ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាំង​អាមានឯកសារ និងអត់ឯកសារ…ពេលនេះ​ប៉ូលិស​ទទួលម្ចាស់ទីតាំងម្តង​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នគរបាល​អ​ធិ​ការ​ស្រុក​សាលា​ក្រៅ​បាន​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​ហាង​បញ្ចាំ​ម៉ូតូ​មួយ​កន្លែង អត់​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ដោយ​រឹបអូស​បាន​ម៉ូតូ​ចំនួន​៨​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។ ការ​ចុះ​បង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ។…

ខេត្ត​ប៉ៃលិន ៖ នគរបាល​អ​ធិ​ការ​ស្រុក​សាលា​ក្រៅ​បាន​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​ហាង​បញ្ចាំ​ម៉ូតូ​មួយ​កន្លែង
អត់​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ដោយ​រឹបអូស​បាន​ម៉ូតូ​ចំនួន​៨​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។ ការ​ចុះ​បង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ។

ប្រភព​ព័ត៌មាន​ពី​លោក រី ដា​រ៉ា អធិការរង​នគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ដោយ​មានការ​ចុះ​សម្របសម្រួល​ផ្ទាល់​ពី​លោក ថុ​ល គឹ​ម​ហ៊ឹង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន កម្លាំង​របស់​លោក​បាន​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​កន្លែង​ហាង​ទទួល​បញ្ចាំ​ម៉ូតូ​ខុសច្បាប់​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

លោក​បន្ត​ទៀត​ថា ម្ចាស់​ទីតាំង​ដែល​បើក​កន្លែង​ទទួល​បញ្ចាំ​ខុសច្បាប់​ខាងលើ​ឈ្មោះ តាន់ សុចិត្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ និង​ទទួល​បញ្ចាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។

ក្រោយ​ពី​ធ្វើការ​ឆែកឆេរ​នៅ​ក្នុង​ហាង​បញ្ចាំ​ខាងលើ​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​ម៉ូតូ​ចំនួន​៨​គ្រឿង ដែល​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​ដោយ​មាន​ឯកសារ​ខ្លះ និង​គ្មាន​ឯកសារ ឬ​ប​ណ្ណ័​សម្គាល់​យានយន្ត​ស្របច្បាប់​ណាមួយ​ឡើយ ។

នគរបាល​បាន​បន្ថែម​ទៀត​ថា បើកហាង​បញ្ចាំ​ទាំងមូល មិន​គួរ​ណា​ធ្វេសប្រហែស ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពី​មន្ទីរ​ពាក់ព័ន្ធ​ត្រឹមត្រូវ​ដូច្នេះ​នោះ​ទេ ព្រោះ​អាច​នាំ​ឱ្យ​មាន​បញ្ហា​ទាំង​អ្នក​បញ្ចាំ​ម៉ូតូ និង​ហាង​របស់​ខ្លួន​ថែម​ទៀត​ផង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រោយ​ពី​បាន​ចុះ​ធ្វើការ​ឆែកឆេរ​រួច​មក សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ទាំង​៨​គ្រឿង​ខាងលើ យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ និង​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ខាងលើ​យកទៅ​​សាកសួរ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ