ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាស់គេទេ?…ក្រោយ​ប៉ូលិស​ថៃ​ចាប់​​ខ្មែរ​​៧នាក់​ក្រោយ​​ផ្សារ​«ប៊ិកស៊ី»

5 ឆ្នាំ មុន

ប្រភព​ពី​កាសែត​ថៃកាលពី​ថ្ងៃ​ទី​១៤ មិថុនា បាន​ផ្សាយ​ថា ប៉ូលិស​ថៃ​នៅ​ស្រុក​អារញ្ញ​ទទួល​ដំណឹង​ថា មាន​​ករណី​​ជួញដូរ​គ្រឿងញៀន​​មួយ​នៅ​ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញប្រទេសរួចមក ប៉ូលិស​ក៏​នាំ​កម្លាំង​ចុះ​ទៅ​ដល់​ចំណុច​ខាង​លើ ក៏​ប្រទះ​ឃើញ​បុរស​ជនជាតិ​កម្ពុជា​ម្នាក់​កំពុង​​ដើរ​នៅ​លើ​ផ្លូវ​ ហើយ​ក៏​ត្រូវ​បាន​​ឃាត់ខ្លួន ដោយហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ឃុំ​ប៉ា​វ៉ៃ…

ប្រភព​ពី​កាសែត​ថៃកាលពី​ថ្ងៃ​ទី​១៤ មិថុនា បាន​ផ្សាយ​ថា ប៉ូលិស​ថៃ​នៅ​ស្រុក​អារញ្ញ​ទទួល​ដំណឹង​ថា មាន​​ករណី​​ជួញដូរ​គ្រឿងញៀន​​មួយ​នៅ​ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញប្រទេសរួចមក ប៉ូលិស​ក៏​នាំ​កម្លាំង​ចុះ​ទៅ​ដល់​ចំណុច​ខាង​លើ ក៏​ប្រទះ​ឃើញ​បុរស​ជនជាតិ​កម្ពុជា​ម្នាក់​កំពុង​​ដើរ​នៅ​លើ​ផ្លូវ​ ហើយ​ក៏​ត្រូវ​បាន​​ឃាត់ខ្លួន ដោយហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ឃុំ​ប៉ា​វ៉ៃ ស្រុក​អារញ្ញប្រទេស ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

តាម​ការ​សួរនាំ​ទៅលើ​បុរស​ដែល​ឃាត់ខ្លួននោះ ​បានឱ្យ​ដឹង​ថា គាត់​​មាន​ឈ្មោះ​សេង ង៉ែត អាយុ​១៨​ឆ្នាំ ជា​អ្នកស្រុក​នៅ​ខេត្តកណ្តាល ប្រទេស​ក​ម្ពុ​​ជា ។ ក្រោយ​ពី​ពិនិត្យ​ទឹកនោម ក៏​ឃើញ​​មាន​ពណ៌​ស្វាយដែល​ជា​សារ​ធាតុ​ថ្នាំញៀន​​នៅ​ក្នុង​ខ្លួន និង​រកឃើញថា គ្មាន​លិខិតឆ្លងដែន​ទៀត​ ។

ជន​ឈ្មោះ សេង ង៉ែត បាន​សារ​​ភាព​ទៀត​​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​ពី​ជនជាតិ​កម្ពុជា​ម្នាក់​​ទៀត​នៅ​ក្នុង​បន្ទប់​ជួល​មួយ ខាងក្រោយ​ផ្សារ​ទំនើប «​ប៊ិក​ស៊ី​» ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ កម្លាំង​ប៉ូលិស​ក៏​បាន​សាកសួរ​​​បណ្តាញ​​ដែល​លក់​និង​ប្រើប្រាស់​គ្រឿង​ញៀន​បន្ត ក៏​ឃើញ​ជនជាតិ​ក​ម្ពុ​ជា​ចំនួន​៧​នាក់​​ជា​អ្នក​លក់​និង​អ្នក​ប្រើ ។ តាម​ការ​រុករក​នៅ​​ក្នុង​​បន្ទប់​ជួល​របស់​ពួក​គេ ក៏​បានឃើញ​គ្រឿងញៀន និង​ឧបករណ៍​ប្រើប្រាស់​យ៉ាង​ច្រើន ។

បច្ចុប្បន្ន ពួក​គេ​បាន​បញ្ជូន​ខ្លួន​ទៅ​ប៉ូលិស​នៅ​ច្រកចេញ​-​ចូល «​ខ្លឹ​ង​លឹ​ក​» ឬ​«​អូរ​ជ្រៅ​» ដើម្បី​ដំណើរការ​តាម​ផ្លូវច្បាប់​បន្ត ។

អត្ថបទសរសេរ ដោយ