ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៤​គ្រឿង​បុក​បន្តកន្ទុយ​គ្នា បណ្ដាល​ឲ្យ​របួស​៤​នាក់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​សមត្ថកិច្ច​ជាបឋម​ថា នៅ​វេលា​ម៉ោង​៤ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​បង្គោល​គីឡូ​ម៉ែ​ត​លេខ​១៤១…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​សមត្ថកិច្ច​ជាបឋម​ថា នៅ​វេលា​ម៉ោង​៤ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​បង្គោល​គីឡូ​ម៉ែ​ត​លេខ​១៤១ ស្ថិត​ក្នុងភូមិ​/​ឃុំ​ចម្ការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ​។ ហេតុការណ៍​នេះ​បង្ក​ឡើង​រវាង​រថយន្ត​៤​គ្រឿង បុក​ប៉ះ​បន្តកន្ទុយ​គ្នា បន្ត​ទៅ​បុក​តូប​លក់ដូរ នៅ​លើ​ចិញ្ចើម​ផ្លូវ​គ្រោះ​ក្រហម ខេ្ទ​ច​ទាំងស្រុង និង​បុក​ជាប់​នឹង​ផ្ទះ​លក់​ខូចខាត​មួយ​ចំនួន​។

ក្នុង​ហេតុការណ៍​នេះ​បង្ក​ឲ្យ​រង​របួសធ្ងន់​ស្រាល​ចំនួន​០៤​នាក់ ក្នុង​នោះ​ស្រី​០៣​នាក់​៕ ចំពោះ​មុខ កម្លាំង​កងរាជអាវុធហត្ថ ស្នាក់​ការ​សន្តិសុខ​៤០២ នៅ​ការពារ​ក​នែ្ល​ង​កើតហេតុ ជួយ​សម្រួល​ណ្តា​ប់​ធ្នាប់​ចរាចរណ៍​មិន​ឲ្យ​មានការ​កកស្ទះ​ឡើយ​។ អ្នក​រង​របួសធ្ងន់​ស្រាល ត្រូវ​បាន​កម្លាំង កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ធ្វើការ​ជួយ​នឹង​សង្គ្រោះ​លើក​អ្នក​របួស​ដាក់​លើ​រថយន្ត​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ