ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ម្នាង អ៊ុ​ក ផល្លា បាន​ទទួលមរណភាព

5 ឆ្នាំ មុន
  • ព្រះសីហនុ

ព្រះ​សីហ​នុ ​៖ តាម​សេចក្តីរាយការណ៍​បន្ថែម​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ របស់​សម្តេចក្រុមព្រះ​នរោត្តម រណ​ឫទ្ធ និង​អ្នក​ម្នាង អ៊ុ​ក ផល្លា តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤…

ព្រះ​សីហ​នុ ​៖ តាម​សេចក្តីរាយការណ៍​បន្ថែម​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ របស់​សម្តេចក្រុមព្រះ​នរោត្តម រណ​ឫទ្ធ និង​អ្នក​ម្នាង អ៊ុ​ក ផល្លា តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ព្រឹក​មិ​ញ​នេះ​បាន​ឲ្យ​ដឹង​ថា ​ដោយសារ​តែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក អ្នក​ម្នាង អ៊ុ​ក ផល្លា បាន​ទទួលមរណភាពនៅ​វេលា​ម៉ោងជាង​១២ រសៀល​នេះ ខណៈ​ដែល​សម្ដេចក្រុមព្រះនរោត្តម រណ​ឫទ្ធ ត្រូវ​បាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ មក​សង្គ្រោះ​បន្ដ​នៅ​រាជធានី​ភ្នំពេញ​ ។

តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​អូ​តា​សេក ឃុំ​អូ​ចំណារ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួសធ្ងន់ និង​ស្រាល​ជា​ច្រើន​នាក់ ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ព្រះ​ទីនាំងរបស់​ព្រះ​អង្គ​បើក​ក្នុង​លេខ​រៀង​ទី​០៤ ដោយ​មាន​រថយន្ត​ស៊ី​រ៉ែ​ន​ជា​អ្នក​បើកផ្លូវ​ធ្វើ​ដំណើរ​ចេញ​មក​ពី​ខេត្តកំពត ដើម្បី​បាន​មក​ជួបជុំ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ជា​សមាជិក សមាជិការ​ក្រុម​បក្ស​របស់​ព្រះ​អង្គ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ តែ​ចៃដន្យ​អី​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​តាក់ស៊ី ដែល​បើកបរ​ធ្លាក់​ផ្លូវ​បាន​កាច់ចង្កូត​ឡើង​មក​រក​ទី​នាំងរបស់​ព្រះ​អង្គ​តែ​ម្តង បណ្តាល​ឲ្យ​បុក​គ្នា​យ៉ាង​ពេញទំហឹង ។

សូមបញ្ជាក់ថា​ រថយន្ត​ដែល​ជួប​គ្រោះថ្នាក់ចរាចរណ៍​ខាងលើ​ជា​ក្បួន​រថយន្ត​របស់​សម្តេចក្រុមព្រះ​នរោត្តម​រណ​រិ​ទ្ធិ ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤ ក្នុង​ឃុំ​អូ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ម្តុំ​ចាក់សំរាម វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា​២០១៨​នេះ បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​រង​គ្រោះ ។

សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​ថា ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ក៏​មាន​សម្តេចក្រុមព្រះ និង​អ្នក​ម្នាង​ (​ភរិយា​)​របស់​ព្រះ​អង្គ​ក៏​ទទួល​រង​របួស​ដែរ ហើយ​ភ្លាម​ៗ​សមត្ថកិច្ច​បាន​អន្តរាគមន៍​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ ដើម្បី​ជួយ​សង្គ្រោះ​ផង​ដែរ  ែតក្រោយមកអ្នក​ម្នាង អ៊ុ​ក ផល្លា បាន​ទទួលមរណភាព  ពេលបញ្ជួនបន្តមកព្យាបាលនៅមន្ទីរពេទ្យនៅភ្នំពេញ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ