ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដាច់​ផ្ងារ គ្រាន់​ឃើញ​តម្លៃ​ប៉ាន់តែ​លោក​ខែមួយ​នេះ

5 ឆ្នាំ មុន

AFP កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ាន់តែ​លោក​ខែ​មួយ​អាយុ​ជាង​២០០​ឆ្នាំ​ត្រូវ​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​ទិញ​ក្នុង​តម្លៃ​ជាង​៥​លាន​អឺ​រ៉ូ ខ្ពស់​ជាង​១០​ដង​ពី​ថ្លៃ​បើក​ឆាក​លើក​ដំបូង​​ប្រហែល​៥០០.០០០​អឺ​រ៉ូ ក្នុង​ការ​ដាក់​ដេញថ្លៃ​មួយ​នៅ​ទីក្រុង​Montbazon ភាគ​កណ្ដាល​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១០ មិថុនា ២០១៨ ។…

AFP កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ាន់តែ​លោក​ខែ​មួយ​អាយុ​ជាង​២០០​ឆ្នាំ​ត្រូវ​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​ទិញ​ក្នុង​តម្លៃ​ជាង​៥​លាន​អឺ​រ៉ូ ខ្ពស់​ជាង​១០​ដង​ពី​ថ្លៃ​បើក​ឆាក​លើក​ដំបូង​​ប្រហែល​៥០០.០០០​អឺ​រ៉ូ ក្នុង​ការ​ដាក់​ដេញថ្លៃ​មួយ​នៅ​ទីក្រុង​Montbazon ភាគ​កណ្ដាល​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១០ មិថុនា ២០១៨ ។

ប៉ាន់តែ​នេះ​រំលេច​២​ពណ៌ គឺ​ខៀវ និង​ស មាន​ប្រថាប់ត្រា​ហុងកុង​បាន​ប្រទះ​ឃើញ​ជា​ចៃដន្យ កាលពី​ខែមេសា​កន្លង​មក ​នៅ​វិហារ​មួយ​ក្នុង​ប្រទេស​បារាំង ។ ការ​ដេញថ្លៃ​លើក​ដំបូង​ម្ចាស់​ដើម​មិន​បង្ហាញខ្លួន ខណៈ​ពេល​ម្ចាស់​ថ្មី​រំពឹង​ថា ​នឹង​រក្សា​ទុក​ក្នុង​អគារ​របស់​ខ្លួន នៅ​ក្រុងប៉ារីស ប៉ុន្តែ​អាច​ឲ្យ​សារមន្ទីរ​ខ្ចី​ដាក់​តាំង​បង្ហាញ​ក្នុង​ពេល​អនាគត ។

ក្រុមហ៊ុន​ដេញថ្លៃ «Philippe Rouillac» បាន​សន្និដ្ឋាន​ថា ​ប៉ានតែ​លោក​ខែ​នេះ ជា​ប៉ាន់​មួយ​​ក្នុង​ចំណោម​២​របស់​សម្ដេច​ «​ឈៀន​លុង​ហុង​តេ​» ដែល​នៅ​សេសសល់​នៅ​លើ​ពិភព​លោក និង​មាន​ប៉ាន់​មួយទៀត​បាន​លក់​ក្នុង​តម្លៃ​១,៨​លាន​អឺ​រ៉ូ​ពី​ការ​ដេញថ្លៃ​នៅ​ហុងកុង​កាលពី​ឆ្នាំ​២០១៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ