ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្វីបើ​មានការ​ព្រមាន តែអ្នកជំនាញ​ថា ញ៉ាំកាហ្វេ​មិន​បាច់​ខ្លាចទេ

5 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា អ្នក​អាច​ញ៉ាំ​កាហ្វេ​បាន​ដោយ​មិនបាច់​ខ្លាច​អំពី​ជំងឺមហារីក​ឡើយ ដូច្នេះ​អ្នកជំនាញ​និយាយ​ថា អ្នក​អាច​បំភ្លេច​នូវ​ការ​តស៊ូ​មតិ​គ្នា ថ្មី​ៗ​នេះ​ពី​ច្បាប់​ក្នុង​រដ្ឋ California បាន ។ តុលាការ​រដ្ឋ Los…

អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា អ្នក​អាច​ញ៉ាំ​កាហ្វេ​បាន​ដោយ​មិនបាច់​ខ្លាច​អំពី​ជំងឺមហារីក​ឡើយ ដូច្នេះ​អ្នកជំនាញ​និយាយ​ថា អ្នក​អាច​បំភ្លេច​នូវ​ការ​តស៊ូ​មតិ​គ្នា ថ្មី​ៗ​នេះ​ពី​ច្បាប់​ក្នុង​រដ្ឋ California បាន ។ តុលាការ​រដ្ឋ Los Angeles បាន​ដាក់​ច្បាប់​មួយ ហាង​កាហ្វេ​ជា​ច្រើន​ដូច​ជា Starbucks ឬ Dunkin’s Donuts ត្រូវ​តែ​ដាក់​បម្រាម​ដល់​អតិថិជន​ថា​កាហ្វេ​របស់​ពួក​គេ​ផ្ទុក​ទៅ​ដោយសារ​ធាតុ Acrylamide ដែល​ជា​សារធាតុ​គីមី​ដ៏​ខ្លាំង​មួយ​បង្ក​ជំងឺមហារីក​នៅ​ពេល​រំលីង​វា​ទៅ​ជា​កាហ្វេ ។

Acrylamide ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​អាហារ​ចៀន​ដែរ​ដូច​ជា ដំឡូងបារាំង​ចៀន និង​ផ្សែង​បារី ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​ផលិត​កាហ្វេ​ជា​ច្រើន​មិន​អាច​ផ្តល់​អំណះអំណាង​ថា ចំនួន​សារធាតុ Acrylamide ក្នុង​កាហ្វេ​របស់​ពួក​កេ​មាន​សុវត្ថិភាព ឬ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព ។ ប៉ុន្តែ​វេជ្ជបណ្ឌិត Len Lichtenfeld ប្រធាន​ព្រឹទ្ធ​បុរស និង​ជា​មន្ត្រី​វេជ្ជសាស្ត្រ​នៃ​សង្គម​ជំងឺមហារីក​អា​មេ​រិ​ក និយាយ​ថា សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​កាហ្វេ​នៅ​តែ​អាច​ញ៉ាំ​ភេសជ្ជៈ​នេះ​បាន​ដដែល​ទេ ។ ការ​សម្រេចចិត្ត​របស់​តុលាការ ប្រហែលជា​ធ្វើ​ទៅ​តាម​ច្បាស់ ប៉ុន្តែ​វា​បែរជា​ផ្ទុយ​ទៅ​នឹង​វិទ្យាសាស្ត្រ ។

វា​មិន​មាន​អំណះអំណាង​សម្រាប់​មនុស្ស​ដ៏​ល្អ​ណាមួយ​ដែឡ​បង្ហាញ​ថា ចំនួន​សារធាតុ Acrylamide ក្នុង​កាហ្វេ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​មនុស្ស​ឡើយ ។ ចំណែកឯ​អង្គការ​សុខភាព​ពិភពលោក​បាន​រក​ឃើញ​ថា វា​មិន​មាន​អំណះអំណាង​បែប​សន្និដ្ឋាន​ណាមួយ​បញ្ជាក់​អំពី​ឥទ្ធិពល​សារធាតុបង្កមហារីក​រក​ឃើញ​ក្នុង​ការ​ញ៉ាំ​កាហ្វេ​ឡើយ ។ ដូច្នេះ​មាន​ន័យ​ថា វា​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ទទួលទាន ។

ម្យ៉ាងវិញទៀត តាម​ការ​សិក្សា​ថ្មី​ដែល​គាំទ្រ​ទៅ​លើ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ខ្លាំង​ក្លា​​នោះ​គឺ​រួម​មាន​ទាំ​អ​បន្ថយ​ការ​កើត​ជំងឺមហារីក​មួយ​ចំនួន​ទៀត​ផង ។ គ្រាន់តែ​ញ៉ាំ​កាហ្វេ​មួយ​ពែង​ពេល​ព្រឹក​ក៏​ល្អ​ចំពោះ​អ្នក​ដែរ ។ វា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ទាក់ទង​នឹង​ការ​ញ៉ាំ​កាហ្វេ​ដូច​ជា បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​មហារីក​ផង ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ