ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​ស៊ែរ​ទៅ​នារី​កើត​ឆ្នាំឆ្លូវ និង​ខាល​ប្រាប់​រឿង​ពិសេស​ដល់​នាង​ផង

5 ឆ្នាំ មុន

តើ​មនុស្ស​ស្រី​កើត​ឆ្នាំឆ្លូវ និង​ឆ្នាំខាល មាន​បង្កប់​លក្ខណៈ​ពិសេស​អ្វីខ្លះ? ខាងក្រោម​នេះ​ជា​ការ​គុណ​គូរ​របស់​កំពូល​ហោរ​ដ៏​ល្បីល្បាញ បរិយាយ​ពី​រឿង​សម្ងាត់​របស់​មនុស្ស​ស្រី​ដែល​កើត​ឆ្នាំឆ្លូវ​និង​ខាល ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​នារី​ផង​ទាំងពួង​តាំងពី​នៅ​ក្មេង​វ័យ​រហូត​ដល់​វ័យ​ចំណាស់​គឺ​នៅ​តែ​មាន​ភាព​ទាក់ទាញ​ដដែល ។ ១-​នារី​កើត​ឆ្នាំឆ្លូវ ជា​ស្ត្រី​ដែល​មានគំនិត​ស្រឡាញ់​យុទ្ធ​ធម៌ ស្រឡាញ់​ការ​ពិត…

តើ​មនុស្ស​ស្រី​កើត​ឆ្នាំឆ្លូវ និង​ឆ្នាំខាល មាន​បង្កប់​លក្ខណៈ​ពិសេស​អ្វីខ្លះ?
ខាងក្រោម​នេះ​ជា​ការ​គុណ​គូរ​របស់​កំពូល​ហោរ​ដ៏​ល្បីល្បាញ បរិយាយ​ពី​រឿង​សម្ងាត់​របស់​មនុស្ស​ស្រី​ដែល​កើត​ឆ្នាំឆ្លូវ​និង​ខាល ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​នារី​ផង​ទាំងពួង​តាំងពី​នៅ​ក្មេង​វ័យ​រហូត​ដល់​វ័យ​ចំណាស់​គឺ​នៅ​តែ​មាន​ភាព​ទាក់ទាញ​ដដែល ។

១-​នារី​កើត​ឆ្នាំឆ្លូវ ជា​ស្ត្រី​ដែល​មានគំនិត​ស្រឡាញ់​យុទ្ធ​ធម៌ ស្រឡាញ់​ការ​ពិត និង​ជា​មនុស្ស ឈ្លាសវៃ​ក្នុង​កិច្ចការ​ផ្សេង​ៗ ។ នារី​កើត​ឆ្នាំឆ្លូវ​មាន​បុគ្គលិកលក្ខណៈ​ពិសេស​ជា​ច្រើន​ចំណុច គួរ​ឱ្យ​ទាក់ទាញ​ទៅ​ដល់​ភ្នែក​មហាជន ។ នាង​ក៏​ជា​មនុស្ស​ចូល​ចិត្ត​ភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​ឆាប់​ខឹង ខ្មាស​អៀន​ច្រើន និង​សុភាព​រាបសា ។ មនុស្ស​ស្រី​ប្រភេទ​នេះ រមែង​មាន​ភាព​ស្មោះត្រង់​ជា​ទុន​តាំងពី​កំណើត​មក និង​ជានា​រី​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ដើម្បី​សម្រេច​ក្តី​បំណង​របស់​ខ្លួន ។ នាង​ជា​មនុស្ស​ស្អប់ខ្ពើម​ការ​រឹតត្បិត​សេរីភាព និង​មិន​ចូល​ចិត្ត​អ្នក​និយាយ​រឿង​ឥត​បានការ​។ ជាមួយ​គ្នា​នេះ​នាង​ជា​ប្រភេទ​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​គ្រួសារ​សាច់ញាតិ និង​មិត្តភក្តិ​ដោយ​ចិត្ត​ស្មោះស ប៉ុន្តែ​មិន​សម្តែង​ទឹកចិត្ត​ចេញ​មក​ក្រៅ​ឱ្យ​ដឹង ។ បុរស​ណា​បាន​នាង​ជា​គូគាប់ នឹង​ទទួល​ជោគជ័យ​ក្នុង​ជីវិត​ជាក់​ជា​មិន​ខាន ។

ស្ត្រី​កើត​ឆ្នាំ​នេះ​ភាព​ទាក់ទាញ​របស់​នាង​ត្រង់ មាន​ឥរិយាបថ​សុភាព​រាបសារ និង​មាន​ចំណុច​អាថ៌​កំបាំង​យ៉ាង​ពិសេស​មួយ​ផ្នែក​ទៀត រួម​នឹង​ជា​មនុស្ស​ដែល​មិន​មាន​ចរិត​ឆ្មើងឆ្មៃ ក្រអឺតក្រទម ហើយ​ក៏​ជានា​រី​ដែល​មាន​ឆន្ទៈ​ខ្ពស់​ចំពោះ​អនាគត​របស់​ខ្លួន ។ លក្ខណៈ​ពិសេស​ទាំងនេះ​ហើយ​ជា​ចំណុច​ទាក់ទាញ​ចំពោះ​ក្រសែភ្នែក​មហាជន​បើ​ទោះជា​នាង​មាន​អាយុ​ច្រើន​បន្តិច​ក៏​ដោយ ។

២-​នារី​កើត​ឆ្នាំខាល ជា​មនុស្ស​មិនសូវ​ចូល​ចិត្ត​និយាយ​ច្រើន​ប៉ុន្មាន​ទេ តែ​នាង​ជា​ស្ត្រី​ដែល​ទទួលខុសត្រូវ​ខ្ពស់ មានគំនិត​ច្រើន ពូកែ​សម្រេចចិត្ត​លឿន មាន​តម្លាភាព​ក្នុង​ការងារ មានចិត្ត​ធ្ងន់​គ្រាន់បើ មិន​ងាយ​ខឹង​ផ្តេសផ្តាស​ឡើយ និង​ចូល​ចិត្ត​បង្កើន​មិត្តភាព ចូល​ចិត្ត​ដើរ​លំហែ​អារម្មណ៍ ស្រឡាញ់​យុត្តិធម៌ ។ នាង​តែង​មានការ​ព្រួយបារម្ភ​ចំពោះ​គ្រួសារ​សាច់ញាតិ និង​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ តែ​មិន​ចូល​ចិត្ត​មនុស្ស​កុហក​ភូតភរ និង​មិន​ចេះ​ច្រណែន​គេឯង​ឡើយ ហើយ​នាង​ជា​មនុស្ស​ប្រើ​អារម្មណ៍​បែប​ស្រមើល​ស្រមៃ​ច្រើន ពិសេស​រឿង​ជីវិត​ស្នេហា ។ បើ​បុរស​ណា​បាន​នាង​ជា​គូគាប់​ប្រាកដជា​នឹង​មាន​អនាគត​ល្អ រស់នៅ​ប្រកបដោយ​សុភមង្គល​។

ភាព​ទាក់ទាញ​របស់​នាង​ជា​មនុស្ស​មិន​ចេះ​វាយឫក មិន​ចេះ​ប្រកាន់​ខឹង​ងាយ​ៗ និង​ជា​អ្នកតស៊ូ​ក្នុង​ការងា​មិន​ចេះ​នឿយហត់​។ ដូចនេះ​ទោះបីជា​នាង​មាន​អាយុ​ច្រើន​ក៏​នៅ​តែ​មាន​ភាព​ទាក់ទាញ​ដដែល ។