ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​យូរហើយ… ​ទើបដឹងនិង​ឃើញ​នៅ​​ថ្ងៃនេះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ក្រោយ​ពេល​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ ប្រកាសផ្សព្វផ្សាយ​ពី​ការ​លើក​តួប្រាសាទ​កំពូល​បី​ទាំងមូល​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត យ​ក​ទៅ​ដាក់​នៅ​ទីតាំង​ថ្មី​និង​រៀបចំ​រចនា​លម្អ​ឲ្យ​ល្អ​ជាង​មុន​ និង​ចំណាយ​ទឹកប្រាក់​រហូត​រាប់​ម៉ឺន​ដុល្លា​ នា​ពេល​កន្លង​មក​នោះ​ អ្នក​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ក្រោយ​ពេល​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ ប្រកាសផ្សព្វផ្សាយ​ពី​ការ​លើក​តួប្រាសាទ​កំពូល​បី​ទាំងមូល​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត យ​ក​ទៅ​ដាក់​នៅ​ទីតាំង​ថ្មី​និង​រៀបចំ​រចនា​លម្អ​ឲ្យ​ល្អ​ជាង​មុន​ និង​ចំណាយ​ទឹកប្រាក់​រហូត​រាប់​ម៉ឺន​ដុល្លា​ នា​ពេល​កន្លង​មក​នោះ​ អ្នក​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ បាន​កើត​មាន​ច​ម្ង​ល់​ថា​ មិនដឹង​ការ​លើក​តួ​ប្រាសាទ​នេះ​ ដោយ​របៀប​ណាទេ?​។​

អ្វី​ដែល​ជា​ច​ម្ង​ល់​របស់​មហាជន ​គឺ​ត្រូវ​បានឃើញ​ជាក់ស្តែងហើយ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា​ ​នេះ ​ដោយ​ការ​លើកយក​ប្រាសាទ​កំពូល​បី​ ពី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ត្រូវ​ក្រុម​ជាង​កាត់​យក​ជា​បំណែក​ៗ​ មិនមែន​ស្ទូច​ម្តង​ទាំងអស់​នោះ​ទេ ​។ ​នៅ​ព្រឹក​ថ្ងៃដដែល​នេះ​ អាជ្ញាធរ​បាន​ចាប់ផ្តើម​កាត់​ស្ទូច​យក​កំពូល​ប្រាសាទ​ទាំង​បី​ម្តង​១​កំពូល​ៗ ​។

​លោក​សាន ​ស៊ា​ន​ហូ​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​​ថា ​ថ្ងៃនេះ​ស្ទូច​យក​តែ​កំពូល​​ប្រាសាទ​ទាំង​៣​សិន​ ចំណែក​តួ​ប្រាសាទ​ទាំងមូល​ខាង​ជាង​ និង​កាត់​ជា​៣​បំណែក​ដូច​គ្នា ​ប៉ុន្តែ​អាច​ស្ទូច​(​តួ​ប្រាសាទ​)​នៅ​ស​ប្តា​ហ៍​ក្រោយ ។ ​ដោយឡែក​ គ្រោងឆ្អឹង​ដែក​ដែល​ជា​ទម្រ​ប្រាសាទ​ទាំងមូល​ នា​ពេល​កន្លង​មក ​គឺ​​​យក​ទៅ​ធ្វើ​ជា​ស្ពាន​នៅ​ចំណុច​ភូមិ​ណាមួយ​នា​ពេល​ខាង​មុខ ​។ ​លោក​បន្ត​ថា ​កំពូល​ប្រាសាទ​ទាំង​៣ និង​តួ​ប្រាសាទ​ក្រោយ​កាត់ ​និង​ស្ទូច​ចុះ​រួច​និង​យក​ទៅ​រក្សា​ទុក​ចំណុច​បរិវេណ​កាស៊ីណូ​ក្រែ​ន​ ដាយ​ម៉ឹ​ន​ស៊ី​ធី​បណ្តោះអាសន្ន​សិន​ ។

លោក​បញ្ជាក់​ថា ​ប្រហែល​ចុងខែ​ធ្នូ​ ឆ្នាំ២០១៨ ទើប​ប្រាសាទ​កំពូល​បី​ខាងលើ​ និង​លេច​ចេញ​ជា​រូបរាង​ទាំង​ស្រុង​ជាមួយ​និង​ក្បូ​រ​ក្បាច់រចនា​ដ៏​អស្ចារ្យ​លើ​បរិវេណ​រង្វង់​មូល ​។

​​

អត្ថបទសរសេរ ដោយ