ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗខ្លាច​លែងហ៊ានដេក​ផ្ទះហើយ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ មិន​ហ៊ាន​សម្រាក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ខណ​:​ឃើញ​ខ្សែកាប​អុីនធើរ​ណេ​ត ត្រូវ​រថយន្ត​ធំ​ៗ​​ខ្ពស់​ទាក់​ដាច់ រួច​ប៉ះ​ទៅ​នឹង​ខ្សែកាប​អគ្គិសនី បណ្តាល​ទុ​ស្សេ​ឆេះ​លាន់ឮ​កក្រើក​ចេញ​ជា​អណ្តាតភ្លើង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទាំង​យប់ រហូត​ដល់​ព្រឹក​ឡើង​ក៏​នៅ​តែ​បន្ត​ទាក់​ប៉ះ​ខ្សែ​កាប​អគ្គិសនី​ឆេះ​ទៀត​…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ មិន​ហ៊ាន​សម្រាក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ខណ​:​ឃើញ​ខ្សែកាប​អុីនធើរ​ណេ​ត ត្រូវ​រថយន្ត​ធំ​ៗ​​ខ្ពស់​ទាក់​ដាច់ រួច​ប៉ះ​ទៅ​នឹង​ខ្សែកាប​អគ្គិសនី បណ្តាល​ទុ​ស្សេ​ឆេះ​លាន់ឮ​កក្រើក​ចេញ​ជា​អណ្តាតភ្លើង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទាំង​យប់ រហូត​ដល់​ព្រឹក​ឡើង​ក៏​នៅ​តែ​បន្ត​ទាក់​ប៉ះ​ខ្សែ​កាប​អគ្គិសនី​ឆេះ​ទៀត​ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​០៥​នាទី​យប់​ថ្ងៃ​ទី​១៣ ​មិថុនា ​ស្ថិតតាម​​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​ដល់​​ម៉ោង​៩ និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ​មិថុនា នេះ ក៏​នៅ​តែ​បន្ត​ឆេះ​រហូត​ដល់​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ទៅ​ខាង​មន្ទីរ​ប្រៃស​ណីយ៍ និង​ទូរគមនាគមន៍ ឱ្យ​ចុះ​ទៅ​អន្តរាគមន៍​កាត​ខ្សែ​ទាំងនោះ​ចោល​តែ​ម្តង ។ប្រភព​​​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំបានឱ្យ​ដឹង​ថា មុន​ដំបូង​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​ បាន​បើកបរ​ដឹក​ទំនិញ​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រាប់តែ​ដល់​កន្លែង​ខ្សែកាប​អ៊ិ​ន​ធើ​ណេ​តរបស់​ក្រុម​ហ៊ុ ន​មិត្ត​ហ្វូ​ន​ដែល​ពង្រាយ​ខ្សែទទឹង ក៏​ទាក់​ដាច់​ខ្សែកាប​នោះ​វាត់​ទៅ​ប៉ះ​ចំ​ខ្សែភ្លើង​អគ្គិសនី បណ្តាល​ឱ្យ​ទុ​ស្សេ​ចេ ញ​ជា​ផ្កាភ្លើង​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ រហូត​ដល់​អ្នក​ភូមិ​ចេញ​មក​បាញ់​ទឹក​ពន្លត់​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ពេល​​នោះ​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ នាំ​គ្នា​ដេក​មិន​លក់​នោះ​ឡើយ រហូត​ដល់​ភ្លឺស្រាប់​​តែ​ខ្សែកាប​ដដែល​នេះ បាន​ឆេះ​ម្តងទៀត នាំ​គ្នា​ចេញ​ទៅ​ពន្លត់​ព្រោងព្រាត បណ្តាល​ឱ្យ​ស្ទះចរាចរណ៍ផង​ដែរ ។បុរស​ម្នាក់ ឈ្មោះ ជា វណ្ណ​ដ​ន អាយុ​៣៤​ឆ្នាំ ប្រពន្ធ ឈ្មោះ អឿ សៀន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​ជួ ល​ផ្ទះ​គេ​ស្នាក់​នៅ​ពីក្រោម​ខ្សែភ្លើង​ដែល​ឆេះ​នេះ ដោយ​មុន​ដំបូង​វេលា​ម៉ោង​៩​និង​០៥​នាទី​យប់ ស្រាប់តែ​ឮ​សម្លេង​ផ្ទុះ​យ៉ាង​ខ្លាំង​លាន់​ដូច​គេ​បាញ់​គ្រាប់​ផ្លោង ពេល​នោះ​ក៏​ស្ទុះ​ចេញ​មក​មើល​ខាងក្រៅ ស្រាប់តែ​ឃើញ​ខ្សែ​កា ប​របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ដៃ​មិត្ត​ហ្វូ​ន​ឆេះ ក៏​ស្រែក​ប្រាប់​ឱ្យ​អ្នក​ជិតខាង​មក​ជួយ​ពន្លត់ ។

ប្រភព​បន្ត​ទៀត​ថា ពេល នោះ​រូបគេ​មិន​ហ៊ាន​ដេក​សម្រាក​នៅ​ក្នុងផ្ទះ​ទេ ដោយ​នាំ​ប្រប​ន្ធ​កូន​ទៅ​សម្រាក​នៅផ្ទះ​បងប្អូន​ក្បែរ​ៗ​នោះ​តែ​ម្តង ។ គាត់​បញ្ជាក់​​ទៀត​ថា មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព ខណ​:​មានការ​ទុ​ស្សេ​ឆេះ​១​ថ្ងៃ​២​ទៅ​៣​ដង ហើយ​ពួក​គាត់​បាន​ទូរស័ព្ទ​ហៅ​ក្រុមហ៊ុន​ឱ្យមក​មើល​ដែរ គេ​ថា​ចាំ​បន្តិចទៀត​ៗ រហូត​មក​ដល់​ពេល​នេះ​ទៅ​ហើ យ​មិន​ទាន់​ឃើញ​មាន​នរណា​ម្នាក់​ចេញ​មក​ដោះស្រាយ​នោះ​ទេ រហូត​ដល់​ពួក​គេ​បាន​ទាក់​ទៅ​ទៅ​ខាង​មន្ទីរ​ប្រៃ ស​ណី​យ៍​ឱ្យមក​កាត់​ខ្សែកាប​ចេញ​តែ​ម្តង ។

ប្រជាពលរដ្ឋ​ផ្សេង​ៗ​ទៀត ធ្វើការ​រិះគន់​ថា ខ្សែកាប និង​ខ្សែភ្លើង​នៅ​ត្រង់​ចំណុច​ខាងលើ ត្រូវ​បាន​គេ ត​ភ្ជាប់​រញ៉េរញ៉ៃ ហើយ​ពេល​ទុ​ស្សេ​ម្តង​ៗ ធ្វើ​ឱ្យ​ឆេះ​ពីលើ​ដំបូលផ្ទះ ដែល​ងាយស្រួល​អាច​នឹង​ឆាបឆេះ​ដល់​ក្នុង ផ្ទះ​ប្រជា​ពល​រដ្ឋ​ជាក់​ជា​មិ​ខាន ។ ម្យ៉ាងវិញទៀត គេ​មិន​ធ្លាប់​ឃើញ​មាន​ខាង​អាជ្ញាធរ​ចុះ​ណែនាំ​ដល់​ម្ចាស់​ក្រុម ហ៊ុន​ឱ្យ​រៀបចំ​ខ្សែភ្លើង និង​ខ្សែកាប​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ ។ ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​មិន​អាច​ទាក់ទង​ទៅ​លោកស្រី កើត សុធា​ម ប្រធាន​មន្ទីរ​ប្រៃស​ណី​យ៍ និង​ទូរ​គមនា​គម៍​បំភ្លឺ​បាន​ទេ ដោយ​សារ​ទូរស័ព្ទ​ខល​អត់​ចូល ។









អត្ថបទសរសេរ ដោយ