ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ច្រើន​ណាស់ហេតុ​អី​មិន​ធ្វើបែរ​ទៅ​ធ្វើ​រឿង​ដែល​សង្គម​ស្អប់ខ្ពើម​!

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​វ័យក្មេង និង​ដៃជើង​ល្អ​ៗ​មួយ​ក្រុម​ត្រូវ​នគរបាល​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បង្ក្រាប​ពេល​កំពុង​ប្រមូលផ្តុំ​គ្នា សេព​គ្រឿងញៀន​មួយ​កន្លែង ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល​ថ្ងៃ​ទី​១៦ មិថុនា…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​វ័យក្មេង និង​ដៃជើង​ល្អ​ៗ​មួយ​ក្រុម​ត្រូវ​នគរបាល​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បង្ក្រាប​ពេល​កំពុង​ប្រមូលផ្តុំ​គ្នា សេព​គ្រឿងញៀន​មួយ​កន្លែង ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល​ថ្ងៃ​ទី​១៦ មិថុនា ២០១៨ ។

ជនសង្ស័យ​ទាំង​៧​នាក់ រួម​មាន​ទី​១- ឈ្មោះ មាស ច​យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទី​២- ឈ្មោះ រ៉​ន កក្កដា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទី​៣- ឈ្មោះ រឿ​ន ផា​រ៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៤- ឈ្មោះ​សុខ ម៉េ​ង​ហ័​រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទី​៥- ឈ្មោះ ពេជ្រ សីឡា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៦- ឈ្មោះ ឃិ​ន ចំរើន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​និង​ទី​៧- ឈ្មោះ ម៉ក់ វិ​រៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។

ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ​ត្រូវ​សមត្ថកិច្ច​ប្រាប់​ថា ជា​អ្នក​រស់នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។ ក្នុង​ពេល​បង្ក្រាប​សមត្ថកិច្ច​រក​ឃើញ​វត្ថុ​តាង​ជា​ឧបករណ៍​សេព​មួយ​ចំនួន​ផង​ដែរ ។

លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​ថា​ករណី​បង្ក្រាប​ជនសង្ស័យ​ខាងលើ គឺ​ធ្វើ​ឡើង​តាម​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ ខណៈ​ឃើញ​ពួក​គេ​ប្រមូលផ្តុំ​គ្នា​នៅ​ទីតាំង​មួយ សង្ស័យ​សេព​គ្រឿងញៀន ។ លោក​អធិការ​បន្ត​ថា ជនសង្ស័យ និង​វត្ថុ​តាង​ក្រោយ​ធ្វើ​កំណត់ហេតុ​រួច និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ