ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់​ទាត់​កោះ​សន្តិ​ភាព នឹង​ជួប​ក្រុម ​DAP United ជា​លើក​ទី2

11 ឆ្នាំ មុន

រាជធានីភ្នំពេញៈ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២ ខែ​មីនា ឆ្នាំ​២០១៣ ខាង​មុខ​នេះ ក្រុម​បាល់​ទាត់​កោះ​សន្តិ​ភាព នឹង​ជួប​ប្រកួត​ជាលក្ខណៈ​មិត្ត​ភាព​លើក​ទី​២ជា​មួយ​ក្រុម DAP United នៅ​លើ​ទី​លាន​បាល់​ទាត់​វិទ្យា​ល័យ​បឹង​ត្របែក។

កាល​ពី​ជំនួប​លើក​ទី១ ក្រុម​កោះ​សន្តិ​ភាព បានលេង​ចាញ់​ក្រុម DAP United ក្នុង​លទ្ធ​ផល ៦-២ ដែល​អាច​ចាត់​ទុក​ថា ​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​​ក្រុម​បាល់​ទាត់​កោះ​សន្តិភាព​ ដែល​ជា​ក្រុម​ក្មេងខ្ចី​​ទើប​តែ​បង្កើត​ឡើង។

ដោយ​ឡែក​ជំនួប​លើក​ទី​២​នេះ លោក នួន ភិរម្យ ប្រធាន​ក្រុម​បាល់​ទាត់​កោះ​សន្តិភាព បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្រុម​របស់​លោក​មិន​សង្ឃឹមថា អាចយក​​ឈ្នះ​ក្រុម DAP United បាន​ទេ តែ​លោក​រីក​រាយ​នឹង​ប្រកួត​ក្នុង​ន័យ​បង្កើន​ចំណង​មិត្ត​ភាព​រវាង​ក្រុម​ទាំង​ពីរ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធថែម​ទៀត ។ ជា​ពិសេស​គឺ​ផ្អែក​លើ​ទស្សន​ៈ​មួយ​ថា កីឡា​នាំ​មក​នូវ​មិត្ត​ភាព និង​សុខ​ភាព។
ជំនួប​លើក​ទី​២​នេះ តើ​ក្រុម​កោះ​សន្តិភាព​អាច​ទប់​ទល់​ជា​មួយ​ក្រុម​ DAP United បាន​ឬ​ក៏​មិន​បាន ? សូម​ទស្សនិក​ជន​ដែល​ស្នេហា​វិស័យ​កីឡា​បាល់​ទាត់​ អញ្ជើញ​ចូល​រួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះ​ករនៅ​ទីលាន​បាល់​ទាត់​វិទ្យា​ល័យ​បឹង​ត្របែក ដើម្បី​ផ្តល់​ជា​កម្លាំង​ចិត្តដល់​ក្រុម​កីឡាករ​យើង និង​ជួយ​លើក​ស្ទួយ​វិស័យ​កីឡានៅ​ក្នុង​ប្រទេស​កម្ពុជា​យើងផង​ដែរ។

គួរ​បញ្ជាក់​ថា សម្លៀក​បំពាក់​​កីឡា​ករ​កោះ​សន្តិភាព ដែលត្រូវ​​​ចូល​រួម​ការ​ប្រកួត​នៅ​ថ្ងៃ សៅរ៍​ ទី​២ មីនា ខាង​មុខ​នេះ ត្រូវ​បាន​ជួយ​ឧបត្ថម្ភ​ដោយ​លោក ច័ន្ទ វិចិត្រ មេធាវី​​ប្រចាំ​សារព័ត៌មាន​ កោះសន្តិភាព ។ ​ឆ្លៀតក្នុង​​ឱកាស​នេះ​ ក្រុម​កីឡាករ​កោះ​សន្តិភាព​ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សន្តាន​ចិត្ត​ដ៏​សប្បុរសរបស់​លោកមេធាវី និងសូម​ជូន​ពរ​លោក​ និង​ក្រុមគ្រួសារឱ្យ​ជួបប្រទះ​​តែ​សំណាង​ល្អ​គ្រប់​ពេល​វេលា កុំ​បី​អាក់​ខាន​ឡើយ​៕