ការ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ឡើយ ។ ហើយ​បើសិនជា​ពលរដ្ឋ​នៅ​តែ​បន្ត​បែប​នេះ​ទៀត​នៅ​ថ្ងៃ​ខាង​មុខ អាកាសធាតុ​ស្រុក​យើង​នឹង​ប្រែប្រួល​ដោយពេល​ខ្លះ​រាំង​ស្ងួត​ហួតហែង​ច្រើន ពេល​ខ្លះ​ទៀត​ភ្លៀង​ខ្លាំង​ហួស​ពី​ធម្មតា ដោយសារ​តែ​គ្មាន​ព្រៃឈើ​ជួយ​ឱ្យ​មាន​លំនឹង​អាកាសធាតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ