ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ផ្ទុះ​រឿង​អាស្រូវ​ថ្មី​​ ថែមទាំង​ជាប់ទាក់​ទង​កូន​ទាំង​៣​របស់​លោក​ទៀត

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ បាន​​ជួប​ប្រទះ​រឿងអាស្រូវ​ថ្មី​មួយទៀត​ ហើយ​អគ្គ​រដ្ឋ​អាជ្ញា​រដ្ឋ​ញូ​វ​យ៉​ក លោកស្រី BARBARA UNDERWOOD បាន​ប្ដឹង​​លោក​ត្រាំ…

សហរដ្ឋអាមេរិក​ ៖​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ បាន​​ជួប​ប្រទះ​រឿងអាស្រូវ​ថ្មី​មួយទៀត​ ហើយ​អគ្គ​រដ្ឋ​អាជ្ញា​រដ្ឋ​ញូ​វ​យ៉​ក លោកស្រី BARBARA UNDERWOOD បាន​ប្ដឹង​​លោក​ត្រាំ ​នៅ​តុលាការ​កាលពី​ថ្ងៃ​ទី​១៤ ​មិថុនា ដោយ​ចោទ​លោក​ថា ​ពង្វាង​យក​ប្រាក់​​ពី​មូលនិធិ​លោក​ផ្ទាល់​សម្រាប់​គោលដៅ​ផ្ទាល់ខ្លួន​។

ភ្លាម​ៗ​លោក​ត្រាំ​បាន​បរិហារ​ការ​ចោទប្រកាន់​នោះ​ថា ជា​រឿង​គួរ​ឲ្យ​អស់សំណើច​។​ តាម TWITTER លោកបាន​​ចោទ​ពួក​អ្នក​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​រដ្ឋ​ញូ​វ​យ៉​កថា​ ធ្វើ​អ្វី​គ្រប់​យ៉ាង​ ដើម្បី​វាយប្រហារ​លោក​នៅ​តុលាការ​។

ក្រៅពី​ប្រធានាធិបតី​អា​មេ​រិ​ក លោកស្រី​អគ្គ​រដ្ឋ​អាជ្ញា​រូប​នេះ ​ក៏​ប្ដឹង​កូន​៣​នាក់​របស់​លោក​ត្រាំ ​គឺ​លោក DONALD JR. លោក ERIC និង​លោកស្រី​អ៊ី​វ៉ា​ន​កា ដែល​សុទ្ធតែ​ជា​សមា​ជិក​ក្រុមប្រឹក្សាភិបាល​មូលនិធិ​នោះ​។ ​លោក​ត្រាំ​ត្រូវ​ចោទ​ថា ប្រើប្រាស់​ប្រាក់​មូលនិធិ​ចំណាយ​លើ​ការ​ចាយវាយ​ផ្ទាល់ខ្លួន​ជា​ច្រើន ​និង​ផ្សាយពាណិជ្ជកម្ម​បណ្ដា​សណ្ឋាគារ​ និង​សហគ្រាស​ឯទៀត​ៗ​របស់​លោក​។ ​យោង​តាម​លោកស្រី​អគ្គ​រដ្ឋ​អាជ្ញា​រូប​នេះ​ថា ការ​ស៊ើ​ប​អង្កេត​ក៏​បង្ហាញ​ផង​ដែរ​ថា ​មូលនិធិ​ត្រូវ​បាន​ដក​យក​ដល់​ទៅ 2,8​លាន​ដុល្លារ​ ដើម្បី​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៦ ដែល​រំលោភ​បំពាន​ច្បាប់​អា​មេ​រិក​។ រីឯ​​រដ្ឋ​ញូ​វ​យ៉​ក​ទាមទារ​ឲ្យ​រំលាយ​ចោល​មូលនិធិ​នេះ​ ហើយ​ទារប្រាក់​2,8​លាន​ដុល្លារ​មក​វិញ​។​ ប៉ុន្តែ​លោកស្រី​ក៏​ទាមទារ​ដែរ​ ឲ្យ​លោក​ត្រាំ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ដឹកនាំ​អង្គការ​នេះ​​នៅ​ញូ​វ​យ៉​ក​រយៈពេល​១០​ឆ្នាំ ចំណែក​កូន​ៗ​លោក​ហាមឃាត់​មិន​ឲ្យ​ដឹកនាំ​មូលនិធិ​រយៈពេល​១​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ