ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ជីវិត​ពិតជា​ផុយ​ស្រួយ​មែន គាត់​បើក​សុខ​ៗ​សោះ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​សុខ​ៗ ស្រាប់តែ​គេ​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​មក​កៀរ​គាត់ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ភ្លាម​ៗ​គួរ​ឱ្យ​អាណោចអាធ័ម​ពន់ពេក ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​21​និង​30​នាទី​យប់ ថ្ងៃ​ទី​14 មិថុនា…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​សុខ​ៗ ស្រាប់តែ​គេ​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​មក​កៀរ​គាត់ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ភ្លាម​ៗ​គួរ​ឱ្យ​អាណោចអាធ័ម​ពន់ពេក ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​21​និង​30​នាទី​យប់ ថ្ងៃ​ទី​14 មិថុនា 2018 នៅ​លើ​ផ្លូវ​បេតុង​​ក្នុង​បរិវេណ​កាស៊ីណូ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​01 សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ សាំង គិ​ម​លាង អាយុ​73​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1F.5364​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​មក​ពី​ទិស​ខាងជើង លុះដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​1​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​ស្រប​ទិស​គ្នា​មក​កៀរ​គាត់ បណ្តាល​ឲ្យ​ដួល ហើយ​បោក​ក្បាល​ទៅ​នឹង​ដងផ្លូវ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង​។ ចំណែក​ម៉ូតូ​បង្ក​បាន​បន្ថែម​ល្បឿន​គេច​ទៅ​ទិស​ខាងត្បូង​បាត់​ស្រមោល​។ រីឯ​ជន​រង​គ្រោះ​ត្រូវ​សាច់ញាតិ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បណ្តោះ​អាសន្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ