ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ជ្រូក​បុក​បង្កាន់ដៃស្ពាន ក្រឡាប់​ធ្លាក់​ចូល​វាលស្រែ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​ដឹក​ជ្រូក​ចេញពី​ជើងភ្នំ​គូលែន ដាច់​រ៉ូ​ទីល​(​ដៃ​ខ្មោច​) បណ្តាល​ឱ្យ​រេ​ចង្កូត បុក​បង្កាន់ដៃស្ពាន ក្រឡាប់​ធ្លាក់​ចូល​វាលស្រែ ងាប់​ជ្រូក​៤​ក្បាល សំណាងល្អ​ម្ចាស់​អត់​មាន​បញ្ហា​។ ហេតុការណ៍​ក្រឡាប់​ឡាន​ដឹក​ជ្រូក​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១…

ខេត្តសៀមរាប ៖ រថយន្ត​ដឹក​ជ្រូក​ចេញពី​ជើងភ្នំ​គូលែន ដាច់​រ៉ូ​ទីល​(​ដៃ​ខ្មោច​) បណ្តាល​ឱ្យ​រេ​ចង្កូត បុក​បង្កាន់ដៃស្ពាន ក្រឡាប់​ធ្លាក់​ចូល​វាលស្រែ ងាប់​ជ្រូក​៤​ក្បាល សំណាងល្អ​ម្ចាស់​អត់​មាន​បញ្ហា​។ ហេតុការណ៍​ក្រឡាប់​ឡាន​ដឹក​ជ្រូក​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១ និង​៥០​នាទី​រសៀល ស្ថិត​នៅ​ចំណុច​ខាងលិច​ស្ពាន​កក់​ឆ្មា ខាងត្បូង​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

លោក​វរៈសេនីយ៍ឯក ជី បេង​ជន អធិការ​នគរបាល​ស្រុក​ក្រឡាញ់ បានឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ​ថា មាន​រថយន្ត​ម៉ាក Rayno ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-5299 ប្រភេទ​ភ្លៅ​២ បើកបរ​ដោយ​ឈ្មោះ កែវ សា​រ៉ា​វី ភេទ​ប្រុស អាំ​យុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំងរូង ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង (​ឡាន​ឯកជន​ដឹក​ជ្រូក​របស់​ក្រុមហ៊ុន CP​ដឹក​ចេញពី​ជើងភ្នំ​គូលែន​)។

តាម​ការ​ឆ្លើយ​បំភ្លឺ​ពី​អ្នកបើកបរ​ថា​៖ ខ្លួន​បាន​បើកបរ​រថយន្ត​ដឹក​ជ្រូក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ពី​ទិស​ខាងកើត ទៅ​ទិស​ខាងលិច ពេល​ដល់​កន្លែង​កើតហេតុ​រថយន្ត​របស់​ខ្លួន​បាន​ដាច់​រ៉ូ​ទីល​(​ដៃ​ខ្មោច​) ក៏​រេច​ង្កូ​ច​ទៅ​ខាងស្តាំ​ដៃ ហើយ​បុក​ប៉ះ​បង្កាន់ដៃស្ពាន​ខាងស្តាំ​តែ​ម្តង រួច​រថយន្ត​បាន​ត្រលប់​ទៅ​ខាងឆ្វេង​ដៃ​នៅ​ខាងត្បូង​ផ្លូវជាតិ​៦ ក្នុង​នោះ​ជ្រូក​នៅ​លើ​រថយន្ត​ចំនួន​៥៣​ក្បាល (​ងាប់​ចំនួន​០៤​ក្បាល​)​។ បច្ចុប្បន្ន ម្ចាស់​រថយន្ត​ដឹក​ជ្រូក ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​អធិការ​ស្រុក​ក្រឡាញ់​បាន​ធ្វើការ​អប់រំ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ