ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ចៅហ្វាយនាយខ្ញុំ) បទពាក្យ៨ ដោយ ព្រុំ គឹម ជឿន

14 ឆ្នាំ មុន

– ចៅហ្វាយនាយ​ខ្ញុំ​និយម​អំណាច សំដី​កោងកាច​ដូច​មាន​តែ​“​អញ​”
ចូល​ចិត្ដ​បំពាន​ខុស​មិន​ព្រម​ចាញ់ បុគ្គលិក​គ្នាន់​ខ្នា​ញ់​ស្អប់​ស្ទើរ​គ្រប់​គ្នា​។

– ចៅហ្វាយនាយ​ខ្ញុំ​និយម​អំណាច            សំដី​កោងកាច​ដូច​មាន​តែ​“​អញ​”
   ចូល​ចិត្ដ​បំពាន​ខុស​មិន​ព្រម​ចាញ់           បុគ្គលិក​គ្នាន់​ខ្នា​ញ់​ស្អប់​ស្ទើរ​គ្រប់​គ្នា​។
– អាង​ខ្លួន​ជា​មេ​ជេរ​ស្ដី​តាម​ចិត្ដ               មិន​ចេះ​អាណិត គ្មាន​ព្រហ្មវិហារ
   ចាំ​ចាប់កំហុស​នឹង​អាល​និន្ទា                ចរិត​ពា​លា​ដូច​ជា​មនុស្ស​ព្រៃ   ។    
– មិន​ចេះ​អែបអប​សម្រប​ចិត្ដ​កាយ          ទាស់ចិត្ដ​ចៅហ្វាយ​គាត់​ដក​ដូច​ស្ពៃ
   គាត់​បែរ​រុញ​គូថ​អ្នក​ទើប​ចូល​ថ្មី             ទោះ​មិន​ចេះ​អ្វី​ក៏​មាន​ឋា​នះ       ។
– ខ្លួន​គាត់​ធ្វើ​ខុស​បន្ទោស​បុគ្គលិក             ថា​ស្រពន់​ស្ពឹក​ចាំ​យក​តែ​ប្រាក់
   ទោះ​ប្រឹង​យ៉ាងណា​ញើស​ហូរ​សស្រាក់     ក៏​គាត់​ធ្វើ​ខ្វាក់​និយាយ​ប្រហើរ  ។
– គាត់​គាប់ចិត្ដ​តែ “​អា​ម៉ី​អា​ថោ​ង​”            ដែល​ប៉ិន​“​ទ្រពង​” ហៃ​អ៊ើ​ៗ
   អសមត្ថភាព​ក៏​គាត់​សរសើរ                  ទៅ​តាម​ដំណើរ​បក្សពួក​និយម ។
– អ្នកមាន​ចំណេះ​ប្រើ​ឱ្យ​ទាត់​ខ្យល់             អ្នកមាន​យោបល់​ឱ្យកាន់ការ​ធំ
   ដល់​ធ្វើ​មិនកើត​រអ៊ូរ​ដូច​ឃ្មុំ                     មួរ​ម៉ៅ​ឆ្ដេ​ម​ឆ្ដុ​ម​រាល​ដល់​គេឯង ។
– អ្នក​ណា​ហ៊ាន​ថា​គាត់​មាន​ខ្នង​ក្រាស់           តវ៉ា​ផ្ដេសផ្ដាស់​ខ្ទាត​ពី​កន្លែង
   ប្រឹង​លេប​ទាំង​ស្លាក់​ខ្លាច​ខ្ជាក់​វា​ស្លែង         ទ្រាំ​ទាំង​ចំបែង​ដើម្បី​ជីវិត       ។

ដោយ ព្រុំ  គឹ​ម​ ជឿន prumkimchoeun@gmail.com