ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ជិត​600​នាក់​សប្បាយ​រីករាយ​ត្រេកអរទទួល​បាន​សាលា​ថ្ម​2​ជាន់​ថ្មី

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សិស្សានុសិស្ស​ជិត​600​នាក់​នៃ​សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​2 សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​តែងតែ​ជួប​កា​លំបាក​ព្រោះ​សាលា​លិច​ទឹក​រាល់​រដូវវស្សា និង​ទទួល​បាន​សាលា​ថ្មី​សង់​ពី​ថ្ម​នា​ពេល​ខាង​មុខជា​ចំណងដៃ​របស់​សប្បុរសជន​ក្រោម​កា​ផ្តួចផ្តើម និង​ជួយ​ឧបត្ថម្ភ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន…

បន្ទាយ​មាន​ជ័យ ៖ សិស្សានុសិស្ស​ជិត​600​នាក់​នៃ​សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​2 សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​តែងតែ​ជួប​កា​លំបាក​ព្រោះ​សាលា​លិច​ទឹក​រាល់​រដូវវស្សា និង​ទទួល​បាន​សាលា​ថ្មី​សង់​ពី​ថ្ម​នា​ពេល​ខាង​មុខជា​ចំណងដៃ​របស់​សប្បុរសជន​ក្រោម​កា​ផ្តួចផ្តើម និង​ជួយ​ឧបត្ថម្ភ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​លោក សាន ស៊ា​ន​ហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ។

សាលារៀន​បណ្តោះអាសន្ន​ពេល​នេះ​គេ​ឃើញ​ចាប់ផ្តើម​សាងសង់​ហើយ​ធ្វើ​ពី​ដែក​គម្រោង​ប្រក់​ស័ង្កសី ស្ថិត​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ​ដូច​គ្នា​តែ​ម្ខាង​ផ្លូវ​ម្នាក់ ។ សាលា​បណ្តោះអាសន្ន​នេះ​គឺ​ត្រៀម​ឲ្យ​សិស្ស​ចូល​រៀន​មួយ​រយៈ​ខ្លី​ស្រប​ពេល​ដែល​សាលា​ចាស់​ត្រូវ​រុះរើ​សាងសង់​ជា​សាលា​ថ្មី​ធ្វើ​ពី​ថ្ម និង​មានកំ​ពស់​2​ជាន់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

លោក សាន ស៊ា​ន​ហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់ កោះសន្តិភាព តាម​ទូរស័ព្ទ​ថា ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​សិស្ស និង​លោកគ្រូ​អ្នកគ្រូ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​ក៏​បាន​ផ្តួចផ្តើម​គំនិត និង​ចូលរួម​ថវិការ​ក្នុង​នោះ​ឲ្យ​លោក​អំ​នាវ​សប្បុរសជន​ឲ្យ​ជួយ​ដើម្បី​ធ្វើ​យ៉ាងណា​សាងសង់​សាលា​មួយ​នេះ​ឡើង ។

លោក​បន្ត​ថា សាលា​ខាងលើ និង​សាងសង់​ពី​ថ្ម​មាន​5​បន្ទប់ កំពស់​2​ជាន់ ស្មើ​10​បន្ទប់ ក្នុង​ទំហំ​ទឹកប្រាក់​13​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​បញ្ចុះ​បឋមសិលា​សាងសង់​នៅ​ថ្ងៃ​ទី​2 ខែកក្កដា ឆ្នាំ​2018 ខាង​មុខ​នេះ​ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ។ លោក​បញ្ជាក់​ថា ក្រៅពី​សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ​ក៏​នឹង​សាងសង់​សាលារៀន​ថ្មី​មួយ​កន្លែង​ទៀត​ដើម្បី​បំពេញ​តាម​តម្រូវការ​ខ្វះខាត​របស់​ពលរដ្ឋ​នៅ​ភូមិ​អូរ​ឬ​ស្សី​លើ សង្កាត់​ផ្សារ​កណ្តាល ដែល​សាលា​នេះ​សាង់​សង់​​ពី​ថ្ម​ដូច​គ្នា​1​ខ្នង ស្មើនឹង​6​បន្ទប់ ដែល​ជា​ថវិការ​របស់​លោក គាត ហ៊ុ​ល ចៅសង្កាត់​ផ្សារ​កណ្តាល និង​សប្បុរសជន​តាម​គំនិត​ផ្តួចផ្តើម​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ