ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺម៉កម៉ូតូមួយគ្រឿង​ដឹក​សំពីង​សំពោងប៉ះ​ជា​មួយ​រថយន្ត​ ខ្ទេចមុខ​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​រ៉ឺ​ម៉ក​មាន​ដឹក​ពូក​សំពីងសំពោង លុះ​ឆ្លងផ្លូវ​មិន​ប្រុង​ប្រយ័ត្ន បណ្តាល​ឱ្យ​រថយន្ត​បើកបរ​តាម​ផ្លូវត្រង់ ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​១៦ ខែមិថុនា…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​រ៉ឺ​ម៉ក​មាន​ដឹក​ពូក​សំពីងសំពោង លុះ​ឆ្លងផ្លូវ​មិន​ប្រុង​ប្រយ័ត្ន បណ្តាល​ឱ្យ​រថយន្ត​បើកបរ​តាម​ផ្លូវត្រង់ ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​១៦ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូវបំបែក​ភូមិ​បុ​ស្អំ ក្នុងភូមិ​បុ​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះទាំង​២នាក់ ​ម្នាក់​ឈ្មោះ ម៉ៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​លក់​ពូក ជា​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​មាន​ដឹក​ពូក រស់នៅ​ខេត្តសៀមរាប បាន​រង​របួស​ដៃ និង​ក្បាល​ធ្ងន់ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ស៊ី​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់​ពូក ជា​អ្នក​រួម​ដំណើរ​ជាមួយ​គ្នា រស់នៅ​ភូមិ​ក្បាលស្ពាន ឃុំ​ក្បាលស្ពាន ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​រង​របួស​ជើង និង​ដៃ ។ ចំណែក​ភាគី​ខាង​រថយន្ត​ឈ្មោះ តេន ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​អាជីវករ ជា​អ្នកបើកបរ​រថយន្ត​ម៉ាក Camry Prus ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AI-០៨៣៣ ។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច មាន​អ្នក​រួម​ដំណើរ​ជិះ​ក្នុង​រថយន្ត​នោះ​ចំនួន​៥​នាក់ លុះ​ពេល​កំពុង​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​រ៉ឺ​ម៉ក​១​គ្រឿង​ដឹក​ពូក​សំពីង​សំ​ពោ​ង​បាន​បើកបរ​ឆ្លងផ្លូវ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ពេញទំហឹង​ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រ៉ឺ​ម៉ក​រង​របួសធ្ងន់ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសស្រាល រីឯ​ម៉ូតូ​រ៉ឺ​ម៉ក​រង​ការ​ខូចខាត​យ៉ាងដំណំ ត្រូវ​បាន​ម្ចាស់​យក​ទៅ​ជួសជុល ។ ចំណែក​រថយន្ត​ខាងលើ​ក៏​រង​ការ​ខូចខាត​ផង​ដែរ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន រីឯ​រថយន្ត​បង្ក​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ រង់ចាំ​ការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ