នារីកើតចំខែមករា កុម្ភៈ មីនាមានចរិតដូចម្តេច ?
យោងតាមក្បួនហោរបានអះអាងថា ធម្មជាតិបានតាក់តែង និងកម្រិតនូវចរិតលក្ខណៈមួយចំនួនរបស់មនុស្ស ហេតុនោះហើយបានជាពេលខ្លះនៅពេលអ្នកជួបនឹងស្ត្រីណាម្នាក់ហាក់ដូចជានឹកឃើញដល់ស្ត្រីផ្សេងទៀត ដោយគិតថាចរិតរបស់នារីម្នាក់នេះម៉េចក៏ដូចគ្នាទៅនឹងនារីដែលធ្លាប់ជួបពីមុនម្ល៉េះ។ នេះក៏ដោយសារអ្នកទាំងនោះកើតក្នុងខែតែមួយ ។ ខាងក្រោមនេះជាខែកំណើតនៃស្ត្រីដែលកើតក្នុងខែមករា កុម្ភៈ មីនា បង្ហាញឱ្យលោកអ្នកបានឃើញនូវចរិតពិតរបស់នាង ។
មនុស្សស្រីកើតខែមករាៈ នារីណាកើតក្នុងខែមករា ជាមនុស្សមានចរិតឆេវឆាវបន្តិច ប៉ុន្តែជាអ្នកមានភ័ព្វសំណាងច្រើន ដោយសារតែភាពឆ្លាតវៃរបស់នាងនឹងឈានទៅរកភាពជោគជ័យក្នុងជីវិត។ ប៉ុន្តែមុននឹងឈានទៅជោគជ័យ នាងត្រូវជួបការឈឺចាប់ជាច្រើនចំពោះការតស៊ូក្នុងខ្សែជីវិត រួមនឹងអំពើល្អជាច្រើនទៀតធ្វើឱ្យអ្នកកាត់សេចក្តីគឺព្រះស្ថិតនៅខាងនាង គ្របអំពើអាក្រក់ទាំងនោះ ។ ជាមួយគ្នានេះដែរនាងនៅមានចំណុច ពិសេសទៀតគឺជាមនុស្សដែលបើកចិត្តទូលាយចំពោះមនុស្សទូទៅ រួមនឹងការចេះប្រើអារម្មណ៍រីករាយ ។
ស្ត្រីកើតខែកុម្ភៈ មនុស្សស្រីកើតក្នុងខែនេះហាក់មានចិត្តអាត្មានិយមបន្តិច។ បើអ្នកជាបុរសមិនគួរបង្កើតជម្លោះជាមួយមនុស្សស្រីប្រភេទនេះទេ នាំឱ្យអន់ ព្រោះមិនយូរប៉ុន្មាន នាងនឹងយកឈ្នះលើអ្នក។ មនុស្សកើតខែនេះចូលចិត្តលេងសើចច្រើន តែមិនចូលចិត្តឱ្យគេចំអកចំអន់ ឬបង្អាប់ទេ។ ទោះជាយ៉ាងណានាងតែងតែមានព្រៀបលើបុរសជានិច្ច ។
មនុស្សស្រីកើតចំខែមីនា ស្ត្រីណាកើតចំខែនេះជាមនុស្សម៉ត់ចត់សព្វបែបយ៉ា ដែលភាគច្រើនជាស្រីស្អាត។ បើនិយាយពីស្នេហាវិញ បុរសណាដែលក្បត់នាង ច្រើនតែមានគ្រោះនៅពេលក្រោយ ដោយសារតែការមិនលើកលែងទោសដាច់អហង្ការរបស់នាង។ ព្រោះហេតុនោះបុរសដែលមានទំនាក់ទំនងសម្ព័ន្ធភាពស្នេហាជាមួយនាង ត្រូវប្រយ័ត្នកុំធ្វើឱ្យនាងឈឺចាប់ នឹងមានការសងសឹកវិញនៅពេលក្រោយមិនខាន។ មនុស្សកើតខែនេះចង់បានស្នេហាមួយឋិតថេរយូរអង្វែង រហូតចាស់អស់ជីវិតរៀងខ្លួន។ នាងតែងរំពឹងទុកខ្ពស់ពីគូស្នេហ៍របស់នាង។ បុរសណាដែលបាននាងជាគូគាប់ភ្ជាប់និស្ស័យនឹងទទួលជោគជ័យក្នុងជីវិតជាក់ជាមិនខាន ។
ចែករំលែកព័តមាននេះ