ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋវិទូ​ព្យាករ​ពី​ការ​លូតលាស់ GDP ដ៏​មាន​លំនឹង​នៅ​ឆ្នាំ​នេះ

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ លោក Cheng Shi សេដ្ឋវិទូ​មួយ​រូប​មក​ពី ICBC International បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ប្រទេស​ចិន​នឹង​បន្ត​លូតលាស់​យ៉ាង​មាន​លំនឹង​នៅ​ឆ្នាំ​២០១៨​នេះ…

ទីក្រុង​ប៉េ​កាំ​ង ៖ លោក Cheng Shi សេដ្ឋវិទូ​មួយ​រូប​មក​ពី ICBC International បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ប្រទេស​ចិន​នឹង​បន្ត​លូតលាស់​យ៉ាង​មាន​លំនឹង​នៅ​ឆ្នាំ​២០១៨​នេះ ព្រោះតែ​ការ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ ។

លោក​បាន​ព្យាករ​ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​ចិន នឹង​លូតលាស់​បាន​ក្នុង​អត្រា​៦,៩% បើ​ធៀប​នឹង​ឆ្នាំ​មុន ។  លោក Cheng និយាយ​ថា ៖« ពួក​យើង​បន្ត​ជឿជាក់​ដោយ​ប្រុង​ប្រយ័ត្ន​លើ​អនាគត​សេដ្ឋកិច្ច​ប្រទេស​ចិន ហើយ​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ថ្មី និង​ការ​ផ្លាស់​ប្តូរ​ការ​ចំណាយ នឹង​បង្កើត​ឱកាស​ដល់​ការ​វិនិយោគ​ថ្មី​ៗ​ផង​ដែរ » ។

គេ​គិត​ថា ការ​លក់រាយ​ក្នុង​ប្រទេស​ចិន​នឹង​កើនឡើង​១០,៣% ខណៈ​ការ​នាំ​ចូល​នឹង​កើនឡើង​២០,៥%​ផង​ដែរ ។ រីឯ​អត្រា​អតិផរណា​នឹង​បន្ត​ស្ថិត​ក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន ដោយ​មាន​ស​ន្ទ​ស្សន៍​តម្លៃ​អតិថិជន​កើនឡើង​២,៤% ។ លោក Cheng បន្ថែម​ទៀត​ថា ៖« ការ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​ការ​ផ្គត់ផ្គង់​បាន​ដំណើរការ​យ៉ាង​រលូន និង​ជួយ​ជំរុញ​ដល់​ភាពរឹងមាំ​ផ្នែក​សេដ្ឋកិច្ច​ថ្មី​របស់​ប្រទេស​នេះ » ។

គោលនយោបាយ​កែទម្រង់​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​ចាប់ផ្តើម​លូតលាស់​យ៉ាង​ល្អ​នៅ​ឆ្នាំ​២០១៨​នេះ ដោយ​មាន​ប្រាក់​ចំណូល​ក្រុមហ៊ុន​ល្អ​ប្រសើរ​ឡើង ខណៈ​ការ​វិនិយោគ​ឯក​ជន​កើនឡើង ។ ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ ក៏​បាន​ស្ងប់ស្ងាត់​វិញ​ផង​ដែរ ។ លោក Cheng បាន​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​លូតលាស់​យ៉ាង​ខ្លាំង ដោយសារ​ការ​បង្កើត​ថ្មី​នៅ​ក្នុង​ទីផ្សារ​សំខាន់​ៗ​បាន​ជំរុញ​ដល់​ផ្នែក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ