ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់អត្តសញ្ញាណស្រីស្អាត​សិចស៊ីស្លៀកខើចខ្លីដួលសន្លប់ស្ដូកស្ដឹងនោះហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្រី​ស្អាត​ស្លៀកពាក់​ខើចខ្លី​ម្នាក់ដែល​អ្នកស្រុក​ប្រទះ​ឃើញ​ដេក​សន្លប់​ស្តូកស្តឹង​ជិត​ម៉ូតូ​​ស្គូ​ពី​មួយគ្រឿង ហើយ​ត្រូវ​បាន​អ្នក​​ចិត្តធម៌​​នាំ​គ្នា​នៅ​មើល​ការពារ​ និង​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​រក​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​នោះ ពេល​នេះដឹង​ការ​ពិតហើយ​​គឺ​នាង​ជិះម៉ូតូ​ដួល​​ខ្លួនឯង​ ដែល​សង្ស័យ​ស្រវឹង​ព្រោះ​ទើប​វិល​ត្រឡប់​ពី​​ចូលរួម​កម្មវិធី​មិត្តភក្តិ​ ។​ ហេតុ​ការ​ណ៍ខាងលើ​ កើតឡើង​នៅ​លើ​ផ្លូវ​បេតុង​ក្នុងភូមិ​មិត្តភាព​…

ខេត្តបន្ទាយមានជ័យ ៖ ស្រី​ស្អាត​ស្លៀកពាក់​ខើចខ្លី​ម្នាក់ដែល​អ្នកស្រុក​ប្រទះ​ឃើញ​ដេក​សន្លប់​ស្តូកស្តឹង​ជិត​ម៉ូតូ​​ស្គូ​ពី​មួយគ្រឿង ហើយ​ត្រូវ​បាន​អ្នក​​ចិត្តធម៌​​នាំ​គ្នា​នៅ​មើល​ការពារ​ និង​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​រក​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​នោះ ពេល​នេះដឹង​ការ​ពិតហើយ​​គឺ​នាង​ជិះម៉ូតូ​ដួល​​ខ្លួនឯង​ ដែល​សង្ស័យ​ស្រវឹង​ព្រោះ​ទើប​វិល​ត្រឡប់​ពី​​ចូលរួម​កម្មវិធី​មិត្តភក្តិ​ ។​

ហេតុ​ការ​ណ៍ខាងលើ​ កើតឡើង​នៅ​លើ​ផ្លូវ​បេតុង​ក្នុងភូមិ​មិត្តភាព​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ​ក្រុង​ប៉ោយ​ប៉ែ​ត​ កាលពី​វេលា​ម៉ោង​១រំ​លង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​៩ ខែ​មិថុនា​ ។​ នារី​រូប​នេះ​ឈ្មោះ ​ពេជ្រ​ ស៊ី​ថា​ អាយុ​៣៣​ឆ្នាំ​ ជា​បុគ្គលិក​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ​។​នាង​​ជិះ​ម៉ូតូ​​ស្គូ​ពី​ពណ៌​ស ​ពាក់​ផ្លាក​លេខ​ បាត់ដំបង​ ១T-៥១០៣​បើកបរ​ពី​ទិស​ខាងលិច ​។​

​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា​ ស្ត្រី​​រង​គ្រោះ​នៅ​មិន​ទាន់​ដឹងខ្លួន​អាច​សួរនាំ​បាន​នៅឡើយ​ទេ​ ។ ប៉ុន្តែ​យោង​តាមស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​ថា​ កូន​គាត់​ក្រោយ​ចេញពី​ធ្វើការ​ បាន​​ផ្លាស់​សម្លៀក​បំពាក់​រួច​​ទៅ​ចូលរួម​កម្មវិធី​មិត្ត​ភក្តិ​ ។ ​លុះ​នៅ​វេលា​ទៀប​ភ្លឺ ស្រាប់​តែ​ទទួល​ដំណឹងថា ​កូន​ស្រីគាត់​ដេកពេទ្យ​ ។​

ស្ត្រី​​រង​គ្រោះ​ ត្រូវ​បាន​នគរបាល​​ក្រុង​ប៉ោយ​ប៉ែ​ត​​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គការ​កា​ម៉ា​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ ចំណែក​ម៉ូតូ​​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ ។ អ្នក​ភូមិ​និយាយ​ថា បើ​ជន​មិនល្អ​បាន​ជួប​នាង​ក្នុង​ស្ថានភាព​បែប​នេះ​ អាច​អស់ទាំង​ខ្លួនប្រាណ​ពិសេស​ម៉ូតូ​និង​ទូរស័ព្ទ​ដ៏ល្អ​មួយ​គ្រឿង​ ក៏អាច​គេ​យក​ទៅ​ក៏​ថា​បាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ